• 2019-04-20 06:46:13
  • សុខភាព

អាកាសធាតុក្ដៅ! ត្រូវ​ដឹង​រឿងទាំងនេះ​ដើម្បី​រក្សា​​ជាតិ​ទឹក​ក្នុងខ្លួន​គ្រប់​គ្រាន់​

  • 2019-04-20 06:46:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ធនធានទឹកបានជូន​ដំណឹង​រួច​ហើយថា​​ពី​ថ្ងៃទី​១៩ ដល់​២៤ ខែមេសា នេះ​សីតុណ្ហភាព​អតិបរមា​នឹង​ឡើង​ដល់​ចន្លោះ​ពី​៣៧​ទៅ​៤០​អង្សាសេ។

សី​តុណ្ហភាព​ក្ដៅ​បែប​នេះ​ប្រ​ជា​ពល​រដ្ឋ​មួយ​ចំនួន​ប្រ​ហែលជា​ត្រូការ​ទទួលទាន​ទឹក ឬភេសជ្ជៈ​ច្រើន​មិន​ខាន។ ទោះយ៉ាងណា​ក្រ​សួង​សុខាភិបាល​បានណែនាំ​ម្ដងហើយកាលពី​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ​២០១៩ ស្ដីពី​ការ​ទទួលទានទឹក​នឹង​ភេសជ្ជៈនេះ។

យ៉ាងណាក្ដី​នៅ​ថ្ងៃនេះ​ជាថ្មី​ម្ដង​ទៀត​នាយក​ដ្ឋាន​ប្រ​យុទ្ធ​នឹង​ជំងឺឆ្លង​បានរំឭក​រឿងនេះ​ម្ដងទៀត។ បើតាម​ក្រ​សួង​សុខា​ភិបាល​ ប្រ​ជា​ពល​រដ្ឋ​ត្រូវ​បង្កើន​ការ​ទទួលទាន​ទឹក​ឆ្អិន​ឲ្យ​បាន​ញឹកញាប់ ដោយមិន​ត្រូវរង់ចាំ​ទាល់តែស្រេក​នោះទេ។

ក្រ​សួង​ក៏ណែនាំ​ប្រ​ជាពល​រដ្ឋ​កុំពិសាសារធាតុ​រាវ​ណា​ដែល​មាន​ជាតិអាល់កុល ឬជាតិ​ស្ក​ច្រើនពេក​ ព្រោះ​ថា​សារធាតុទាំងនោះ​នឹង​ធ្វើ​ឲ្យ​អ្នកទទួលទាន​កាន់តែ​​បាត់​បង់ជាតិទឹក​ទៅ​វិញទេ។

មួយ​វិញ​ទៀត​ត្រូវ​ជៀសវាងទទួលទាន​ភេសជ្ជៈដែល​ត្រជាក់​ខ្លាំង​ព្រោះ​វា​អាចធ្វើ​ឲ្យ​រមួល​ក្រ​ពះ​។ ដោយឡែក​ចំពោះ​អ្នក​ហាត់​ប្រាណ​វិញ​ត្រូវ​ពិសាទឹក​ត្រជាក់ ឬ​ទឹក​មាន​ជាតិ​រ៉ែ​ឲ្យបាន​ពីរឬបួន​កែវ​ក្នុង​មួយ​ម៉ោង​ម្ដង៕

អត្ថបទ៖ ទូច សុខា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី