• 2019-04-19 09:00:00
  • ព័ត៌មាន

ទេសភាពស្អាតបំ់ផុត! ឃើញហើយចង់ទៅថតលេង រមណីយដ្ឋាននៅកៀកបង្កើយរាជធានីភ្នំពេញ

  • 2019-04-19 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

រមណីយដ្ឋាន​បែប​ធម្មជាតិ​បៃ​តង តាម​ដង​ទន្លេ​មេ​គង្គ លើ​ផ្ទៃ​ដី​​ជាង​ ១៤​ ហិក​តា ​ក្នុង​ស្រុក​កៀន​ស្វាយ បាន​ថ្ពក់​ចិត្ត​ឲ្យ​អ្នក​ទស្សនា ឃើញ​ហើយ​ចង់​ទៅ​លេង​កម្សាន្ត​តែ​ម្ដង។

​មជ្ឈមណ្ឌល​កម្សាន្ត​ថ្មី​នេះ ​​ឈ្មោះ​ថា "ព្រីន​ស៍ ម៉ា​ណ័រ" មាន​សួន​កម្សាន្ត​កុមារ រមណីយដ្ឋាន​ទេសចរណ៍​បែប​កសិកម្ម​ទំនើប ​សួន​កម្សាន្ត​ក្នុង​ព្រៃ ​និង​មាន​បង្ហាញ​នូវ​ផ្ទាំង​សិល្បៈ​គំនូរ​លើ​ជញ្ជាំង​ប្រវែង ១​ គី​ឡូ ​ដែល​ជា​គំនូរ​ជញ្ជាំង​ដ៏​វែង​ជាង​គេ នៅ​ក្នុង​តំបន់​អា​ស៊ី​ផង​ដែរ។ ក្រៅ​ពី​នេះ ​លោក​អ្នក​នឹង​បាន​រីក​រាយ​ថត​លេង​កម្សាន្ត​ជាមួយ​នឹង​ទិដ្ឋភាព​ដូច​ជា ​ផ្ទះ​ឈើ​បែប​ខ្មែរ​ពិសេស ​កំពង់​ផែ​ជិះ​ទូក​កម្សាន្ត ​និង​បរិក្ខារ​ឧទ្យាន​កម្សាន្ត​នានា​ជា​ច្រើន​ផ្សេង​ទៀត​។

​​​​​លើស​ពី​នេះ បើ​អ្នក​បាន​ទៅ​ដល់ ​នឹង​មាន​អារម្មណ៍​ថា​ ​​ ទេសភាព​​ស្អាត​គាប់​ភ្នែក​ដូច​នឹង​តំបន់​ទេសចរណ៍​នៅ​ក្រៅ​ប្រទេស ​តែ​តាម​ពិត​គឺ​ក្នុង​ស្រុក​កៀន​ស្វាយ ​ជាយ​​រាជធានី​ភ្នំ​ពេញ​ ប៉ុណ្ណោះ។

រូបភាព FB Da Dany

សួន​កម្សាន្ត​នេះ រួម​បញ្ចូល​អេ​កូ​ឡូ​ស៊ី​ទេសចរណ៍​វប្បធម៌ ការ​កម្សាន្ត និង​ការ​ថែ​ទាំ​សុខភាព​ជា​បណ្ដុំ​តែ​មួយ ​ដោយ​បាន​ចំណាយ​ទឹក​ប្រាក់ 50 លាន​ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​ច្នៃ​ប្រឌិត​មាត់​ទន្លេ​មេគង្គ​ក្នុង​រាជ​ធានី​ភ្នំពេញ ឲ្យ​ក្លាយ​ជា​គម្រោង​ទេសចរណ៍​វប្បធម៌​ប្រណិត​ដំបូង​ក្នុង​ប្រទេស​កម្ពុជា ។​

​មជ្ឈមណ្ឌល​កម្សាន្ត ​ព្រីន​ស៍ ម៉ា​ណ័រ ​មាន​ទី​តាំង​ជាប់​បណ្ដោយ​មាត់​ទន្លេ​មេ​គង្គ​​ក្រោម ​ស្ថិត​ក្នុង​ឃុំ​ដី​ឥដ្ឋ ​ស្រុក​កៀន​ស្វាយ ​។

​​

អត្ថបទ៖ លឹម សុនា

មតិយោបល់