• 2019-04-20 10:05:00
  • ការអប់រំ

សាររំជួលចិត្ត ពីសេដ្ឋីវាល់លានពិភពលោក១០រូប ជូនដំបូន្មានជីវិតដ៏ល្អបំផុត

  • 2019-04-20 10:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 153

ចន្លោះមិនឃើញ

បញ្ហា​ក្រពះ​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​បាន​ចំណាយ​ពេល​វេលា​សឹង​ពេញ​មួយ​ជីវិត ដើម្បី​តែ​ធ្វើការ​ការងារ ដោយ​ភ្លេច​គិត​ពី​សុខភាព និង​សុខទុក្ខ​ខ្លួនឯង។ និយាយ​បែប​នេះ គឺ​មិនមែន​មិន​ឲ្យ​ប្រឹង​ធ្វើ​ការងារ​ទេ ប៉ុន្តែ​គួរចេះ​បែង​ចែក​ពេល​វេលា​ការងារ និង​ជីវិត​ឯកជន​ឲ្យ​ត្រឹមត្រូវ​ ទើប​ជីវិត​មិន​ក្រឡាប់ចាក់។

ជាការពិតជីវិត​មនុស្ស​វា​ មិនមែន​ចេះ​តែ​បាន​ដូច​យើង​កុម្ម៉ង់​ទេ។ មានន័យ​ថា វា​ប្រែប្រួល​គ្រប់​វិនាទី ហើយ​ជួនកាល​វា​សឹង​តែ​យើង​ទទួល​យក​មិនបានផង ប្រសិន​បើ​យើង​មិន​បាន​ត្រៀម​ចិត្ត និង​ត្រៀម​កាយ​មុន​ទេ​នោះ។

អ្នកណា​ៗ​ក៏​ចង់​បាន​​ជោគជ័យ​ទាំង​ការងារ និង​ជីវិត​ឯកជន​ដែរ។ ដើម្បី​ចាក​ឆ្ងាយ​ពី​ជីវិត​ជោកជាំ ហ៊ុមព័ទ្ធ​ដោយ​សំពាធ ខាងក្រោម​នេះ គឺ​ដំបូន្មាន​ជីវិត​ដ៏​មាន​ន័យ​បំផុត​ពី​កំពូល CEO ក្នុងពិភពលោក​ទាំង​ ១០រូប៖

១. ​ដំបូន្មាន​ជីវិត​ ពីនាយក​ប្រតិបត្តិ Facebook

លោក Mark Zuckerberg នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Facebook បាន​និយាយ​នៅ​ក្នុង​វេទិការ​សាធារណៈ​ ដែល​ការ​ចូលរួម​ពី​សារព័ត៌មាន​ធំ​ៗ​របស់​អាមេរិក​ដូចជា The Mercury News នៃ​រដ្ឋ California សេដ្ឋី​វ័យ​ក្មេង​រូប​នេះ បាន​បញ្ជាក់​ថា​៖

តើ​អ្នក​ធ្វើការ​វាស់វែង​អំពី​តុល្យភាព​នៃ​ជីវិត​ការងារ​ និង​ជីវិត​ឯកជន ដោយ​អ្នក​គ្រាន់​តែ​ចំណាយ​ពេល​ក្នុង​ការិយាល័យ​ ឬ​ចំណាយ​ពេល​គិត​អំពី​គោលដៅ​អាជីព" ។ លោក​ថា ខ្ញុំ​នៅ​ក្នុង​ការិយាល័យ​ធ្វើការ​ មិន​លើស​ពី ៥០ ទៅ ៦០​ម៉ោង​ក្នុង​មួយ​សប្ដាហ៍ ប៉ុន្តែ​លោក​បាន​ចាយ​ពេល​វេលា​សេសសល់​ទាំងអស់​​ផ្ដោត​លើ​ប្រយោជន៍​មនុស្ស​ជាច្រើន​ក្នុង​ពិភពលោក​ ដែល​ជា​បេសកកម្ម​ជីវិត​របស់​ខ្ញុំ​ទាំង​មូល។

