- 2019-04-19 10:50:33
- ការអប់រំ
ពិតជាស្អាត! ៣រឿងនេះទើបទឹកដីអាមេរិកគ្មានសម្រាមផ្តេសផ្តាស (មានវីដេអូ)
- 2019-04-19 10:50:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិតជាស្អាត! ៣រឿងនេះទើបទឹកដីអាមេរិកគ្មានសម្រាមផ្តេសផ្តាស (មានវីដេអូ)
ចន្លោះមិនឃើញ
សហរដ្ឋអាមេរិកជាប្រទេសមហាអំណាចធំមួយក្នុងពិភពលោក អាស្រ័យដោយសារការរីកចម្រើនស្ទើរគ្រប់វិស័យ។ ក្នុងនោះផ្នែកបរិស្ថានក៏មានភាពល្អប្រសើរ គ្មានអ្នកសំរាមចោលពាសវាលពាសកាល និយាយរួម គឺតំបន់ភាគច្រើនស្អាតតែម្ដង។
ប្រភពរបាយការណ៍របស់ធានាពិភពលោក (World Bank) ដែលមានឈ្មោះថា ការកែលម្អមើលទៅអនាគត នៃការគ្រប់គ្រងកាកសំណល់រឹង បានរកឃើញថា នៅឆ្នាំ២០១៨កន្លងទៅ គ្រាន់តែកាកសំណល់រឹងនៅអាមេរិកខាងជើង សរុបមានដល់ទៅ ២៨៩លានតោន។ ទោះចំនួនច្រើនយ៉ាងនេះ ប៉ុន្តែអាជ្ញាធរអាមេរិក នៅតែមានការគ្រប់គ្រងបានល្អ។
មានមូលហេតុ ៣សំខាន់ៗ ដែលធ្វើឲ្យបរិស្ថានអាមេរិកស្អាតតាមតំបន់មួយចំនួនធំមិនថាផ្លូវ តូច ឬធំ។
១. ការបញ្ជ្រាបតាមប្រព័ន្ធអប់រំ
ប្រព័ន្ធនៃការអប់រំនៅអាមេរិកមានលក្ខណៈល្អ និងមានការទទួលស្គាល់លំដាប់ថ្នាក់ពិភពលោក។ ក្នុងនោះមេរៀនបរិស្ថាន ជារឿងចាំបាច់ដែលត្រូវបានដាក់បង្រៀនតាមសាលារៀន។ នៅអាមេរិកក៏បានផ្ដោតយកចិត្តទុកដាក់ រាប់ចាប់ពីសាលាមតេយ្យសិក្សាឡើង គឺមានដាក់បញ្ចូលមេរៀនស្ដីពីបរិស្ថាន និងការចោលសំរាម ឬទុកដាក់សំរាមទៅតាមប្រភេទឲ្យបានត្រឹមត្រូវ (សំរាមសើម ឬស្ងួត) មិនមែនចេះតែចោលច្របូកច្របល់ចូលគ្នាទេ។
២. ទម្លាប់របស់ប្រជាជនទូទៅចាប់ពីក្មេង ដល់មនុស្សចាស់
ដោយសារមនុស្សក្មេង ចាស់ មានការយល់ដឹងពីបរិស្ថានស្រាប់តាមរយៈការអប់រំជាមូលដ្ឋាន ដូច្នេះ វាជាហេតុផលមួយ ដែលមិនសូវមានអ្នកចោលសំរាមផ្ដេសផ្ដាសច្រើន។ ករណីបើមានមួយៗ ប្រហែលរាប់ចូលជាមនុស្សចម្លែកខុសគេខ្លះដែរ។ ម្យ៉ាងវិញទៀត នៅតាមផ្លូវមិនថាផ្លូវតូច ឬធំតែង មិនថាតំបន់ណាតែងមានធុងសំរាមបែកដាច់ប្រភេទសំរាមសើម ឬស្ងួតគ្រប់គ្រាន់ ស្អាត គ្មានក្លិនស្អុយ ដើម្បីងាយស្រួលប្រជាពលរដ្ឋ។
ចុចត្រង់នេះដើម្បីមើលវិដេអូ របស់ American Recycling Center ស្តីពីរបៀបគ្រប់គ្រងសំរាម
៣. របៀបគ្រប់គ្រងសំរាមច្បាស់លាស់
អាជ្ញាធរបានរៀបចំប្រព័ន្ធគ្រប់គ្រងទំនើបតាមតំបន់ និងរដ្ឋនិមួយៗ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ និងកម្មករប្រមូលដាក់ឡានតាមក្រុមហ៊ុន។ កាលវិភាគយកសំរាមទៀតទាត់ ទៅតាមតំបន់។ កន្លែងខ្លះដែលនៅជាប់ផ្លូវធំៗ គឺអាចមានការយកជាប្រចាំថ្ងៃ មួយថ្ងៃម្ដង ហើយកម្មករតែងមកយកនៅពេលព្រលឹមស្រាងៗ ដែលមិនបង្កការកកស្ទះតាមផ្លូវ។
ចំណែកការប្រមូលសំរាមតាមផ្ទះធម្មតា បុរីធំៗ ឬហាងនានា គឺខុសៗគ្នាតាមតំបន់ និងរយៈពេលនៃសេវារបស់ក្រុមហ៊ុននិមួយៗ ខ្លះ១សប្ដាហ៍ម្ដង ២ដង ឬ៣ដង។
ដងតាមកន្លែង។ ឧទាហរណ៍ American Disposal Sevices ដែលជាក្រុមហ៊ុនសំរាមឯកជនមួយដែលបានបង្កើតឡើងនៅឆ្នាំ ២០០០ មានទីតាំងក្នុងទីក្រុង Manassas រដ្ឋ Virginia។ ក្រុមហ៊ុននេះបានបញ្ជាក់នៅលើគេហទំព័ររបស់ខ្លួនអំពីសេវាកម្ម របៀបគ្រប់គ្រងសំរាមច្បាស់លាស់ ចែកដាច់ៗគ្នា រវាងសំរាម ឬកាកសំណល់រឹង ឬអាចកែច្នៃឡើងវិញដល់អតិថិជនរស់នៅតាមលំនៅឋានពាណិជ្ជកម្ម និងឧស្សាហកម្ម។