• 2019-04-18 14:13:20
  • ព័ត៌មាន

មក​ស្គាល់​អាង​ហែល​ទឹក​សាធារណៈ​ដំបូង​បង្អស់​លើ​ពិភពលោក

  • 2019-04-18 14:13:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាង​ហែល​ទឹក​សាធារណៈ​ ដែល​កើត​ឡើង​ដំបូង​បង្អស់​គឺ​ស្ថិត​នៅ​ទីក្រុង Mohenjo-Daro ដែល​ទីក្រុង​បុរាណ​មួយ​ស្ថិត​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ក្នុង​ពេល​បច្ចុប្បន្ន។ អាង​នេះ​ត្រូវ​បាន​កសាង​ឡើង​កាល​ពី ៤,៥០០​ឆ្នាំ​មុន ក្នុង​សម័យ​នៃ​អរិយធម៌​ជ្រលង​ទន្លេ​ឥណ្ឌុស​។

អាង​ទឹក​ The Great Bath នេះ​ មាន​បណ្ដោយ ១១​ម៉ែត្រ​ និង​ទទឹង ៧​ម៉ែត្រ ហើយ​មាន​ជម្រៅ​ជាង ២.៥​ម៉ែត្រ។ អាង​នេះ​ត្រូវ​បាន​គេ​ប្រើប្រាស់​សម្រាប់​មុជ​ទឹក​រួម​គ្នា ក៏​ដូច​ជា​ធ្វើ​ពិធី​សាសនា​ផ្សេង​ៗ​ផង​ដែរ។

គេ​ប៉ាន់ស្មាន​ថា អាង​នេះ​ត្រូវ​បាន​គេ​បោះបង់​ចោល​នៅ​ឆ្នាំ ១៩០០​មុន​គ្រិស្តសករាជ ហើយ​ត្រូវ​បាន​គេ​រក​ឃើញ​វិញ នៅ​ឆ្នាំ១៩២៦ ហើយ​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក កាល​ពី​ឆ្នាំ១៩៨០។

សូម​បញ្ជាក់​ផង​ដែរ​ថា អរិយធម៌​ជ្រលង​ទន្លេ​ឥណ្ឌុស​មាន​វាសនា​ខុស​ពី​អរិយធម៌​នៃ​តំបន់​ដទៃ​ៗ​ទៀត ដោយ​អរិយធម៌​មួយ​នេះ​មិន​ត្រូវ​បាន​អ្នក​ឈ្លានពាន​យក​មក​ប្រើ​ត​ទេ​ ដែល​បណ្ដាល​វប្បធម៌​ទាំង​នេះ​ត្រូវ​បាន​កប់​ចោល​រាប់​ពាន់​ឆ្នាំ រហូត​ដល់​បច្ចុប្បន្ន​ទើប​គេ​រក​ឃើញ​៕

អាន​បន្ត៖

មក​ស្គាល់​ពី​សាកលវិទ្យាល័យ​ដែល​មាន​អាយុ​ចំណាស់​ជាង​គេ​លើ​លោក

បណ្ដា​ប្រទេស​ទាំង​ ៥ដែល​មាន​ភ្ញៀវ​ទេសចរ​មក​លេង​តំបន់​អាស៊ាន​ច្រើន​បំផុត

ប្រភព៖ Worldatlas អត្ថបទ៖ សេរី មង្គល

មតិយោបល់