• 2019-04-25 06:54:36
  • ព័ត៌មាន

ទីបំផុត! គីមជុងអ៊ុន ជួបជាមួយលោក ពូទីនលើកដំបូងបង្អស់ក្នុងកិច្ចប្រជុំកំពូលនៅរុស្ស៊ី

  • 2019-04-25 06:54:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 12

ចន្លោះមិនឃើញ

នៅ​ទីបំផុត ​មេដឹកនាំ​កូរ៉េខាងជើង លោក​ គីម ជុងអ៊ុន បាន​ជួប​ចាប់ដៃគ្នា​ជាលើក​ដំបូង​ក្នុង​ប្រវត្តិសាស្រ្ត​ជាមួយ​ប្រធានាធិបតី​រុស្ស៊ីលោក វ្លាឌីមៀ ពូទីន​នាព្រឹក​ថ្ងៃទី២៥ ខែ​មេសា ឆ្នាំ​២០១៩ ក្នុងក្រុង Vladivostok។

ថ្លែង​ជាមួយ​ក្ដី​សង្ឃឹម​យ៉ាង​មុតមាំ មេដឹកនាំកូរ៉េខាងជើងឲ្យដឹងថាជំនួប​ដំបូង​រវាង​លោក និងលោក​ពូទីន​នេះ នឹង​ជួយដោះ​ស្រាយ​ភាព​តានតឹងនៅ​ឧបទ្វីបកូរ៉េ​ខណៈ​ពេល​ដែល​ស្ថានភាព​នៅឧបទ្វីបកូរ៉េ​នាពេលបច្ចុប្បន្ន កំពុង​ទទួលបាន​ការយក​ចិត្ត​ទុកដាក់​ពី​សហគមន៍​អន្តរជាតិ។ មេដឹកនាំ​ទាំង២ នឹងបើក​កិច្ច​ចរចាគ្នា​នៅ​រសៀលថ្ងៃ​ដដែល​នេះ ដោយ​ដំបូងរវាង​លោក ពូទីន និងលោក ​គីម ជុងអ៊ុន ផ្ទាល់ ហើយ​បន្ទាប់មក​នឹងមាន​ការចូលរួម​ប្រជុំ​ពី​មន្រ្តី។ ជំនួប​នេះ នឹង​ផ្តោត​ជាសំខាន់​លើ​ដំណោះស្រាយ​នយោបាយ និង​ការទូត ជុំវិញ​បញ្ហា​នុយក្លេអ៊ែរ នៅ​ឧបទ្វីបកូរ៉េ។

គួរ​ឲ្យ​ដឹង​ថា ការ​ធ្វើ​ដំណើរ​ទៅ​កាន់​រុស្ស៊ី​របស់​គីម ជុងអ៊ុន​លើក​នេះ ធ្វើ​ឡើង​រយៈ​ពេល​ត្រឹម ២​ខែ​ប៉ុណ្ណោះ​ក្រោយ​ជំនួប​កំពូល​រវាង​មេដឹក​នាំ​កូរ៉េ​រូប​នេះ​ជាមួយ​ប្រធានាធិបតី​អាមេរិក​ទទួល​បរាជ័យ​នៅ​ក្នុង​ទីក្រុង​ហាណូយ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់