• 2019-04-18 06:34:40
  • ព័ត៌មាន

អាកាសចរ Jet Airways ឥណ្ឌាផ្អាកការហោះហើរទាំងអស់ ក្រោយជំពាក់បំណុលស្ទើរវ័ណ្ឌក

  • 2019-04-18 06:34:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 30

ចន្លោះមិនឃើញ

ក្រុមហ៊ុន​អាកាស​ចរ​ដ៏​ធំ​មួយ​របស់​ឥណ្ឌា Jet Airways បាន​ធ្វើ​ការ​ផ្អាក​ការ​ហោះ​ហើរ​ទាំង​អស់​របស់​ខ្លួន​នៅ​កាល​ពី​ថ្ងៃ​ពុធ​ក្រោយ​ពេល​ដែល​មិន​អាច​ទទួល​ជំនួយ​សង្គ្រោះ​បន្ទាន់​ពី​ម្ចាស់​បំណុល។

យោង​តាម​សេចក្ដី​ថ្លែង​ការ​ណ៍​ចេញ​ដោយ​ក្រុមហ៊ុន​ឲ្យ​ដឹង​ថា Jet Airways បាន​ធ្វើ​ការ​ស្នើ​សុំ​ខ្ចី​លុយ​បន្ថែម​ចំនួន ៤ពាន់​លាន​រូពី (៥៧,៥​លាន​ដុល្លារ) ពី​ធនាគារ​ជាតិ​ឥណ្ឌា ប៉ុន្តែ​បាន​ទទួល​ការ​បរាជ័យ។ ក្នង​សេចក្ដី​ថ្លែងការណ៍​នេះឲ្យដឹង​ទៀត​ថា "ក្រុមហ៊ុន​ត្រូវ​បង្ខំ​ចិត្ត​ផ្អាក​ការ​ហោះ​ហើរ​ទាំង​អស់ ក្រោយ​ពេល​ដែល​ការ​ចរចារ​ជា​មួយ​ម្ចាស់​បំណុល​អស់​រយៈ​ពេល​ជា​ច្រើន​សប្ដាហ៍​មិន​ទទួល​បាន​ផល។"​ រហូត​មក​ទល់​ពេល​នេះ ក្រុមហ៊ុន Jet Airways មាន​បំណុល​រហូត​ដល់ ១,២​ប៊ីលាន​ដុល្លារ​ហើយ​ខណៈ​ពេល​ដែល​បុគ្គលិក​ជា​ង ២៣ ០០០ នាក់​របស់​ខ្លួន​មិន​ទទួល​បាន​ប្រាក់​ខែ​អស់​រយៈ​ពេល​ជា​ច្រើន​ខែ។

គួរ​ឲ្យ​ដឹង​ថា ក្រុមហ៊ុន Jet Airways ធ្លាប់​ជាប់​ឈ្មោះ​ជា​ក្រុមហ៊ុន​មាន​ផ្សារ​ភាគ​ហ៊ុន​ធំ​​បំផុត​លំដាប់​ទី​ពីរ​របស់​ឥណ្ឌា ប៉ុន្តែ​ពេល​នេះ​កំពុង​ជួប​វិបត្តិ​ក្ស័យ​ធន​ក្រោយ​ពេល​ដែល​ប្រធាន​ក្រុមហ៊ុន​ចុះ​ចេញ​ពី​តំណែង​កាល​ពី​ខែ​មុន៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់