• 2019-04-11 07:47:41
  • ព័ត៌មាន

បុគ្គលិកអគ្គិសនីសម្រាកលើបង្គោលភ្លើងកម្ពស់ ៥០ម៉ែត្រ ធ្វើឲ្យគ្រប់គ្នារំជួលចិត្ត (មានវីដេអូ)

  • 2019-04-11 07:47:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុគ្គលិក​អគ្គិសនី​ម្នាក់​ បាន​ថត​រូប​មិត្ត​រួម​ការងារ​របស់​ខណៈ​ពួកគេ​កំពុង​សម្រាក​នៅ​លើ​បង្គោល​ភ្លើង​កម្ពស់​ជាង ៥០​ម៉ែត្រ​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ចិន។

​វីដេអូ​នេះ ត្រូវ​បាន​ថត​នៅ​ទីក្រុង Chenzhou ខេត្ត Hunan កាល​ពី​ថ្ងៃ​ទី ៥​ខែ​មេសា​ដោយ​បុគ្គលិក​ទាំង​នោះ​នាំ​គ្នា​យក​ខ្សែ​ចង​ខ្លួន​ទៅ​នឹង​បង្គោល​ភ្លើង​ដើម្បី​អាច​សម្រាក​បាន​នៅ​លើ​អាកាស។ យោង​តាម​លោក Xiao Jiang ដែល​ជា​អ្នក​ថត​វីដេអូ​នេះ​ឲ្យ​ដឹង​ថា មិត្ត​រួម​ការ​ងារ​របស់​ខ្លួន​ត្រូវ​ឡើង​បង្គោល​ភ្លើង​កម្ពស់​រហូត​ដល់ ១០០​ម៉ែត្រ​ដែល​ធ្វើ​ឲ្យ​ពួកគេ​អស់​កម្លាំង ដូច្នេះ​ពួកគេ​ចុះ​មក​ក្រោម​តែ​ពេល​ញ៉ាំ​បាយ​ប៉ុណ្ណោះ បើ​មិន​ដូច្នោះ​ទេ​គឺ​ត្រូវ​នៅ​លើ​បង្គោល​ភ្លើង​រហូត។

យ៉ាង​ណា​មិញ វីដេអូ​នេះ​ត្រូវ​បាន​បង្ហោះ​ទៅ​ក្នុង​បណ្ដាញ​សង្គម​ចិន ហើយ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​អ្នក​ប្រើប្រាស់​ដោយ​ពួកគេ​ភាគ​ច្រើន​សម្ដែង​ការ​គោរព​ចំពោះ​ការងារ​របស់​បុគ្គលិក​អគ្គិសនី​សម្រាប់​ការ​លះ​បង់​របស់​ពួកគេ៕

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ Scmp ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់