• 2019-04-23 03:31:06
  • សុខភាព

ផ្លុំ​ទៀន​នំ​ខួប​កំណើត អាចចម្លងមេរោគ​ទៅអ្នក​ដទៃ ហើយមាន​បាក់តេរីលើ​នំទៀត​

  • 2019-04-23 03:31:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការសិក្សា​មួយ​បាន​ឲ្យ​ដឹងថា​ការ​ផ្លុំទៀន​​លើ​នំខួបកំណើត​អា​ច​ចម្លង​មេរោគ​នៅ​មនុស្ស​ជុំ​វិញ​ខ្លួន​បាន ហើយ​មាន​អត្រាផ្ទុក​បាក់តេរី​​រហូត​ដល់​១៥​ដង​ច្រើនជាង​នំ​ដែល​មិនទាន់​ដោតទៀន​ហើយ​ផ្លុំ។

រឿង​មួយ​ដែល​បាន​សុះ​សាយ​លើ​បណ្ដាញ​សង្គម​នៅ​ឆ្នាំ​២០១៩ នោះ​គឺ​ការ​ធ្វើ​ខួប​កំណើត​របស់​សមាជិក​​ព្រឹទ្ធភា​​ម្នាក់​ឈ្មោះ Mitt Romney។

អ្នក​ក្នុង​ការិយាល័យ​របស់​លោក​បាន​រៀបចំនំខួប​កំណើត និង​បាន​ដោតទៀន​នៅ​ពីលើ​ផង។ ​ព្រឹទ្ធសមាជិក​ខាង​លើ​បាន​ដក​ទៀន​ទាំងនោះ​ចេញ​ពី​នំ រួចទើប​ផ្លុះ​មួយៗ​តាមក្រោយ។

ការណ៍​នេះ​ត្រូវ​បាន​លោក​ពន្យល់​តាម​ក្រោយ​ថា​​ព្រោះ​លោក​មិន​ចង់​ចម្លង​មេរោគ​ទៅអ្នក​ក្នុង​ការិយាល័យ​របស់​លោក ដោយ​ថា​ពេល​នោះ​លោក​មានជំងឺ​ផ្ដាសាយ។

អ្វី​ដែលសមាជិក​ព្រឹទ្ធសភា​នេះ​បាន​លើកឡើង​ត្រូវ​បាន​អ្នក​សិក្សា​ផ្នែក​វិទ្យាសាស្រ្ត​បាន​គាំទ្រ។ ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​បាន​យក​ទៀន​មក​ពិសោធ​ន៍​ដោត​លើនំខួប​កំណើត និង​បាន​បំពាក់ជាមួយ​ឧបករណ៍​តាម​ដានបាក់តេរី​ផង​ដែរ។

តាម​រយៈការពិសោធន៍​ គេ​រក​ឃើញ​ថា​បាក់​តេរី​ដែលចេញពី​មាត់​ផ្លុំ​ទៅ​លើ​ទៀន​នោះ​​មាន​ចំនួន​១៥​ដង​ច្រើនជាង​នំ​ដែល​មិន​ទាន់ដោតទៀន​ហើយ​​​ផ្លុំ​។ ថ្វី​ត្បិត​បាត់តេរីចេញពី​មាត់​មិន​បាន​បង្កគ្រោះ​ថ្នាក់​ដល់​មនុស្ស​ប៉ុន្តែ​វា​បាន​បង្កជាជំងឺ​ដល់​មនុស្សបាន​៕

ប្រភព៖ listverse ប្រែ​សម្រួល៖ ទូច សុខា

មតិយោបល់