• 2019-04-13 02:29:47
  • ព័ត៌មាន

គួរ​ឲ្យ​អាណិត! ផ្ទះ​ពល​រដ្ឋ​យ៉ាង​តិច​ប្រាំមួយ​ខ្នង​រងការ​ខូច​ខាត​ដោយ​ខ្យល់​កន្ត្រាក់​ កាលពី​ម្សិល​មិញ​

  • 2019-04-13 02:29:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រ​សួង​ធនធានទឹក​ឲ្យ​ដឹងថា​​កាលពី​ម្សិល​មិញ​ផ្ទះ​ប្រ​ជា​ពល​រដ្ឋ​យ៉ាង​តិច​ប្រាំ​មួយ​ខ្នង​បាន​រងផល​ប៉ះពាល់​ពី​បាតុភូត​ខ្យល់​កន្ត្រាក់។

ក្រ​សួង​ធនធានទឹក​កាលពី​ថ្ងៃទី​១០ ខែមេសា បានជូន​ដំណឹងថា​ចាប់ពីថ្ងៃទី១២ ដល់​១៧ ខែមេសា នឹងមាន​ភ្លៀង​ធ្លាក់​ក្នុង​ក្របខណ្ឌ​ស្ទើរ​ទូទាំង​ប្រ​ទេស និងបាន​ណែនាំ​ប្រ​ជា​ពល​រដ្ឋ​ឲ្យ​ប្រុង​ប្រ​យ័ត្ន​ចំពោះ​បាតុភូត​ខ្យល់​កន្ត្រាក់​ផង​ដែរ​។

(រូបភាព៖ ក្រ​សួង​ធនធានទឹក)

បើ​តាម​ក្រ​សួង​ធន​ធាន​ទឹក​កាលពី​ម្សិល​មិញ​ផ្ទះ​ប្រ​ជា​ពល​រដ្ឋ​ដំបូល​ស័ង្កសី​ចំនួន​ប្រាំ​គ្រួសារ​នៅ​ឃុំ​ព្រះនេត្រ​ព្រះ ស្រុក​ព្រះនេត្រ​ព្រះ ខេត្ត​បន្ទាយ​មានជ័យ​បាន​រងផល​ប៉ះពាល់​ដោយបាតុភូត​ខ្យល់កន្ត្រាក់។

ដោយ​ឡែក​ផ្ទះ​ប្រ​ជា​ពល​រដ្ឋមួយ​ខ្នង​ទៀត​នៅ​ក្នុង​ឃុំមានជ័យ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ​ បាន​បាក់រលំ​រាប​ដល់​ដី ដោយ​សារ​បាតុភូត​ខ្យល់​កន្ត្រាក់នេះដែរ ថែមទាំងបាន​ធ្វើឲ្យ​ខូច​ខាត​តូបលក់​ដូរពីរកន្លែង និង​ម៉ូតូ​មួយគ្រឿង​ផងដែរ៕

អត្ថបទ៖ ទូច សុខា

មតិយោបល់