• 2019-04-19 03:15:22
  • ព័ត៌មាន

តើ​រវាង​ស្រី​ស្អាត និង ល្បីជន Like មួយ​ណា​ច្រើន​ជាង?

  • 2019-04-19 03:15:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 13

ចន្លោះមិនឃើញ

បណ្ដាញ​សង្គម Facebook កំពុង​ពេញ​និយម​ក្នុង​ប្រទេស​កម្ពុជា។ អ្នក​ប្រើប្រាស់ Facebook មាន​គ្រប់​មជ្ឈដ្ឋាន ក្នុង​នោះ​ក៏​មាន​នារី​ស្រស់​ស្អាត និង ល្បី​ជន​ផងដែរ។ គេ​សង្កេត​ឃើញ​ដែរ​ថា រវាង​ស្រី​ស្អាត និង​ ល្បីជន មាន​អ្នក Like ច្រើន។ តើ​មួយ​ណា Like ច្រើនជាង? ហេតុអ្វី​បាន​ជា​ពួកគេ​ត្រូវ​បាន​ Like?

ភាព​ទាក់​ទាញ​ នៃ​ការ like ស្រី​ស្អាត ភាគច្រើន គឺ ដោយសារតែ​រូប​សម្រស់​ដ៏​ស្រស់​សោភា ជាមួយ​នឹង​ការ​បង្ហាញ​គល់​សុដន់។ មិន​តែ​ប៉ុណ្ណោះ​សាច់​សក្បុស​ស្ទើរ​តែ​ឆ្លុះ​មុខ​បាន ដែល​ទាំង​នេះ​ឋិត​ក្នុង​ក្រសែ​ភ្នែក​របស់​បុរសៗ ដែល​ពួកគេ​ឃើញ​ហើយ​ត្រូវតែ​ចុច​ Like។ “ទាល់​តែ​អញ្ចឹង​ទើប​ខ្ញុំ​ចុច​Like”។

នេះ​ជា​ពាក្យ​ដែល​ផុស​ចេញ​ពី​មាត់​យុវជន​ ឈ្មោះ ពៅ។ ពៅ​ដែលជា​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម Facebook បាន​និយាយ​ប្រាប់ Sabay ដោយ​មិន​លាក់​លៀម​ថា៖ "ខ្ញុំ​ចូលចិត្ត Add Friend និង ចុចLike រូប​ស្រី​ស្អាត ព្រោះ​អី​ខ្ញុំ​នៅលីវ ក្រែង​ក្នុង​ចំណោម​ស្រី​ស្អាត​ទាំងអស់​នោះ មាន​ម្នាក់​ស្រឡាញ់​ខ្ញុំ"។

 

សូមចុចអាន៖ ៤​យ៉ាង​ធ្វើ​ឲ្យ​ស្រីៗ​លង់ លែង​ទៅ​ណា​រួច

 facebook-girl

រូបតំណាង (ដកចេញ​ពីគណនី Facebook បរទេស)

 

ប៉ុន្ដែ ទស្សនៈ​ នេះ ត្រូវ​បាន​ ឆាលីត ដែលជា​ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម Facebook បាន​ទាត់ចោល​ចំពោះ​ទស្សនៈ Add friend និង ចុច Like ស្រីស្អាត ព្រោះថា មិន​មាន​ប្រយោជន៍​អ្វី​ដល់​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម Facebook នោះ​ទេ។ ឆាលីត បាន​បន្ដថា "ខ្ញុំ​ប្រើប្រាស់​បណ្ដាញ Facebook ធ្វើ​ម៉េច​ឲ្យ​មាន​ប្រយោជន៍​ពី​វា។ ដូច្នេះ​ហើយ​ខ្ញុំ​និយម Add friend និង Like តែ​ល្បី​ជន​ប៉ុណ្ណោះ"។

  យុវជន​ឆាលីត បាន​បញ្ចេញ​ទស្សនៈ​ទៀត​ថា "ខ្ញុំ​គិត​ថា ប្រសិន​បើ​យើង Add Friend ឬ ចុចLike Page របស់​ល្បី​ជន ដូចជា អ្នក​ជំនួញ​ល្បីៗ អ្នក​និពន្ធ អ្នក​សារព័ត៌មាន ជាពិសេស​ខ្ញុំ​មាន Friend របស់​ឯកឧត្ដម ខៀវ កាញារីទ្ធិ គឺ​ធ្វើ​ឲ្យ​ខ្ញុំ​ទទួល​បាន​ព័ត៌មាន​ថ្មីៗ ពី​គាត់ផងដែរ"។

  ចុះ​មិត្ត​យុវវ័យ​វិញ ចុចLike ស្រី​ស្អាត ឬ ល្បីជន?

 

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់