• 2019-04-15 11:00:00
  • ព័ត៌មាន

៥ប្រទេស​ ដែល​មាន​មនុស្ស​ស្លាប់​ច្រើន​ជាង​គេ​ក្នុង​​សង្គ្រាម​លោក​លើក​ទី២

  • 2019-04-15 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​សង្គ្រាម​លោក​លើក​ទី២ ត្រូវ​បាន​គេ​ដាក់​បញ្ចូល​ក្នុង​ចំណោម​សង្គ្រាម​ដែល​មាន​មនុស្ស​ស្លាប់​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក ដោយ​ឆក់​យក​ជីវិត​មនុស្ស​មិន​ថា​យោធា ឬ​ស៊ីវិល​ប្រមាណ​ពី ៧០​លាន​នាក់​ ទៅ​៨៥​លាន​នាក់។

អ្នក​ស្លាប់​ទាំង​អស់​ភាគ​ច្រើន​ស្ថិត​នៅ​តំបន់​អឺរ៉ុប​ និង​អាស៊ី ដែល​ជា​តំបន់​ប៉ះ​ទង្គិច​គ្នា​ខ្លាំង​ក្នុង​សម័យ​នោះ។ ខាង​ក្រោម​នេះ​ជា​ ប្រទេស​ទាំង​ ៥​ ដែល​មាន​អ្នក​​ស្លាប់​ច្រើន​ជាង​គេ​ក្នុង​សង្គ្រាម​លោក​លើក​ទី២៖

៥. ជប៉ុន៖ មាន​មនុស្ស​ស្លាប់​ប្រមាណ​ពី ២.៥លាន​ ទៅ ៣.១​លាន​នាក់។

៤. ប៉ូឡូញ៖ មាន​មនុស្ស​ស្លាប់​ប្រមាណ​ពី ៥លាន​ ទៅ ៦​លាន​នាក់។

៣. អាល្លឺម៉ង់៖ មាន​មនុស្ស​ស្លាប់​ប្រមាណ​ជាង​ ៩លាន​នាក់។

២. ចិន៖ មាន​មនុស្ស​ស្លាប់​ប្រមាណ​ពី ១៥លាន​ ទៅ ២០​លាន​នាក់។

១. សហភាព​សូវៀត៖ មាន​មនុស្ស​ស្លាប់​ប្រមាណ​​ ២៦លាន​នាក់៕

អាន​បន្ត៖

មក​ស្គាល់​ប្រទេស​ ឬ​ដែនដី​ទាំង​អស់​ដែល​គ្មាន​យោធា

មក​ស្គាល់​ពី​មេដឹកនាំជាន់ខ្ពស់​​ប្រទេស​ចិន​កុម្មុយនិស្ត​ទាំង​អស់​ក្នុង​ប្រវត្តិសាស្ត្រ

ប្រភព៖ Businessinsider អត្ថបទ៖ សេរី មង្គល

មតិយោបល់