- 2019-04-18 03:07:45
- ព័ត៌មាន
អតីតប្រធានាធិបតីប៉េរូ ធ្វើអត្ដឃាតក្រោយប៉ូលិសតាមចាប់ខ្លួនពាក់ព័ន្ធការសូកប៉ាន់
- 2019-04-18 03:07:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតប្រធានាធិបតីប៉េរូ ធ្វើអត្ដឃាតក្រោយប៉ូលិសតាមចាប់ខ្លួនពាក់ព័ន្ធការសូកប៉ាន់
ចន្លោះមិនឃើញ
អតីតប្រធានាធិបតីប៉េរូលោក Alan Garcia បានធ្វើអត្ដឃាតដោយបាញ់សម្លាប់ខ្លួនក្រោយពេលដែលប៉ូលិសទៅដល់ផ្ទះរបស់លោកដើម្បីចាប់ខ្លួនពាក់ព័ន្ធនឹងការចោទប្រកាន់ទទួលសំណូកប៉ាន់។
យោងតាមសារពត៌មានក្នុងតំបន់ឲ្យដឹងថា មុនពេលកើតហេតុប៉ូលិសមួយក្រុមត្រូវបានបញ្ជូនឲ្យទៅចាប់ខ្លួនលោក Garcia នៅផ្ទះរបស់លោកក្នុងទីក្រុង Miraflores។ ប៉ុន្តែនៅពេលដែលប៉ូលិសទៅដល់ លោក Garcia បានស្នើសុំពេលពីរបីនាទីដើម្បីទូរស័ព្ទ ហើយក៏ដើរចូលក្នុងបន្ទប់បិទទ្វារជិត។ មួយសន្ទុះក្រោយមក ប៉ូលិសក៏ស្រាប់តែលឺសំឡេងគ្រាប់កាំភ្លើងផ្ទុះពីក្នុងបន្ទប់ ហើយបើកទ្វារចូលទៅក៏ឃើញលោក Garcia អង្គុយលើកៅអីដោយមានស្នាមគ្រាប់កាំភ្លើងនៅលើក្បាល។
ក្រោយកើតហេតុលោក Garcia ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ប៉ុន្តែក្រោយមកត្រូវបានអះអាងថាស្លាប់បាត់បង់ជីវិត។ ក្រុមអ្នកគាំទ្ររបស់លោក បាននាំគ្នាប្រមូលផ្ដុំនៅមុខមន្ទីរពេទ្យប៉ុន្តែត្រូវបានរារាំងដោយក្រុមប៉ូលិស។
គួរឲ្យដឹងថា លោក Garcia បានឡើងកាន់តំណែងជាប្រធានាធិបតីប៉េរូចាប់តាំងពីឆ្នាំ ១៩៨៥-១៩៩០ និងម្ដងទៀតចាប់ពីឆ្នាំ ២០០៦-២០១១។ លោកត្រូវបានចោទប្រកាន់ថា ទទួលសំណូកពីក្រុមហ៊ុនសាងសង់ប្រេស៊ីល Odebrecht ជិត ៣០លានដុល្លារ ទាក់ទងនឹងការសាងសង់ផ្លូវរថភ្លើងក្រោមដីក្នុងរដ្ឋធានីរបស់ប៉េរូ៕