• 2019-04-18 03:07:49
  • ចរាចរណ៍

ប្រាំ​ថ្ងៃ​គ្រោះ​ថ្នាក់​ចរាចរណ៍​ប្រ​ល័យ​ជិវិត​មនុស្សអស់ជិត​៦០​នាក់​

  • 2019-04-18 03:07:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របាយការណ៍​ប្រ​ចាំថ្ងៃ​របស់គណៈកម្មាធិការជាតិ​សុវត្ថិភាព​ចរាចរណ៍ផ្លូវគោក​ឲ្យដឹងថា​ពី​ថ្ងៃទី​១៣ ដល់១៧ ខែមេសា ឆ្នាំ២០១៩ អ្នកស្លាប់​ដោយគ្រោះ​ថ្នាក់​ចរាចរណ៍​មាន​ជិត​៦០​នាក់ ខណៈ​អ្នក​របួស​ធ្ងន់ស្រាលមានជាង​២០០​​នាក់។

របាយការណ៍​ប្រ​ចាំ​ថ្ងៃ​របស់​គណៈកម្មាធិការជាតិ​សុវត្ថិភាពចរាចរណ៍​ផ្លូវគោក​បាន​កត់​ត្រា​គ្រោះ​ថ្នាក់​ចរាចរណ៍​ប្រចាំ​ថ្ងៃ​។ គិតចាំពី​ថ្ងៃទី​១៣ ដល់​១៧ ខែមេសា​ ចំនួនអ្នក​ស្លាប់​សរុបមាន​៥៩​នាក់ អ្នក​របួស​ធ្ងន់​ស្រាល​មាន​២៣៩​នាក់។

គ្រោះថ្នាក់​កើតឡើង​សរុប​ចំនួន​១៣៤​លើក។ ​ថ្ងៃ​ដែលមាន​អ្នក​ស្លាប់​ច្រើនជាង​គេ​គឺ​នៅ​ថ្ងៃទី​១៤ មាន​ចំនួន​១៧​នាក់ នៅ​ថ្ងៃទី​១៣ មានចំនួន​១៤នាក់ និង​នៅ​ថ្ងៃទៅ​១៥ មាន​ចំនួន​១៣​នាក់ ខណៈ​​ថ្ងៃ​ផ្សេង​ទៀត​មាន​អ្នកស្លាប់​តិចជាង​១០​នាក់​៕

រូបភាព៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី