• 2019-04-19 04:57:53
  • ព័ត៌មាន

រកឃើញគំនូរមានអាយុជាង​៤០០០​ឆ្នាំនៅ​អេស៊ីប មាន​សភាព​ដូចគំនូរ​ទើបគូរថ្មី​

  • 2019-04-19 04:57:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 14

ចន្លោះមិនឃើញ

រូបគំនូរ​នៅ​លើ​ជញ្ជាំង​ផ្នូរ​បុរាណ​របស់​អេស៊ីប​មួយ​នៅ​មាន​សភាព​ដូច​គំនូរទើប​គូរ​ថ្មីៗ​ថ្វី​ត្បិត​វា​មាន​អាយុកាល​មិន​តិច​ជាង​បួន​ពាន់​ឆ្នាំ​មក​ហើយ។

កាលពី​ពេល​ថ្មីៗនេះ​ក្រុម​អ្នកស្រាវ​ជ្រាវ​បាន​រកឃើញ​ផ្នូរ​អភិជន​របស់​ជនជាតិ​អេស៊ីប​បុរាណ​មួយ​នៅ​ភាគខាងត្បូងទីក្រុង​កៃរ៉ូ។

ផ្នូរនោះ​ជា​របស់អភិជន​ឈ្មោះ Khuwy ​ដែលគេជឿងថា​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​ក្សត្រ​អេស៊ីប​សម័យ​នោះ។

រូប​គំនូរ​ដែល​នៅ​លើ​ជញ្ជាំង​គឺប្រហែលជា​គូរ​ក្នុង​រង្វង់​ឆ្នាំ​២៥០០ ឬ២៤០០​ឆ្នាំ មុន​គ្រឹស្ត​សករាជ។ តាមរយៈរូបគំនូរ​ជាច្រើន​នៅ​លើ​ជញ្ជាំង​នោះ​គេ​ឃើញ​លោក Khuwy​កំពុង​អង្គុយ​លើ​កៅមួយ​កំពុង​ហុចអ្វី​ម្យ៉ាង​​ផង​ដែរ​។

គួរ​បញ្ជាក់ថា​ការ​រក​ឃើញ​ និងផ្សាយពី​ផ្នូរ​បុរាណ​ថ្មីៗ​គឺ​ជា​ការ​​ផ្សព្វផ្សាយ​ដ៏​សំខាន់​មួយ​សម្រាប់​វិស័យ​ទេសចរណ៍​របស់​អេស៊ីប៕

ប្រភព៖ thisisinsider ប្រែ​សម្រួល៖ ទូច សុខា

មតិយោបល់
អត្ថបទពេញនិយម