• 2019-04-24 06:51:00
  • ព័ត៌មាន

កុំ​ចេះតែហានតុលាការស្រុកចិន! រឿង​លុយ​មិន​ដល់​មួយយ័ន​ផង​ក៏អាច​ប្ដឹង​ទារ​មក​វិញ​បាន​ដែរ​

  • 2019-04-24 06:51:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរសជនជាតិ​ចិន​​ម្នាក់​បាន​ប្ដឹង​ទៅ​តុលាការ​ក្រោយ​ពី​ផ្សារ​ទំនើប​ក្នុង​តំបន់​មួយ​អាប់​លុយ​ឲ្យ​គាត់​ខ្វះ​០,០៤​យ័នឬ​ប្រហែល​ហ្នឹង០,៦​សេន​គិតជា​ដុល្លារ។

តុលាការ​នៅ​ខេត្ត Shaanxi ​បាន​កាត់ក្ដី​ឲ្យ​ដើម​បណ្ដឹង​ឈ្មោះ​Xiao ឈ្នះ​ក្នុង​ការ​ប្ដឹង​ផ្ដល់​នេះ ដោយ​លើក​ឡើង​ថា​លោក​Xiao មិន​បាន​ទទួលលុយ​អាប់​ចំនួន​០,០៤​យ័ន​ពី​ផ្សារ​ទំនើប​នោះ​មែន និង​ថែមទាំង​បាន​បង្គាប់​ឲ្យ​ខាង​ផ្សារ​ចេញ​ថ្លៃ​ចំណាយ​ផ្នែក​ច្បាប់​៥០​យ័ន​ផង​ដែរ។

លោកXiao បាន​បង្ហាញ​វិក័យបត្រ​ក្នុង​វីដេអូ​មួយ​ពី​មុខទំនិញ​ដែល​លោក​បាន​ទិញ​អស់​ថ្លៃ៥៤,៧៦​យ័ន ហើយ​លោក​បាន​ឲ្យ​ប្រាក់​ទៅ​អ្នក​លក់​ចំនួន​៥៥​យ័ន តែ​លោក​បាន​លុយ​អាប់​វិញតែ​០,២យ័ន​ប៉ុណ្ណោះ។

លោក​ថា​៖ «ខ្ញុះ​បានលុយ​អាប់តែ​០,២​យ័ន...​ខ្ញុំ​ប្ដឹង​នេះ​គឺគ្រាន់តែ​ចង់​បាន​លុយ​ខ្ញុំ​០,០៤​យ័ន​វិញ​ប៉ុណ្ណោះ ព្រោះ​វា​ជា​របស់​ខ្ញុំ»។​

មេ​ធាវី​លោក Xiao បាន​និយាយថា​ការ​អាប់​លុយ​មិន​គ្រប់​បែប​នេះគឺមិន​បាន​គោរព​សិទ្ធិ​អ្នក​ទិញ​នោះទេ និង​ថែមទាំងបាន​ធ្វើ​ឲ្យ​អ្នក​ទាំងនោះ​អាក់អន់ចិត្ត​ទៀត​ផង»។ ​ ក្រោយ​ការ​ប្ដឹង​នេះ​ខាង​ភាគីផ្សារ​បាន​សុំ​ទោស​លោក​ Xiao និង​មហាជន​៕

ប្រភព៖ South China Morning Post ប្រែ​សម្រួល៖ ទូច សុខា

មតិយោបល់