- 2019-04-20 06:07:02
- ការអប់រំ
លក្ខណៈទូទៅទាំង ១០ របស់មនុស្សឆ្លាត
- 2019-04-20 06:07:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លក្ខណៈទូទៅទាំង ១០ របស់មនុស្សឆ្លាត
ចន្លោះមិនឃើញ
មនុស្សឆ្លាតវៃមានលក្ខណៈទូទៅជាច្រើនដូចជា ពួកគេចង់ចេះចង់ដឹង ជាមនុស្សមានទំនោរបែបកំប្លុកកំប្លែង យល់ថាខ្លួនឯងដឹងកម្រិតណាជាដើម។
ខាងក្រោមនេះគឺជា លក្ខណៈទូទៅទាំង ១០ របស់មនុស្សឆ្លាត។ តើអ្នកគិតថាខ្លួនឯងមានបុគ្គលិកលក្ខណៈទាំងនេះប៉ុន្មានចំណុច? ហើយតើអ្នកត្រូវធ្វើអ្វីបន្ថែមទៀត ដើម្បីបង្កើនគុណភាពជីវិតផ្ទាល់ខ្លួន?
១ ពួកគេងាយនឹងសម្របខ្លួន
ការស្រាវជ្រាវផ្នែកចិត្តសាស្ត្រ បានបង្ហាញថា មនុស្សឆ្លាតវៃពឹងផ្អែកទៅលើការផ្លាស់ប្តូរអាកប្បកិរិយាផ្ទាល់ខ្លួនឲ្យមានប្រសិទ្ធភាពពេលទៅពើបប្រទះនឹងបរិយាកាសថ្មី ឬ មជ្ឈដ្ឋានដែលអ្នកកំពុងរស់នៅ។
Donna F. Hammett បានសរសេរថា មនុស្សឆ្លាត ឆ្លុះបញ្ចាំងតាមរយៈ "ការបង្ហាញនូវអ្វីដែលគេអាចធ្វើបានទោះជាស្ថិតក្នុងស្ថានភាពស្មុគស្មាញ ឬ ស្ថិតក្នុងបរិយាកាសកំហិតយ៉ាងណា"។
២ ពួកគេយល់ថាពួកគេដឹងកម្រិតណា
មនុស្សឆ្លាតតែងសារភាពថារឿងណាដែលគេដឹង និង រឿងណាដែលគេមិនដឹង ពោលគឺផ្ទុយពីបុគ្គលិកលក្ខណៈរបស់មនុស្សល្ងង់ធ្វើចេះ ដែលដឹងសព្វចេះគ្រប់។
Jim Winer បានសរសេរថាមនុស្សឆ្លាតវៃ "មិនខ្លាចក្នុងការនិយាយថា ខ្ញុំមិនដឹងទេ។ ប្រសិនបើពួកគេមិនដឹង ពួកគេអាចរៀនបន្ថែម"។
៣ ពួកគេមានចំណង់ក្នុងការចង់ដឹង
អាលបឺត អែនស្តែនបាននិយាយថា "ខ្ញុំមិនមានទេពកោសល្យពិសេសទេ ខ្ញុំគ្រាន់តែមានចំណង់ក្នុងការស្វែងយល់បន្ថែម"។
ការស្រាវជ្រាវដែលត្រូវបានចេញផ្សាយនៅឆ្នាំ ២០១៦ ក្នុងទស្សនាវដ្ដី Journal of Individual Differences ឬ ភាពខុសៗគ្នានៃបុគ្គលនីមួយៗ បង្ហាញថា មានទំនាក់ទំនងរវាងភាពឆ្លាតវៃនៅពេលមនុស្សស្ថិតនៅកុមារភាព និង ភាពបើកចំហចំពោះបទពិសោធន៍ ដែលរួមបញ្ចូលគ្នាបង្កើតជាចំណង់ក្នុងការចង់ចេះដឹងនៅពេលមនុស្សពេញវ័យ។
៤ ពួកគេអានច្រើន
Cheikh Mutee Diop បានសរសេរថា ដោយសារតែពួកគេចង់ដឹង មនុស្សឆ្លាតតែងមានទំនោរក្នុងការអានមិនចេះឆ្អែតឆ្អន់។
Bill Gates និង Oprah ស្ថិតក្នុងចំណោមក្រុមមនុស្សដែលបាននិយាយថា ពួកគេអប់រំខ្លួនឯងដោយការអានរឿងរ៉ាវផ្សេងៗ។
៥ ពួកគេមានគំនិតបើកចំហ
អ្នកចិត្តសាស្រ្តនិយាយថាមនុស្សបើកចំហ តែងស្វែងរកទស្សនៈផ្សេង និង ថ្លឹងថ្លែងភស្តុតាងដោយយុត្តិធម៌ ។ ពួកគេមានឆន្ទៈក្នុងការទទួលយក និង ពិចារណាទស្សនៈអ្នកដទៃ ឲ្យតម្លៃ និង បើកចិត្តទូលាយ។
