• 2019-04-25 04:35:00
  • សុខភាព

ផលល្អ ៥ យ៉ាងរបស់ទឹកអំពៅដែលអ្នកមិនធ្លាប់ដឹងពីមុន

  • 2019-04-25 04:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភេសជ្ជៈ​មួយ​មុខ​នេះ​អ្នក​ណា​ក៏​ដឹង​ដែរ​ថា​បើ​បាន​ផឹក​ត្រជាក់​ៗ​គឺ​ផ្អែម​ឆ្ងាញ់​ហ្មង​។​ លើស​ពី​មាន​រស​ជាតិ​ផ្អែម​ឆ្ងាញ់​ វា​ក៏​មាន​អត្ថប្រយោជន៍​ច្រើន​ចំពោះ​សុខភាព​ដែរ​។​ ចង់​ដឹង​ថា​វា​ជួយ​អ្វី​ខ្លះ​ដល់​រាង​កាយ​អ្នក​មក​អាន​ប៉ុន្មាន​ចំណុច​ខាង​ក្រោម​ទាំង​អស់​គ្នា​៖

១. កាត់​បន្ថយ​ការ​រលាក​​ និង​ផ្ដល់​សំណើម​

រសជាតិ​ផ្អែម​ពី​ស្ករ​ក្នុង​ដើម​អំពៅ​ គឺ​ជា​រស​ជាតិ​ផ្អែម​ធម្មជាតិ​ដែល​ពោរ​ពេញ​ដោយ​សារ​ធាតុ​ចិញ្ចឹម​ដូច​ជា​ កាល់ស្យូម​ ប៉ូតាស្យូម​ និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ ដូច​ជា​ប៉ូលីហ្វេណុល​ ដែល​ជា​ភ្នាក់​ងារ​ប្រឆាំង​និង​ការ​រលាក​បាន​ល្អ​។​ ដូច្នេះ​ការ​ការ​បន្ថយ​ការ​រលាក​នៅ​ក្នុង​ក​និង​ធ្វើ​ឲ្យ​បំពង់ក​មាន​អារម្មណ៍​ថា​មាន​សំណើម​ច្រើន​។​ វា​ក៏​ជួយ​កាត់​បន្ថយ​ការ​ក្អក​បាន​ដែរ​។

២. បង្កើន​ថាមពល​ដល់​រាង​កាយ

ស្ករ​ក្នុង​អំពៅ​អាច​ជួយ​ផ្ដល់​ថាមពល​ដល់​រាង​កាយ​បាន​យ៉ាង​ល្អ​។នៅ​ពេល​ដែល​អ្នក​គ្រាន់​តែ​ផឹក​វា​មួយ​កែវ​អ្នក​នឹង​មាន​អារម្មណ៍​ថា​ស្រស់​ស្រាយ​ មាន​កម្លាំង​ វា​ជួយ​ធ្វើ​ឲ្យ​ខួរ​ក្បាល​ស្រស់​ថ្លា​ ហើយ​និង​ជួយ​ឲ្យ​អារម្មណ៍​ល្អ​ជាង​មុន​ អ៊ីចឹង​ហើយ​កុំ​មើល​រំលង​ភេសជ្ជៈ​មួយ​ប្រភេទ​នេះ​។​

៣. ផ្ដល់​សារធាតុ​ចិញ្ចឹម​ដល់​បេះដូង​ និង​រាង​កាយ

យោង​តាម​វេជ្ជសាស្ត្រ​បុរាណ​ជាទូទៅ​គេ​ប្រើ​ប្រាស់​ស្ករ​ជា​គ្រឿង​ផ្សំ​ដើម្បី​ជួយ​ឲ្យ​បេះ​ដូង​ដំណើរ​ការ​បាន​ល្អ​ ពី​ព្រោះ​ជាតិ​ស្ករ​ធម្មជាតិ​មាន​សារធាតុ​ចិញ្ចឹម​ច្រើន​សម្រាប់​រាង​កាយ​ ដែល​ធ្វើ​ឲ្យ​បេះ​ដូង​និង​រាង​កាយ​រឹង​មាំ​។

៤. កាត់​បន្ថយ​ការ​ឈឺ​ចាប់​ពេល​ព្រឹក​

សម្រាប់​ស្ត្រី​កំពុង​ពពោះ​អាច​ផឹក​វា​បាន​ដើម្បី​កាត់​បន្ថយ​ការ​ឈឺ​ចាប់​នៅ​ពេល​ព្រឹក​។​​វា​នឹង​ជួយ​កាត់​បន្ថយ​ការ​ក្អួត​ចង្អោរ និង​កាត់​បន្ថយ​ការ​វិល​មុខ​។​ ជា​ពិសេស​អ្នក​ដែល​មាន​បញ្ហា​ពេល​ព្រឹក​ឡើង​ហើយ​ញ៉ាំ​អ្វី​មិន​បាន​គួរ​តែ​ផឹក​ភេសជ្ជៈ​នេះ​។​

៥. ព្យាបាល​ការ​ទល់​លាមក

សម្រាប់​អ្នក​ដែល​មាន​ជំងឺ​ទល់លាមក​​អាច​ផឹក​ទឹក​ភេសជ្ជៈ​បាន​ ដោយ​សារ​វា​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​ក្នុង​ការ​បំបាត់​ការ​ឈឺ​ចាប់​។​ អ្នក​គ្រាន់​តែ​ផឹក​មួយ​ពែង​នៅ​ពេល​ព្រឹក​ វា​នឹង​ជួយ​កាត់​បន្ថយ​ការ​ទល់​លាមក​ និង​ធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរ​ការ​បាន​ល្អ​៕

ចុចអាន៖ ផឹក​ផាសិន​ពេលពពោះ ទារកកើត​មកនឹងមានស្បែកពណ៌ស៊ីជម្ពូ ថ្លោសគួរឲ្យស្រលាញ់

ប្រភព៖ Sanook ប្រែ​សម្រួល៖ ឃួន​ សុលីកា

មតិយោបល់
អត្ថបទពេញនិយម