តុល្យភាព​ការងារ និង​ជីវិត​ឯកជន (គ្រួសារ) ត្រូវ​មាន​ភាព​ស្មើគ្នា នៃ​ការ​ចែក​ពេលវេលា​ឲ្យ​ត្រឹមត្រូវ មិន​គួរ​ឲ្យ​វា​រារាំង​អ្នក​កើត​ជា​ភាព​តានតឹង​ដែល​បណ្ដាល​មក​ពី​ការ​ប្រកួតប្រជែង​ការងារ​ និង​បោះបង់​អាទិភាព​អ្នកផ្ទះ​នោះ​ទេ។

២. នាយកប្រតិបត្តិ Amazon

នៅ​ក្នុង​ដ្យាក្រាម​ជីវិត​របស់​លោក Jeff Bezos នាយក​ប្រតិបត្តិ Amazon បាន​ចាត់ទុក​ថា​ ការងារ​និង​ពេល​វេលា​ផ្ទាល់​ខ្លួន​ គឺជា​រង្វង់​ត្រួត​គ្នា​ធំ​មួយ​ ជា​ជាង​ការ​ជួប​ប្រសព្វ​គ្នា​តិចតួច។ លោក​បាន​ថ្លែង​នៅ​ក្នុង​វេទិកា​ធុរកិច្ច​របស់​គេហទំព័រ​ Business Insider ថា "ការងារ​សុខដុមរមនា​គឺ​ជា​អ្វី​ដែល​ខ្ញុំ​ព្យាយាម​បង្រៀន​ដល់​បុគ្គលិក​វ័យក្មេង​ និង​អ្នក​គ្រប់គ្រង​គ្រប់គ្រង​ជាន់ខ្ពស់​ នៅ Amazon។ ជា​រឿយៗ ខ្ញុំ​ត្រូវ​បាន​គេ​សួរ​អំពី​តុល្យភាព​រវាង​ការងារ​ និង​​​របៀប​ប្រើ​ជីវិត​ឯកជន​ដ៏​មាន​ប្រសិទ្ធភាព។

៣. នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ GM

នៅ​ក្នុង​កាសែត Wall Street Journal អគ្គ​នាយក​ក្រុមហ៊ុន GM លោក Mary Barra បាន​ស្នើសុំ​ឱ្យ​រៀបចំ​អាហារ​ថ្ងៃត្រង់​ជាមួយ​បុគ្គលិក ជាជាង​អាហារ​ពេល​ល្ងាច​ដើម្បី​កុំ​ឲ្យ​ប៉ះ​ពាល់​វេលា​សម្រាប់​គ្រួសារ។ លោកថា "ខ្ញុំ​នឹង​និយាយ​ថា" កិច្ចប្រជុំ​ចាប់​ផ្ដើម​នៅ​ម៉ោង ៤:៣០ល្ងាច ហើយ​នឹង​ត្រូវ​បញ្ចប់​នៅ​ម៉ោង ៥:៣០ព្រោះ ខ្ញុំ ត្រូវ​ចូលរួម​លេង​កីឡា​ជាមួយ​កូន​ខ្ញុំ។ បន្ទាប់​មក​បុគ្គលិក​គ្រប់​ៗ​គ្នា​ ពិត​ជា​មាន​ភាព​ការ​ភ្ញាក់​ផ្អើល​ ដែលអគ្គ​នាយក​របស់​ខ្លួនគិតអាទិភាព​គ្រួសារ​ជាធំ។​

៤. នាយក​ប្រតិបត្តិ​ក្រុមហ៊ុន IBM

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន IBM លោកស្រី Ginni Rometty បាន​ផ្តល់​អាទិភាព​ដល់​សុខភាព​ និង​កាយសម្បទា​ ដើម្បី​ជួយ​ដល់​តុល្យភាព​ និង​ការ​ផ្ដោត​អារម្មណ៍។ លោកស្រី Rometty បាន​ប្រាប់​កាសែត The New York Times ថា ខ្ញុំ​តែងចំណាយ​ពេល​ដើម្បី​ហាត់​កីឡាជាសំខាន់។

