• 2019-04-12 07:25:36
  • ព័ត៌មាន

ប្រកាសមួយ! ឆ្នាំ​ថ្មី ប្រា​សាក់ ទូទាត់​ទឹក​ភ្លើង ផ្ទេរ​ប្រាក់ អត់អស់លុយទេ

  • 2019-04-12 07:25:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រា​សាក់ ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញ​វត្ថុ​ដ៏​ធំ​ជាងគេ​នៅ​កម្ពុជា មាន​សេចក្ដី​រីករាយ​សូម​ជ​ម្រាប​ជូន​អតិ​ថិ​ជន​មេត្តា​ជ្រាបថា ចាប់ពី​ថ្ងៃទី ១២ ខែ​មេសា ឆ្នាំ ២០១៩ នេះ​តទៅ លោក​អ្នក​អាចធ្វើ​ប្រតិ​ប​តិ្ត​ការទូទាត់​ទឹកភ្លើង ផ្ទេរ​ប្រាក់ ផ្ទេរ​ប្រាក់​តាម​លេខ​សម្ងាត់ (Cash-by-Code) តាម​រយៈ​ម៉ាស៊ីន​អេ​ធី​អឹម និង​សេវា​ធនាគារ​ច​ល័​ត បាន​ដោយ​ឥតគិតថ្លៃ​។ ការ​ផ្ដល់​ជូន​ដ៏​ពិសេស​នេះ ធ្វើឡើង​ដើម្បី​ថ្លែង​អំណរគុណ​ចំ​ពោះ​ការគាំទ្រ​យ៉ាង​ពេញ​ទំ​ហឹ​ង ​របស់​អតិ​ថិ​ជន​ដែល​បាន​ប្រើប្រាស់​សេវាកម្ម​របស់​ប្រា​សាក់​។​

លោក សាយ សូ​នី នាយក​ប្រតិបត្តិ​គ្រប់​គ្រង​ទីផ្សារ​នៃ​គ្រឹះស្ថានមីក្រូ​ហិ​រញ្ញ​វត្ថុ​ប្រា​សាក់ បាន​មាន​ប្រសាសន៍ថា៖ "ដើម្បី​អបអរសាទ​រ​ពិធី​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ក៏ដូចជា​ដើម្បី​ថ្លែង​អំណរគុណ​ចំ​ពោះ​ការគាំទ្រ​របស់​អតិ​ថិ​ជន ប្រា​សាក់​បាន​ធ្វើ​ការផ្ដល់ជូន​ដោយ​ដោយ​ឥតគិតថ្លៃ​នូ​វ​សេវា​ទូទាត់​ទឹក​ភ្លើង ផ្ទេរ​ប្រាក់ និង​ផ្ទេរ​ប្រាក់​តាម​លេខ​សម្ងាត់ (Cash-by-Code)​។ រាល់​ប្រតិបត្តិការ​ទាំងអស់​នេះ គឺ​អាច​ធ្វើឡើង​ដោយ​មិន​គិតថ្លៃ​។ ដូច្នេះ​អតិថិ​ជន​អាច​រីករាយ​ចាត់ចែង​សាច់ប្រាក់​របស់ខ្លួន តាម​រយៈ​ម៉ាស៊ីន​អេ​ធី​អឹម និង​សេវា​ធនាគារ​ច​ល័​ត បាន​គ្រប់​ពេលវេលា គ្រប់​ទីកន្លែង ២៤ ម៉ោង​ក្នុង​មួយថ្ងៃ ៧ ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍"។

លោក សូ​នី បន្ត​ទៀតថា៖ "ចំពោះ​អតិថិ​ជន​ដែល​មិនទាន់​បាន​បើក​គណនី​ជាមួយ​ប្រា​សាក់ សូមមេត្តា​រួសរាន់​ឡើង​! លោក​អ្នក​នឹង​ទទួលបាន​ប័ណ្ណ​អេ​ធី​អឹមដ៏​ស្រស់ស្អាត និង​ការភ្ជាប់​សេវា​ធនាគារ​ច​ល័​ត ដោយ​ឥតគិតថ្លៃ ដែល​អនុញ្ញាតឱ្យ​លោកអ្នក​អាច​ធ្វើ​ប្រតិបត្តិការ​ផ្សេងៗ​បាន​ដោយ​ស្រួល លឿន​រ​ហ័​ស និង​សុវត្ថិភាព​"។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទា​ក់ទង​មក​ទូរ​ស័​ព្ទ​លេខ 086 999 911 ឬ 023 999 911 ឬ​ចូល​ទៅកាន់ www.prasac.com.kh ៕

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់