• 2019-04-19 09:37:03
  • ចរាចរណ៍

ទីបំផុត រថភ្លើង ៤ទូ ដែលថៃឲ្យកម្ពុជា បាន​មក​ដល់ស្ថានីយ​ប៉ោយប៉ែត​​ហើយ

  • 2019-04-19 09:37:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 53

ចន្លោះមិនឃើញ

រថភ្លើងចំនួន៤ទូ ដែលនឹងត្រូវប្រគល់ជូនដោយរាជរដ្ឋាភិបាលថៃមកកម្ពុជា បានបញ្ជូនមកស្ថានីយប៉ោយប៉ែត កាលពីព្រឹកទី១៩ ខែមេសា ឆ្នាំ២០១៩។ នេះ​បើ​យោង​តាម​ផេក​ផ្លូវការ​របស់​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​ផុស​​ឲ្យ​ដឹង​នៅថ្ងៃ​នេះ។

ផេកដដែល​បាន​សរសេរ​ទៀត​ថា រថភ្លើង​ដែល​មក​ដល់​នៅពេល​នេះ គឺ​នឹង​​ធ្វើ​តេស្ត​សាកល្បង និងត្រួតពិនិត្យលក្ខណៈបច្ចេកទេស មុននឹងឲ្យ​នាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរ ជិះរថភ្លើងពីស្ថានីយបានខ្លងលឹករបស់ថៃមកកាន់ស្ថានីយប៉ោយប៉ែត នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ។

ប្រភព​ដដែល​បាន​បន្តទៀត​ថា រថភ្លើងមួយខ្សែនេះមានចំនួន៤ទូ និងអាចផ្ទុកអ្នកដំណើរបានប្រមាណជា៣២០នាក់

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់