• 2019-04-13 08:02:19
  • ជំនឿ

ពិធីបុណ្យ​ដ៏​រំភើប​​ទាំង​៨​ពី​ជុំវិញ​ពិភពលោក​

  • 2019-04-13 08:02:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីបុណ្យ ប្រៀប​ដូចជា​វិធី​ដ៏​រំភើប​បំផុត​ដើម្បី​សម្រាក និង បោះ​ជំហាន​ចេញ​ពី​ជីវិត​ធម្មតា​របស់​អ្នក។ ពិធី​បុណ្យ​​ទាំង​៨​ខាង​ក្រោម​នេះ​មិន​ត្រឹម​តែ​ទាក់ទាញ​មនុស្ស​រាប់​លាន​នាក់​ចូល​រួម​ការ​ប្រកួត​ ហើយ​ពោរពេញ​ទៅ​ដោយ​ភាព​សប្បាយ​រីករាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ពោរពេញ​ដោយ​ទិដ្ឋភាព​ចម្រុះ​គួរ​ឲ្យ​ចាប់​អារម្មណ៍៖

១ ពិធីបុណ្យ Holi នៅ​ឥណ្ឌា​៖

ជា​ការ​ប្រារព្ធ​នៃ​ការ​មក​ដល់​របស់​និទាឃរដូវ ឬ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​បុណ្យ​ "ពណ៌"។ ក្រហម​តំណាង​ឲ្យ ភាព​បរិសុទ្ធ បៃតង គឺ​ភាព​រស់រវើក ខៀវ​តំណាង​​ភាព​ស្ងប់ស្ងាត់ និង លឿង​គឺ​មនោសញ្ចេតនា។

២ ពិធីបុណ្យភក់ Boryeong ប្រទេសកូរ៉េខាងត្បូង

ពិធីបុណ្យ​នេះ​ដំបូង​​ឡើយ​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ឆ្នាំ ១៩៩៨ ។ ដំបូង​វា​គឺ​ជា​យុទ្ធនាការ​ទីផ្សារ​ដើម្បី​ផ្សព្វផ្សាយ​ពី​ផលិតផល​គ្រឿង​សំអាង ដោយ​ប្រើ​ភក់​ពី Boryeong ។ យោង​តាម​ការ​សិក្សា​ខ្លះ​ថា​ភក់​នេះ​មាន​លក្ខណៈ​សម្បត្តិ​ព្យាបាល​ច្រើន​ជាង​ភក់​ពី​សមុទ្រ​ស្លាប់​ (Dead Sea) ដែល​បាន​មក​ពី​ប្រទេស​អ៊ីស្រាអែល​ទៅ​ទៀត។ បុណ្យ​ភក់​ទាក់ទាញ​អ្នកទេសចរ​ប្រហែល ៣២៩ លាន​នាក់​ជា​រៀង​រាល់​ឆ្នាំ។

៣ La Tomatina ឬ បុណ្យ​ប៉េងប៉ោះ​ នៅ​អេស្ប៉ាញ

ប៉េងប៉ោះ​ប្រហែល ១២០ តោន​ត្រូវ​បាន​គេ​យក​មក​គប់​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​អំឡុង​បុណ្យ​នេះ។ La Tomatina ឬ អាច​ហៅ​បាន​ថា សមរភូមិ​ប៉េងប៉ោះ ព្រោះ​ពិធីបុណ្យ​នេះ​ត្រូវ​បាន​ទីក្រុងតូចមួយ​របស់​អេស្ប៉ាញ​ឈ្មោះ Bunol ប្រារព្ធ​ធ្វើ​ជា​រៀងរាល់​ឆ្នាំ។

