• 2019-04-24 02:43:31
  • ព័ត៌មាន

គួរឲ្យភ្ញាក់ផ្អើល! ក្រុមឧទ្ទាម ISIS អះអាងថាខ្លួនស្ថិតពីក្រោយការបំផ្ទុះគ្រាប់បែកនៅស្រីលង្ការ

  • 2019-04-24 02:43:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ឧទ្ទាម ISIS បាន​អះអាង​ខ្លួន​ជា​អ្នក​ស្ថិត​នៅ​ពី​ក្រោយ​ហេតុការណ៍​បំផ្ទុះ​គ្រាប់​បែក​ជា​ច្រើន​កន្លែង​ក្នុង​ប្រទេស​ស្រីលង្ការ​កាល​ពី​សប្ដាហ៍​មុន​ដែល​បណ្ដាល​ឲ្យ​មាន​អ្នក​ស្លាប់​កើន​យ៉ាង​ហោច ៣២១​នាក់ និង​ជាង ៥០០​នាក់​ទៀត​រង​របួស។

យោង​តាម​សេចក្ដី​ថ្លែង​ការណ៍​ខ្លី​មួយ​ចេញ​ដោយ​ក្រុម​ឃោសនា​របស់ ISIS កាល​ពី​ថ្ងៃ​អង្គារ​ឲ្យ​ដឹង​ថា "ជន​ល្មើស​ដែល​ធ្វើ​ការ​វាយ​ប្រហារ​នៅ​ស្រី​លង្ការ គឺជាក្រុមសកម្មប្រយុទ្ធរបស់រដ្ឋអ៊ីស្លាម។” ចំណែក​ឯ​ការ​ស៊ើប​អង្កេត​ជា​បឋម​ដោយ​ក្រសួង​ការពារជាតិ​ស្រីលង្ការ​បង្ហាញ​ថា ការ​វាយ​ប្រហារ​នេះ​ធ្វើ​ឡើង​ដើម្បី​ជា​ការ​"សងសឹក" ក្រោយ​ពេល​ដែល​មាន​ការ​បាញ់​សម្លាប់​សាសនិក​អ៊ីស្លាម​យ៉ាង​រង្គាល​នៅ​វិហារ Christchurch ដែល​សម្លាប់​មនុស្ស ៥០​នាក់​ក្នុង​ប្រទេស​នូវែលហ្សេឡង់​កាល​ពី​ខែ​មុន។

ជាមួយគ្នា​ដែរ នាយករដ្ឋមន្ត្រី Wickremesinghe ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ​ថា​ការ​ស៊ើប​អង្កេត​កំពុង​ដំណើរ​ការ​ទៅ​យ៉ាង​រលូន​ដើម្បី​តាម​ចាប់​ពិរុទ្ធជន ខណៈ​ពេល​ដែល​ជន​សង្ស័យ​ជាង ៤០​នាក់​ត្រូវ​បាន​ចាប់​ខ្លួន។ លើស​ពី​ទៀត ភ្នាក់​ងារ FBI ក៏​បាន​ទៅ​ដល់​ទឹក​ដី​ស្រីលង្ការ​ដើម្បី​ផ្ដល់​ជា​ជំនួយ​ផ្សេង​ៗ​សម្រាប់​ការ​ស៊ើប​អង្កេត​បន្ថែម​ទៀត៕

ប្រភព៖ CBSNews ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់