• 2019-04-25 07:32:23
  • ព័ត៌មាន

អគ្គិសនី​កម្ពុជា​ ស្នើ​សុំ​ការ​យោគយល់ អំពី​ការ​ដាច់​ភ្លើង​ នៅ​ថ្ងៃ​នេះ

  • 2019-04-25 07:32:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ថ្មី​ម្ដង​ទៀត អគ្គិសនី​កម្ពុជា (EDC) បាន​ក្រើន​រំលឹក​អំពី​ការ​ដាច់​ចរន្ត​អគ្គិសនី​ នៅ​ថ្ងៃ​ទី ២៥ ខែ​មេសា​ ២០១៩ នៅ​វេលា​វេលា​ម៉ោង ០៩ : ០៩នាទី​ព្រឹក។ នេះ​បើ​យោង​តាម​ការ​រៀបរាប់​នៅ​លើ​គណនី​របស់​ខ្លួន​ថ្ងៃ​នេះ។

សេចក្ដី​ជូន​ដំណឹង​នេះ​បាន​សរសេរ​ទៀត​ថា មាន​ករណី​ដាច់​ចរន្ត​អគ្គិសនី​ ពី​អនុ​ស្ថានីយ​ទី៣ ​(GS3-F14A) ដែល​បណ្ដាល​ឲ្យ​ដាច់​ចរន្ត​អគ្គិសនី​នៅ​តំបន់​មួយ​ចំនួន​ ដែល​ស្ថិត​នៅ៖ សង្កាត់​ទឹក​ល្អក់១ និង​សង្កាត់​ទឹក​ល្អក់​២ ខណ្ឌ​ទួល​គោក​រាជធានី​ភ្នំពេញ។

ការ​ជូន​ដំណឹង​ក៏​បាន​ប្រាប់​ដែរ​ថា ក្រុម​ការងារ​បច្ចេកទេស​កំពុង​ធ្វើ​ការ​ស្វែង​រក​កំហូច ដើម្បី​ជួសជុល ​និង​ភ្ជាប់​ចរន្ត​ជូន​អតិថិជន​ឲ្យ​ឆាប់​មាន​ចរន្ត​អគ្គិសនី​ប្រើប្រាស់​ឡើង​វិញ នៅ​ពេល​ទទួល​បាន​ព័ត៌មាន​បន្ថែម​អំពីការ​ដាច់​ចរន្តអគ្គិសនី​នី​នេះ យើង​ខ្ញុំ​នឹង​ជូន​ដំណឹង​ជា​បន្តបន្ទាប់​ទៀត។

ទន្ទឹម​នឹង​ការ​ដាច់​ចរន្ត​អគ្គិសនី​ខាង​លើ អគ្គិសនី​កម្ពុជា​បាន​ស្នើ​សុំ​ការ​អាស្រ័យ​ហេតុ​ដល់​​សម្ដេច ទ្រង់ ឯក​ឧត្ដម លោកជំទាវ អ្នកឧកញ៉ា លោក​ លោកស្រី មេត្តា​ជ្រាប​ជា​ព័ត៌មាន និង​សូម​អធ្យាស្រ័យ​ចំពោះ​ការ​ដាច់​ចរន្ត​អគ្គិសនី នេះ​ដោយ​អនុគ្រោះ៕

សូមអាន​ការក្រើនរំលឹករបស់ EDC អំពីការដាច់ចរន្ត​អគ្គិសនី ថ្ងៃ​នេះ

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់