៤ ពិធីបុណ្យ​ក្រូច​ នៅ​អ៊ីតាលី

ស្រដៀង​ទៅ​នឹង​សមរភូមិ​ប៉េងប៉ោះ​ដែរ សមរភូមិ​ផ្លែ​ក្រូច​ នៅ​ប្រទេស​អ៊ីតាលី ប៉ុន្តែ​សមរភូមិ​ផ្លែក្រូច​អ្នក​ចូលរួម​ត្រូវ​ពាក់​មួកការពារ ហើយ​២​ក្រុម​ធ្វើ​ការ​ប្រកួត​គ្នា និង មាន​គណៈកម្មាការ​ជា​អ្នកសម្រេច។

៥ ពិធីបុណ្យ​​ឪឡឹក

មាន​សកម្មភាព​ខុសៗ នៅ​ក្នុង​ពិធី​បុណ្យ​នេះ រាប់​តាំង​ពី​ការ​ជិះ​ស្គី​លើ​ឪឡឹក និង ការ​ប្រកួត​ឪឡឹក​ធំ​បំផុត​ដែល​អ្នក​បាន​ដាំ។ កន្លង​មក​ឪឡឹក​ធ្ងន់​បំផុត​ដែល​ជាប់​កំណត់​ត្រា​ចុងក្រោយ​គឺ ២២០ ផោន (៩៩,៧៩ គីឡូក្រាម)។

៦ ពិធីបុណ្យ​សង្គ្រាម​រ៉ុកកែត នៅ​ក្រិក

ជា​រៀង​រាល់​ឆ្នាំ​ព្រះវិហារ​២​បាន​ចូលរួម​ក្នុង​ការ​ប្រកួត​ប្រជែង​នេះ។ គូបដិបក្ខ​ទាំង​២​នេះ​បាន​បាញ់​​​កាំជ្រួច​ជា​ច្រើន​សំដៅ​កណ្ដឹង​គូ​ប្រកួត។ អ្នក​ដែល​បាញ់​ចំ​គោលដៅ​បំផុត​នឹង​ឈ្នះ។

៧ ទិវា​សង្រ្គាមខ្នើយ​អន្តរជាតិ នៅ​អឺរ៉ុប​និង​អាមេរិក

វា​ជា​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​ដែល​គេ​ធ្វើ​ឡើង​នៅ​ស្ទើរ​ជុំវិញ​ពិភពលោក។ វា​ជា​បុណ្យ​ប្រមូល​ផ្តុំ​មនុស្ស​ដែល​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ធ្វើ​សង្គ្រាម​ខ្នើយ។

៨ ធី​ជប់លៀង​ប៊ូហ្វេ​ឲ្យ​ស្វា នៅ​ប្រទេស​ថៃ

រៀងរាល់​ខែ​វិច្ឆិកា​អ្នក​ស្រុក​លុមបូរី​​បាន​ធ្វើ​ ពីធី​ជប់លៀង​ប៊ូហ្វេ​ឲ្យ​ស្វា ដែល​គេ​ជឿ​ថា​នឹង​នាំ​មក​នូវ​សំណាង​ល្អ​ជូន​ពួកគេ។ ម្ហូបអាហារ​ថៃ និង ផ្លែឈើ​ជាង​៤​តោន​បាន​ដាក់​តម្រៀប​​នៅ​ជិត​ប្រាសាទ​ ​ឲ្យ​ពួកពានរ​ឆី​ឆ្ងាញ់​មាត់​តាម​ចិត្ត​ចង់។ ទី​នោះ​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា "ទីក្រុង​ពានរ ឬ The City of Monkeys” ហើយ​បាន​ទាក់ទាញ​ភ្ញៀវ​ទេស​ចរ​ជា​ច្រើន​ទៅ​ទស្សនា៕

អាន៖ មនុស្ស​១០​ប្រភេទ​ដែល​ទំនង​ជា​នឹង​រស់​នៅ​​ក្នុង​ជីវិត​តែ​ម្នាក់​ឯង​រៀង​រហូត​

អាន៖ បុរស​ជប៉ុន​សារភាព​ថា មាន​រឿង​៩យ៉ាង​ធ្វើ​ឲ្យ​ពួកគេ​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ប្រពន្ធ​ខ្លួន​ឯង​ម្តង​ទៀត

ប្រភព៖ Brightside ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់