• 2019-04-25 08:26:22
  • សេដ្ឋកិច្ច

ថ្ងៃ​ជោគ​ថ្ងៃ​ជ័យ​! ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត​​កំពូល​ល្បី​១​ពី​ជប៉ុន បើក​កម្មវិធីផ្ទួន៣​នៅ​កម្ពុជា

  • 2019-04-25 08:26:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ម្សិលមិញ Dai-ichi Life (Cambodia) PLC. ដែល​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់​រង​អាយុជីវិត​ឈានមុខ​គេ​របស់​ប្រទេស​ជប៉ុន​ បាន​រៀប​ចំ​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ ដោយ​​រួម​បញ្ចូល​កម្មវិធី​សំខាន់ៗ​ចំនួន ៣ នៅ​សណ្ឋាគារ Rosewood ។

កម្មវិធី​ទាំង​នោះ​មាន​ដូចជា ​​ពិធី​បើក​សម្ពោធ​ការិយាល័យ​របស់​ក្រុមហ៊ុន កម្មវិធី​សន្និសីទ​សារ​ព័ត៌មាន និង​ការ​ប្រកាស​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រុមហ៊ុន Dai-ichi Life Cambodia និង​ធនាគារ វឌ្ឍនៈ។

នេះ​គឺ​ជា​ការ​ចង​ស​ម្ព័​ន្ធ​ភាព​ធុរកិច្ច​រវាង​ធនាគារ វឌ្ឍនៈ និង​ក្រុមហ៊ុន Dai-ichi Life Cambodia អាច​ធ្វើ​ឲ្យ​ក្រុមហ៊ុន Dai-ichi Life Cambodia ប្រើប្រាស់​បណ្តាញ​របស់​ធនាគារ វឌ្ឍនៈ និង​ទំនាក់ទំនង​ទៅ​អតិថិជន​របស់​ខ្លួន​បាន​កាន់តែ​ឆាប់​រហ័ស​ឡើង។ ពិធី​សម្ពោធ​នេះ​ត្រូវ​បាន​បញ្ចប់​ដោយ​អាហារ​ពេល​ល្ងាច​ដែល​បាន​រៀបចំឡើង​នៅ​សណ្ឋាគារ សូ​ហ្វីតែ​ល ភ្នំពេញ ភូ​គី​ត្រា។

ក្រុមហ៊ុន Dai-ichi Life Cambodia ប្ដេជ្ញា​ផ្តល់ជូន​នូ​វ​សេវាកម្ម​ប្រកបដោយ​និរន្តរ​ភាព និង​វិនិយោគ​នៅ​លើ​ទីផ្សារ​ដែល​មាន​ប្រជាសាស្ត្រ និង​មូលដ្ឋាន​គ្រឹះ​សេដ្ឋកិច្ច​រឹងមាំ ដែល​សមស្រប​នឹង​សេវា​ធានា​រ៉ាប់រ​ង​អាយុជីវិត​។ ក្នុងនាម​ជា​អ្នក​នាំមុខ​ក្នុង​ការ​ផ្តល់​នូ​វ​សេវា​ធានា​រ៉ាប់​រង​អាយុជីវិត​ប្រកបដោយ​គុណភាព ជាមួយនឹង​លក្ខខណ្ឌ​ដែល​មាន​ភាព​ងាយ​ស្រួល​ហើយធានា​ថា ផលិតផល និង​សេវាកម្ម​គឺ​មាន​ភាព​ល្អ​ប្រសើរ និង​ស័ក្ដិសម​ជាមួយ​នឹង​តម្រូវ​ការ​របស់​ប្រជា​ជន​កម្ពុជា។

លោក​ជំទាវ ងួន សុខា រដ្ឋលេខាធិការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​មាន​ប្រសាសន៍​នា រាត្រី​សមោសរ​ថា​៖ “​ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា​វត្តមាន​របស់​ក្រុមហ៊ុន ដាយ អ៊ិ​ឈិ ឡាយ​ហ្វ៍ កម្ពុជា នឹង​ចូលរួម​ចំណែក​ដល់​ការ​អភិ​វ​ឌ្ឍ​ន៍​វិ​ស័​យ​ធានា​រ៉ាប់​រង​អាយុជីវិត​នៅ​កម្ពុជា​យើង តាម​រយៈ​បទពិសោធន៍ ចំណេះដឹង ជំនាញ ដែល​ក្រុមហ៊ុន​ដាយ អ៊ិ​ឈិ ឡាយ​ហ្វ៍ មាន​ក្នុង​វិស័យ​ធានា​រ៉ាប់រ​ង​អាយុជីវិត​អស់​រយៈពេល​ជាង ១០០ ឆ្នាំ ក្នុង​ប្រទេស​ជប៉ុន"។​

