• 2019-04-21 03:54:16
  • ព័ត៌មាន

រូបថតស្វាពីរក្បាលជាមួយអ្នកអភិរក្សនៅកុងហ្គោ កំពុងធ្វើឲ្យគ្រប់គ្នារំជួលចិត្តខ្លាំងពេលដឹងការពិតនៅពីក្រោយ

  • 2019-04-21 03:54:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបថតសត្វ​ស្វា​ពីរ​ក្បាលជាមួយ​អ្នក​អភិរក្ស​សត្វ​ព្រៃ​នៅ​ឧទ្យានជាតិ Virunga ក្នុង​ប្រទេស​កុងហ្គោ កំពុង​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុង​បណ្ដាញ​សង្គម។

នៅ​ក្នុង​រូប​ថត​នេះ គេ​ឃើញ​សត្វ​ស្វា​ហ្គោលរីឡា​ចំនួន​ពីរ​ក្បាល​កំពុង​ឈរ​ថត​សែល​ហ្វី​ជាមួយ​បុរស​អ្នក​អភិរក្ស​សត្វ​ព្រៃ​ឈ្មោះ Patrick Sadiki។ ឧទ្យានជាតិ Virunga នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោមានមន្ត្រីអភិរក្សចំនួន ៦០០ នាក់​ដែល​ពួកគេ​ ត្រូវ​ធ្វើ​ការ​ហ្វឹកហាត់​រយៈ​ពេល​ ៦​ខែម​ុន​ពេល​អាច​បម្រើ​ការងារ។ អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស​់បណ្ដាញ​សង្គម មាន​ភាព​រំជួល​ចិត្ត​គឺ​ដោយ​សារ​តែ​ការងារ​របស់​អ្នក​អភិរក្ស​ទាំង​នេះ​ត្រូវ​ប្រឈម​មុខ​ខ្លាំង​នឹង​គ្រោះ​ថ្នាក់​ផ្សេង​ៗ​នៅ​ក្នុង​ព្រៃ ហើយ​នេះ​ជា​ការ​បង្ហាញ​ពី​ការ​លះបង់​ដ៏​ធំ​ធេង​របស់​ពួកគេ​ក្នុង​ការ​ការ​ពារ​សត្វ​ព្រៃ។ យោង​តាម​សេចក្ដីថ្លែង​ការ​ណ៍​របស់​ឧទ្យានជាតិឲ្យ​ដឹង​ថា រហូត​មក​ទល់​ពេល​នេះ​មន្ត្រី​អភិរក្ស​ចំនួណ ១៧៩​នាក់​ហើយ​ដែល​បាន​ស្លាប់​នៅ​ពេល​បំពេញ​ការងារ​ក្នុង​នោះ​មាន​ពីរ​នាក់​ស្លាប់​កាល​ពី​ខែ​មុន​ដោយ​សារ​ការ​វាយ​ប្រហារ​ពី​សត្វ​ដំរី​ទឹក និង​រន្ទះ​បាញ់។

យ៉ាងណាមិញ​ រូប​ភាព​មួយ​សន្លឹក​នេះ​ ត្រូវ​បាន​បង្ហោះ​ទៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃព្រហស្បតិ៍​កន្លង​ទៅ​ដែល​ទទួល​បាន​ការ​ចុច Like ជាង ១២ ០០០ដង និង​ចុច Share ជាង ១៤ ០០០​ដង​ផងដែរ ដោយក្នុង​នោះ​អ្នក​ប្រើប្រាស់​ជា​ច្រើន​បាន​ចូល​ទៅ​បញ្ចេញ​មតិ​កោតសរសើរ​ចំពោះ​ការ​លះបង់​របស់​មន្ត្រី​អភិរក្ស​សត្វ​ព្រៃ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់