៦ ពួកគេចូលចិត្តរបៀបរបស់ខ្លួនឯង
Richard He បាននិយាយថា មនុស្សឆ្លាតវៃមាននិន្នាការ "បុគ្គលិកលក្ខណៈនិយម"។ ការស្រាវជ្រាវឆ្នាំ ២០១៦ ដែលបានចុះផ្សាយនៅក្នុងទស្សនាវដ្ដីចិត្តសាស្ត្រអង់គ្លេស (British Journal of Psychology) បានបង្ហាញថាមនុស្សឆ្លាតតែងមានទំនោរតិចជាងមនុស្សទូទៅដែលសប្បាយរីករាយនឹងទំនាក់ទំនងសង្គមជាមួយមិត្តភ័ក្ដិ។
៧ ពួកគេមានការគ្រប់គ្រងខ្លួនឯងបានខ្ពស់
Zoher Ali សរសេរថាមនុស្សឆ្លាតអាចយកឈ្នះលើភាពច្របូកច្របល់ដោយ "ធ្វើផែនការកំណត់គោលដៅបានច្បាស់លាស់ រុករកយុទ្ធសាស្ត្រផ្សេងៗដែលអាចទៅរួច និង គិតពីផលវិបាកមុនពេល [ពួកគេ] ចាប់ផ្ដើម"។
ទស្សនាវដ្ដី Psychological Science បានធ្វើការសិក្សាមួយកាលពីឆ្នាំ ២០០៩ ដោយតម្រូវឲ្យអ្នកចូលរួមជ្រើសរើសនូវជម្រើស២ដើម្បីទូទាត់សងលុយគេវិញ៖ ទី១ គឺ សងតិចក្នុងរយៈពេលខ្លីនៃដំណាក់កាលដំបូង និង ទី២ សងច្រើនតែរយៈពេលយូរនៃដំណាក់កាលដំបូង។
អ្នកចូលរួមភាគច្រើនជ្រើសយកជម្រើសទី២ សងច្រើនតែរយៈពេលយូរនៃដំណាក់កាលដំបូង។ ក្រុមអ្នកស្រាវជ្រាវបានបង្ហាញថា ការព្យាយាមដោះស្រាយបញ្ហានៃបរិបទដំបូងៗ បង្ហាញពីតួនាទីសំខាន់នៅក្នុងការដោះស្រាយបញ្ហា ពោលគឺមនុស្សឆ្លាតភាគតិចនៃអ្នកចូលរួមជ្រើសយកជម្រើសទី១ គឺប្រើពេលខ្លីដោះស្រាយបំណុលចំពោះមុខដោយសងតិចៗពីដំបូង ជាជាងទុកពេលយូរដោយសង្ឃឹមថានឹងមានពេលដោះស្រាយបំណុលធំ។
៨ ពួកគេជាមនុស្សរីករាយ
Advita Bihani បានបង្ហាញថាមនុស្សដែលមានបញ្ញា តែងមានទំនោរ មានគំនិតកំប្លុកកំប្លែង។ ការសិក្សាមួយនៅសាកលវិទ្យាល័យ New Mexico បានលើកឡើងថា អ្នកចូលចិត្តសរសេរ captions បែបកំប្លែង តែងទទួលពិន្ទុខ្ពស់ផ្នែកវោហារសាសព្ទ។
៩ ពួកគេងាយនឹងយល់បទពិសោធន៍របស់អ្នកដទៃ
មនុស្សឆ្លាតស្ទើរតែអាច "មានអារម្មណ៍ថានរណាម្នាក់កំពុងគិតអ្វី ឬ មានអារម្មណ៍ដូចម្តេច"។ អ្នកចិត្តសាស្ត្រមួយចំនួនអះអាងថាការយល់ចិត្តអ្នកដទៃគឺជាតម្រូវការធាតុស្នូលនៃភាពឆ្លាតវៃផ្នែកស្មារតី ហើយ ពួកគេតែងតែចាប់អារម្មណ៍ក្នុងការនិយាយជាមួយមនុស្សថ្មី និង រៀនបន្ថែមពីមនុស្សទាំងនោះ។
១០ ពួកគេគិត ក្រៅប្រអប់
ភាពឆ្លាតវៃ គឺការគិតគឺខុសពីគេ។ Scott Galloway សាស្ត្រាចារ្យនៃសាកលវិទ្យាល័យញូវយ៉កបានប្រាប់ Business Insider ថាមនុស្សឆ្លាតតែងសួរសំណួរថា "ចុះបើយើងធ្វើរបៀបនេះវិញ?”៕
អាន៖ មកស្គាល់ ព្រលានយន្ដហោះគ្រោះថ្នាក់បំផុតនៅប៊ូតាន់ មានពីឡុតមិនដល់ ២០នាក់ហ៊ានចុះចត