លោក Allen Thai អគ្គនាយក​នៃ​ក្រុមហ៊ុន Dai-ichi Life Cambodia បាន​មាន​ប្រសាសន៍​ថា៖ " ប្រទេស​កម្ពុជា ​គឺជា​ប្រទេស​ដែល​មាន​កំណើន​សេដ្ឋកិច្ច​ដ៏​លឿន​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​កំ​ណើ​ន​សេដ្ឋកិច្ច​លឿន​ក្នុង​អាស៊ី ដែល​វា​កំពុង​ជំរុញ​ឱ្យ​មាន​ការ​ពង្រីក​ទីផ្សារ​ធានា​រ៉ាប់រង​អាយុជីវិត​កាន់តែ​ឆាប់​រហ័ស​ផង​ដែរ​។ ចំណុច​វិជ្ជមាន​នៃ​ការ​វិ​វ​ឌ្ឍ​ន៍​ទាំង​នេះ​បាន​ធ្វើឱ្យ​មាន​ការកើនឡើង​នូ​វ​អ្នក​ដែល​មាន​ប្រាក់​ចំ​ណូ​ល​កម្រិត​ម​ធ្យ​ម ដែល​តម្រូវ​ការ​នៃ​សេវា​ធានា​រ៉ាប់​រង​អាយុជីវិត​ត្រូវ​បាន​កើនឡើង​។ នេះ​គឺជា​ហេតុផល​ដែល​ក្រុមហ៊ុន Dai-ichi Life សម្រេចចិត្ត​ចូល​មក​ក្នុង​ទីផ្សារ​មួយ​នេះ ដើម្បី​ផ្តល់​នូ​វ​ការការពារ និង​ការ​ស​ន្យំ​រយៈពេ​លវែង ដើម្បី​បំពេញ​តម្រូ​វ​ការ​របស់​ពួកគាត់​"​។​

ក្រុមហ៊ុន Dai-ichi Life ពេញចិត្ត​ក្នុង​ការចូលរួម​ចំណែក​ជួយ​ដល់​សហ​គមន៍ ​ដែល​ជា​កន្លែង​ដែល​ខ្លួន​កំ​ពុង​មាន​ប្រតិបត្តិការ ស្របតាម​ការ​អភិ​វ​ឌ្ឍ​អាជីវកម្ម​របស់ខ្លួន​។ នេះ​គឺជា​ការ​ជួយ​អភិ​វ​ឌ្ឍ​ន៍ស​ង្គ​ម និង​សេដ្ឋកិច្ច​ប្រកបដោយ​និរន្តរភាព​។ កម្មវិធី​សម្ពោធ​ក្រុមហ៊ុន Dai-ichi Life បាន​បញ្ចប់​ទៅដោយ​ការផ្តល់​នូ​វ​ប្រាក់​បរិច្ចាគ​ចំនួន ៥០ ០០០​ដុល្លារ​អាមេរិក ជូន​ដល់​អង្គការ​សុខភាព Japan Heart Cambodia ដែល​ជា​អង្គការ​មួយ​ដែល​ជួយ​ដល់​ប្រជា​ជន​ក្រីក្រ​។ មូល​និធិ​នេះ​នឹង​ត្រូវ​ផ្តល់ឱ្យ ដើម្បី​ជួយ​ដល់​កុមារ​កម្ពុជា ដែល​ជា​ជន​រង​គ្រោះ​នៃ​ជំងឺ​មហារីក​។​

ក្នុងនាម​ជា​វិនិយោគិន​ជប៉ុន ក្រុមហ៊ុន Dai-ichi Life មាន​ការ​ប្ដេជ្ញា​ក្នុង​ការ​ផ្តល់​ជូន​នូ​វ​ផលិតផល និង​សេវាកម្ម​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​សម្រាប់​រយៈពេល​វែង​។ ក្រុមហ៊ុន​បាន​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​បម្រើ និង​បំពេញ​តម្រូ​វ​ការធានា​រ៉ាប់​រង​អាយុជីវិត​ជូន​ដល់​ប្រជា​ជន​កម្ពុជា​គ្រប់​រូប ដូច​ពាក្យស្លោក​ថា Dai-ichi Life "​នៅក្បែរ​អ្នក​ជានិច្ច​"៕ 

អត្ថបទ៖ សុខណា

មតិយោបល់