• 2019-04-19 07:00:00
  • សុខភាព

ទម្លាប់ប្រើប្រាស់កង្ហារក្នុងរដូវក្ដៅដែលគួរជៀសវាង បើមិនចង់គ្រោះថ្នាក់ដល់ជីវិត

  • 2019-04-19 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​កង្ហារ​គឺ​ជា​វត្ថុ​ដែល​មនុស្ស​ជា​ច្រើន​មិន​អាច​រស់​ខ្វះ​បា​ន​ក្នុង​រដូវក្ដៅ​នោះ​ វា​ក៏​នាំ​មក​នូវ​គ្រោះ​ថ្នាក់​យ៉ាង​ច្រើន​ដែល​អ្នក​នឹក​ស្មាន​មិន​ដល់​ដែរ។

វេជ្ជបណ្ឌិត Osamu Nishikazhi អគ្គនាយក​នៃ​មន្ទីរពេទ្យ Nishizaki ប្រទេស​ជប៉ុន​បាន​ឲ្យ​ដឹង​ថា ការ​ប៉ះ​ទង្គិច​ជាមួយ​នឹង​ខ្យល់​កង្ហារ​យូរ​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សីតុណ្ហភាព​ធម្មជាតិ​របស់​រាងកាយ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ជា​ខ្លាំង។ “កង្ហារ​គ្រាន់​តែ​ធ្វើ​ឲ្យ​សីតុណ្ហភាព​លើ​ស្បែក​ចុះ​តែ​ប៉ុណ្ណោះ តែ​នឹង​ធ្វើ​ឲ្យ​មនុស្ស​ដែល​ប៉ះ​ខ្យល់​កង្ហារ​ហត់ អស់​កម្លាំង តឹង​តែង ឈឺ​ក្បាល និង​ញ៉ាំ​អ្វី​មិន​ចូល”។ នេះ​បើ​តាម វេជ្ជបណ្ឌិត​ខាង​លើ​បញ្ជាក់​ឲ្យ​ដឹង។

ខាង​ក្រោម​នេះ​គឺ​ជា​ទម្លាប់​ប្រើ​កង្ហារ​ដែល​នឹង​ជះ​ឥទ្ធិពល​អាក្រក់​ដល់​សុខភាព​លោក​អ្នក៖

១. កង្ហារ​បាញ់​ខ្យល់​ចំ​ខ្លួន និង​ក្បាល

ខ្យល់​បាញ់​ជិត​រាងកាយ​ខ្លាំង​ពេក នឹង​ធ្វើ​ឲ្យ​សីតុណ្ហភាព​លើ​ស្បែក​ធ្លាក់​ចុះ បាត់​ចំហាយ​ទឹក​លឿន ប្រព័ន្ធ​ឈាម​ត្រូវ​ជ្រួលច្របល់ ងាយ​កើត​ផ្ដាសាយ។ កង្ហារ​បាញ់​ចំ​ក្បាល ធ្វើ​ឲ្យ​អ្នក​ឈឺក្បាល វិល​មុខ។ អ្នក​ប្រើប្រាស់​គួរ​ដាក់​កង្ហារ ព្យួរ​លើ​ជញ្ជាំង ជា​ជាង​ការ​ដាក់​ជិត​ខ្លួន​ពេក។

២. ប្រើ​កង្ហារ​ពេល​គេង

នៅ​ពេល​គេង ប្រព័ន្ធភាព​ស៊ាំ​របស់​មនុស្ស​នឹង​ឈប់​សម្រាក។ ការ​ត្រូវ​ខ្យល់​កង្ហារ​យូរ​ម៉ោង នឹង​ធ្វើ​ឲ្យ​ច្រមុះ​របស់​អ្នក​ប្រតិកម្ម ហើយ​ស្ងួត​បំពង់​ក។ ប្រសិនបើ​ត្រូវ​ប្រើ​កង្ហារ​យូរ គួរ​ដាក់​កង្ហារ​ឃ្លាត​ឆ្ងាយ​ពី​ខ្លួន​ ប្រហែល​២​ម៉ែត្រ។

៣. ប្រើ​កង្ហារ​ពេល​រាងកាយ​បែក​ញើស​ខ្លាំង

នៅ​ពេល​រាង​កាយ​មាន​សីតុណ្ហភាព​ខ្ពស់ បែក​ញើស​ច្រើន ជា​ពិសេស​គឺ​ទើប​មក​ពី​ក្រៅ អ្នក​មិន​គួរ​អង្គុយ ឬ​ឈរ​មុខ​កង្ហារ​ឡើយ។ ដោយ​អ្នក​ត្រូវ​ជូត​ញើស​ឲ្យ​ស្ងួត​ជាមុន​សិន ព្រម​ទាំង​បំ​ប៉ន​ជាតិ​ទឹក​ឡើង​វិញ​ រួច​គួរ​ប្រើ​កង្ហារ​ពី​ចម្ងាយ​ដើម្បី​បន្ថយ​កម្ដៅ​រាង​កាយ។

៤. ដាក់​កម្រិត​ខ្យល់​កង្ហារ​ខ្លាំង​ពេក

អាកាសធាតុ​កាន់​តែ​ក្ដៅ មនុស្ស​កាន់​តែ​បើក​កង្ហារ​ឲ្យ​ខ្លាំង។ កា​រ​ធ្វើ​ដូច​នេះ​នឹង​ធ្វើ​ឲ្យ​ជាតិ​ទឹក​លើ​ស្បែក​អ្នក​ហួត​ខ្លាំង បិទ​រន្ធ​រោម​ញើស ធ្វើ​ឲ្យ​ខ្លួន​កាន់​តែ​ក្ដៅ​ជាង​មុន នាំ​ឲ្យ​ហត់ ឬ​សន្លប់​តែ​ម្ដង។ ដូច​នេះ​ហើយ ទោះ​ក្ដៅ​យ៉ាង​ណា​ក៏​គួរ​ប្រើ​កម្រិត​ខ្យល់​នៅ​មធ្យម ល្មម​បែប​ត្រជាក់ មិន​គួរ​ប្រើ​ខ្យល់​ខ្លាំង​ពេក​ឡើយ៕

ប្រភព៖ MSN ប្រែ​សម្រួល៖ Caramel

មតិយោបល់
អត្ថបទពេញនិយម