៥. នាយក​ប្រតិបត្តិ​ក្រុមហ៊ុន PepsiCo

នៅ​អាត្លង់ទិច​អតីត​អគ្គ​នាយក​ក្រុមហ៊ុន PepsiCo លោកស្រី Indra Nooyi បាន​ពិភាក្សា​អំពី​បញ្ហា​តុល្យភាព​រវាង​ការងារ​ និង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ថា "នាឡិកា​ជីវសាស្ត្រ​ និង​នាឡិកា​ការងារ ជាទូទៅ ​គឺ​មាន​ជម្លោះ​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក គ្មាន​ទី​បញ្ចប់! បើ​យើង​មិន​អាច​ចែក​ទ្រនិច​វិល​ដើរ​ឲ្យ​វា​ដាច់​ពី​គ្នា​ (ន័យធៀប)។ លោក​ស្រីថា នៅ​ពេល​អ្នក​មាន​កូន​អ្នក​ចាំបាច់ ត្រូវ​តែ​កសាង​អាជីព​របស់​អ្នក​ឲ្យ​ខ្លាំង តែរវល់យ៉ាងណា ​ក៏​កុំ​ចោល​ពេលវេលាឲ្យអ្នក​ផ្ទះ​ឲ្យ​សោះ!

៦. នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Yahoo

អគ្គ​នាយក​ក្រុមហ៊ុន Yahoo លោកស្រី Marissa Mayer ដែល​បាន​ប្រាប់​គេហទំព័រ​ Bloomberg​ថា ​មនុស្ស​យើង​ត្រូវ​មាន​យុទ្ធសាស្ត្រ​ក្នុង​ការ​រក្សា​តុល្យភាព​ការងារ និង​ការ​ទទួល​ខុសត្រូវ​ផ្ទាល់ខ្លួន​ ជៀសវាង​ការ​ខាតបង់​ ឥត​ប្រយោជន៍​ទើប​អង្គុយ​ស្គាយ​ក្រោយ។ សូម​ចាំ​ថា វា​ជា​វិធី​ធ្វើ​ឲ្យ​ខ្ញុំ​មិន​ងាយ​បាក់​ទឹក​ទឹក​ចិត្ត។ ហើយ​វា​ក៏​សំខាន់ ​និង​មាន​ន័យ​ជួយ​អ្នក​ឲ្យ​សប្បាយ​ចិត្ត​នឹង​ការងារ​ប្រចាំ​ថ្ងៃ​ដែរ។

៧. នាយក​ប្រតិបត្តិ​កូកាកូឡា

នៅ​ក្នុង​សុន្ទរក​ថា​មួយ​ នៅ​វិទ្យាស្ថាន Georgia Tech លោក Brian Dyson អតីត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Coca-Cola ប្រាប់​ពី​អំពី​ការ​ខិតខំ​ប្រឹងប្រែង​សម្រាប់​តុល្យភាព​ការងារ​ និង​ជិវិត នៅ​ក្នុង​លក្ខខណ្ឌ​ដ៏​លំបាក ឧទាហរណ៍​ដូចជា៖ ការ​ត្រកង​កញ្ចក់​ និង​បោះ​កូន​បាល់​កៅស៊ូ ក្នុង​ពេល​តែ​មួយ តើ​អ្នក​នឹង​ធ្វើ​ដូចម្ដេច?

"សូម​អ្នក​ស្រមៃ​ថា ជីវិត​ជា​ការ​ប្រកួត​មួយ​ដូច​អ្នក​កំពុង​លេង​ Juggling (ឈ្មោះ​ល្បែង​បោះ​កូន​ប៉េងប៉ុង​ ឬ​កូន​បាល់​កៅស៊ូ​ទៅ​មក​ជា​រង្វង់)។ បាល់​ចំនួន​ប្រាំ​នៅ​លើ​អាកាស អ្នក​ដាក់​ឈ្មោះ​ពួកគេ​ថា​ ការងារ​ គ្រួសារ​ សុខភាព​ មិត្តភ័ក្ដិ ​និង​ស្មារតី ហើយ​អ្នក​នឹង​រក្សា​អ្វី​ៗ​ទាំងអស់​នេះ​នៅ​លើ​អាកាស។ នោះ​អ្នក​នឹង​យល់​ថា​ ការងារ​គឺ​ជា​បាល់​កៅស៊ូ​មួយ។ ប្រសិន​បើ​អ្នក​ទម្លាក់​មួយ​ក្នុង​ចំណោម​វត្ថុ​ទាំង​នេះ​វា​នឹង​ត្រូវ​បាន​ខ្ចាត់ខ្ចាយ ដូច្នេះ​ហើយ ទើប​យើង​គួរ​ព្យាយាម​ ឱ្យ​មាន​តុល្យ​ភាព​នៅ​ក្នុង​ជីវិត។

