• 2019-04-24 04:05:28
  • ព័ត៌មាន

ដឹងឲ្យ​ហើយ​ក៏បាន! អគ្គិសនី​កម្ពុជា​នឹង​ផ្អាក​ការ​ផ្គត់​ផ្គង់អគ្គិសនី​ប្រហែល​១០​ម៉ោង​នៅ​ទីតាំងទាំងនេះ​

  • 2019-04-24 04:05:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 184

ចន្លោះមិនឃើញ

អគ្គិស​នី​កម្ពុជា​ឲ្យ​ដឹងថា​ខ្លួន​នឹង​ផ្អាកការ​ផ្គត់​ផ្គង់អគ្គិសនី​នៅពេល​ថ្ងៃ​នៅ​តំបន់​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ពីថ្ងៃទី​២៥​ដល់​២៨ ខែមេសា ដើម្បីអនុវត្តការ​ងារជួស​ជុល ​ផ្លាស់ប្តូរ តម្លើង​បរិក្ខារ​នា​នា​ និង​រុះរើ​គន្លង​ខ្សែ​បណ្តាញ​បង្ក​លក្ខណៈងាយស្រួល​ដល់ការដ្ឋានពង្រីកផ្លូវ។​

ក្នុង​សេចក្ដី​ជូន​ដំណឹង​មួយ​ចុះ​ថ្ងៃទី​២៤ ខែមេសា​ ឆ្នាំ២០១៩ អគ្គិសនី​កម្ពុជា​នឹង​ផ្អាក​ការ​ផ្គត់​ផ្គង់អគ្គិសនី​តាម​ទី​កន្លែង​មួយ​ចំនួន​​​គិតចាប់ពី​ម៉ោង​៧ព្រឹក​ដល់​ម៉ោង​៥​ល្ងាច។

នៅ​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៩ អគ្គិសនី​កម្ពុជា​នឹង​ផ្អាក​ការ​ផ្គត់​ផ្គង់​អគ្គិសនី​នៅ​ក្នុង​សង្កាត់​ផ្សារ​ថ្មីទី២ សង្កាត់​ចោម​ចៅ​១ សង្កាត់ស្ទឹង​មានជ័យ​២ និង​សង្កាត់​ស្ទឹង​មានជ័យ​៣។

នៅ​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៩ អគ្គិសនី​កម្ពុជា​នឹង​ផ្អាក​ការ​ផ្គត់​ផ្គង់​អគ្គិសនី​នៅ​ក្នុង​សង្កាត់មួយ​ចំនួន​ក្នុង​ខណ្ឌ​សែន​សុខ ខណ្ឌ​ពីធិ៍សែនជ័យ ខណ្ឌ​ព្រែក​ព្នៅ ខណ្ឌជ្រោង​ចង្វារ ហើយ​ក៏មាន​នៅ​ស្រុក​ល្វាឯម ខ្សាច់​កណ្ដាល និង​មុខកំពូល​ ខេត្ត​កណ្ដាល និង​ស្រុកពារាំង​ខេត្ត​ព្រៃវែង។

សម្រាប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ​២០១៩ អគ្គិសនី​កម្ពុជា​នឹង​ផ្អាក​ការ​ផ្គត់​ផ្គង់​អគ្គិសនី​នៅសង្កាត់​មួយ​ចំនួន​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ ខណ្ឌ​ដូនពេញ ខណ្ឌព្រែកព្នៅ ខណ្ឌ​កំបូល និង​នៅ​ឃុំ​ខ្លះ​ ក្នុង​ស្រុក​អង្គស្នួល​ ខេត្ត​កណ្ដាល។

សម្រាប់​ថ្ងៃទី​២៨ ខែ​មេសា ឆ្នាំ២០១៩ វិញ​អគ្គិសនី​កម្ពុជា​នឹង​ផ្អាក​ការ​ផ្គត់​ផ្គង់​អគ្គិសនី​នៅ​សង្កាត់ខ្លះ​នៅ​ខណ្ឌពោធិ៍សែនជ័យ កំបូល និង​ឃុំខ្លះ​នៅក្នុង​ស្រុកអង្គស្នូល ខេត្ត​កណ្ដាល៕

អត្ថបទ៖ ទូច សុខា

មតិយោបល់