• 2019-04-25 08:16:56
  • ព័ត៌មាន

ស្អែក! ពិព័រណ៍លំនៅដ្ឋានចាប់ផ្តើមហើយ ច្បាស់ប៉ុន្មានចំណុចនេះស្រួលសារ៉េម៉ោងទៅជុំគ្នា

  • 2019-04-25 08:16:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • សម្ពោធ​បើក​នៅ​ម៉ោង ១០ព្រឹក នៅ កោះពេជ្យ
  • ចូល​រួម​សេរី និង ឥត​គិត​ថ្លៃ ចាប់​ពី​ម៉ោង ១០ព្រឹក ដល់​ ៧ល្ងាច
  • ចុះឈ្មោះ នឹង​មាន​ឱកាស​បាន​រង្វាន់​ជា​ច្រើន​ពី Lucky Draw
  • ប្រមូល​ផ្តុំ​គម្រោង​ច្រើន​ជាង ១០០ អម​ដោយ​​ប្រម៉ូសិន និង Discount កប់ៗ
  • តែ ២ថ្ងៃប៉ុណ្ណោះ គឺ ថ្ងៃសុក្រ ទី ២៦ និង សៅរ៍ ទី ២៧ មេសា ២០១៩

គោលបំណងធំ នៃ​ «ពិព័រណ៍​លំនៅ​ដ្ឋាន​កម្ពុជា ២០១៩» ឬ Home & Lifestyle Expo 2019 គឺ​ដើម្បី​បង្កើត​ភាព​ងាយ​ស្រួល​ឲ្យ​អ្នក​លក់ និង​អ្នក​ទិញ ឬ អ្នក​មាន​បំណង​វិយោគ​លើ​អចលនទ្រព្យ អាច​​ស្វែង​យល់​​បាន​ស៊ី​ជម្រៅ​ពី​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​បច្ចុប្បន្ន​ និង​អនាគត។ ពិសេស​នេះ​ជា​ឱកាស​តែ​មួយ​គត់ និង​កម្រ​ដែល​អ្នក​ចង់​វិនិយោគ​លើ​អចលនទ្រព្យ​ទទួល​បាន​ការ​ផ្តល់​ជូន​ពិសេស​ៗ ឬ បញ្ចុះ​តម្លៃ​ច្រើន។

ពិព័រណ៍​រយៈពេល ២ថ្ងៃនេះ នឹង​​ប្រមូល​ផ្តុំ​ក្រុមហ៊ុន​ល្បី និង​គម្រោង​ធំៗ ជា​ច្រើន​សម្បូរ​បែប​​ខុស​ប្លែក​ពី​ឆ្នាំមុនៗ មិនថា​តែ​គម្រោង​អចលនទ្រព្យ​នោះ​ទេ ថែម​ទាំង​មាន​ក្រុមហ៊ុន​ដេគ័រ រថយន្ត​ សម្ភារ​ប្រើ​ប្រាស់​ក្នុង​ផ្ទះ សាលារៀន ធនាគារ ជាមួយ​សកម្មភាព​កម្សាន្ត និង​ការ​ចែក​រង្វាន់ Free give away ជាច្រើន​មុខ​ទៀត។

ដំណឹង​ល្អ! កុំ​ឲ្យ​ពិបាក​រក​កន្លែង​ចត ឥលូវ​អ្នក​​អាច​ជិះ Passapp ទៅ​ពិព័រណ៍​នេះ​បាន ជាមួយ​ការ​បញ្ចុះ​តម្លៃ ២០% ជាមួយ​កូដ 6NQHWD

នេះ​ជា​លើកទី៤ ហើយ ដែល​ក្រុមហ៊ុន Realestate.com.kh រៀប​ចំ​ព្រឹត្តិការណ៍​នេះ​ឡើង ពោល​នៅ​ថ្ងៃ​ទី ២៦-២៧ ខែមេសា ឆ្នាំ២០១៩​ នៅ​សាល​ពិព័រណ៍​កោះ​ពេជ្រ៕

អត្ថបទទាក់ទង

អត្ថបទ៖ លីដា

មតិយោបល់