៨. នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Tesla

នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Tesla បាន​ពន្យល់​ពី​ជំនឿ​របស់​គាត់​ថា​តុល្យភាព​រវាង​ការងារ​ និង​ជីវិត​មិនមែន​ជា​ការ​ឲ្យ​បុគ្គលិក​ប្រកួតប្រជែង​គ្នា​សុទ្ធសាធ​នោះ​ទេ។ បើ​ធៀប​នឹង​សង្វាក់​ផលិតកម្ម "មាន​ក្រុមហ៊ុន​ជាច្រើន​ដែល​អាច​ផ្ដល់​នូវ​តុល្យភាព​ការងារ​ និង​ជីវិត​សម្រាប់​បុគ្គលិក​ប្រចាំ​ថ្ងៃ​ កាន់​តែ​ប្រសើរ​ជាង​មុន​ដោយសារ​តែ​ពួកគេ​ធំធាត់​ និង​មាន​ភាព​ចាស់​ទុំ។

សំខាន់​គឺ​បង្កើត​ផលិតផល​គុណ​ភាព​ល្អ តម្លៃ​សមរម្យ​ និង​មាន​ការ​ច្នៃប្រឌិត​ខ្ពស់​ឥត​ឈប់ឈរ​ទើប​ជោគជ័យ​ក្នុង​បេសកកម្ម​រួម​ទៅ​អនាគត។

៩. នាយក​ប្រតិបត្តិ Salesforce

លោក Marc Benioff អគ្គនាយក Salesforce ដែល​​ត្រូវ​បាន​ដកស្រង់​សម្ដី​ក្នុង​ទស្សនាវដ្ដី Forbes ជឿ​ជាក់​ថា "ជីវិត​មាន​តុល្យភាព​ គឺ​មាន​សារៈសំខាន់​បំផុត" ដែល​ត្រូវ​ការ​លាយ​បញ្ចូល​គ្នា​រវាង​ការងារ​និង​ជីវិត​ផ្ទាល់ខ្លួន​ឲ្យ​ក្លាយ​ទៅ​ជា​បទដ្ឋាន​មួយ​ ដែល​គ្មាន​ភាព​ច្របូកច្របល់​គ្នា ពោល​គឺ​មាន​សណ្ដាប់​ធ្នាប់។

១០. នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Starbucks

អតីត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Starbucks លោក Howard Schultz បាន​កត់​សម្គាល់​នៅ​ក្នុង​សៀវភៅ​របស់​លោក​ថា​ ​នៅ​ពេល​អ្នក​ចូលចិត្ត​ការងារ​របស់​អ្នក​ វា​នឹង​តម្រូវ​ឱ្យ​អ្នក​មាន "ការ​លះ​បង់ និង​ការ​ឈឺ​ចាប់​ខ្លះ"។

ជា​លទ្ធផល​អាច​មាន​អតុល្យភាព ដូច្នេះ​លោក​ថា "សហគ្រិន​ត្រូវ​តែ​ស្រឡាញ់​អ្វី​ដែល​ពួកគេ​ធ្វើ​ក្នុង​កម្រិត​មួយ ហើយ​ចេះ​ថ្លឹងថ្លែង​វា ស្មើ​គ្នា ​កុំ​ឲ្យ​មានពាក្យ​ថា ពេក​​ ទើប​មិន​មាន​វិប្បដិសារី ​​និង​គ្មាន​ការ​ឈឺចាប់​បើ​ទោះ​ពេល​ខ្លះ​វា​ពិត​ជា​ពិបាក​ធ្វើ​បន្តិច​ក៏​ពិតមែន។

ប្រភព៖ USnews ប្រែ​សម្រួល៖ ពៅ រក្សា

មតិយោបល់