• 2019-04-20 07:19:59
  • ព័ត៌មាន

ផ្ទះជាង​៣០​ខ្នង​រងផលប៉ះពាល់​ដោយ​សារ​ខ្យល់​កន្ត្រាក់​កាលពី​រសៀល​ម្សិល​មិញ

  • 2019-04-20 07:19:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របាយការណ៍​ក្រ​សួង​ធនធានទឹក​ឲ្យ​ដឹងថា​នៅ​រសៀល​ម្សិល​មិញ​មាន​ផ្ទះ​ប្រជាពល​រដ្ឋ​យ៉ាង​ហោច​ណាស់​​ជាង​៣០​ខ្នង​រងការ​ខូច​ខាត​ដោយ​សារ​ខ្យល់​កន្ត្រាក់។

ក្រ​សួង​ធនធាន​ទឹក​សរសេរលើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ម្សិល​មិញ​ថា​នៅ​ឃុំ​រលាំងកែន ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល កាលពី​ម្សិល​មិញ​ពេល​រសៀល​មាន​ភ្លៀង​ធ្លាក់​កក់​ខែ លាយ​ឡំជា​មួយ​ខ្យល់​កន្ត្រាក់​ផង​បាន​ធ្វើឲ្យ​របើក​ដំបូល​ផ្ទះ​ប្រ​ជា​ពល​រដ្ឋ​ចំនួន​១១​ខ្នង។

ដោយឡែក​នៅ​រសៀល​​ម្សិល​មិញដូចគ្នា ក្រ​សួងថា​នៅ​ឃុំ​លំពង់ ស្រុក​បាទី​ ខេត្ត​តាកែវ ក៏មាន​ខ្យល់កន្ត្រាក់​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្ទះ​ប្រ​ជា​ពល​រដ្ឋ​ចំនួន​២៣​ខ្នង ដោយ​របើក​ដំបូល​ក្បឿង និង​ស័ង្កសី តែ​មិន​ប៉ះ​ពាល់​ដល់អាយុជីវិត​មនុស្ស​នោះទេ។

គួរ​បញ្ជាក់ថា​ស្រប​ពេលដែល​អាកាសធាតុ​ក្ដៅនេះ ក្រ​សួង​ក៏​ឲ្យ​ដឹង​ដែរថា​បាតុភូត​ខ្យល់​កន្ត្រាក់​ក៏​នៅ​តែ​មាន​ផងដែរ៕

រូបភាព៖ ក្រ​សួងធនធានទឹក

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី