• 2019-04-26 07:43:17
  • សុខភាព

ក្ដៅបែបនេះ! គួរ​ដឹងពី​ប្រភេទ​សម្លៀកបំពាក់ និង​ពណ៌​​គួ​រប្រើ ដើម្បី​សុខភាព​

  • 2019-04-26 07:43:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រ​សួង​ធនធាន​ទឹក​បាន​ជូន​ដំណឹង​រួច​ហើយ​ថា​ពី​ថ្ងៃទី​២២ ដល់​៣០ ខែមេសា នេះ​សីតុណ្ហភាព​អាច​ឈាន​ដល់​៤០ឬ៤១​អង្សាសេ។ អាកាស​ធាតុ​ក្ដៅ​បែប​នេះ​ក្រ​សួង​សុខាភិបាល តាម​រយៈ​នាយក​ដ្ឋាន​ប្រ​យុទ្ធនឹង​ជំងឺ​ឆ្លង​កាលពី​ថ្ងៃទី២០​ ខែមេសា បាន​ណែ​នាំ​ប្រ​ជា​ពល​រដ្ឋ​ពី​ការ​ស្លៀក​ពាក់ និង​ការធ្វើ​ដំណើរ​ក្នុង​ពេលមាន​សីតុណ្ហភាព​ក្ដៅ​បែបនេះ។

ប្រ​ភព​ខាង​លើ​ឲ្យ​ដឹងថា​ក្នុង​សីតុណ្ហភាព​ក្ដៅ​ដូច​បច្ចុប្បន្ននេះ​ប្រ​ជា​ពល​រដ្ឋ​គួរ​ស្លៀក​​សំលៀក​បំពាក់​ស្ដើងៗ ឬមាន​ពណ៌​ស្រាល និង​រលុង និង​បើ​អាច​គួរ​លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​ផង​ដែរ​។

សម្រាប់​កុមារ និងទារក​​វិញ​ត្រូវ​ស្លៀកពាក់​ខោអាវស្តើង ពណ៌ស្រាល រលុង គ្របក្បាល និង​បាំងថ្ងៃ​ឲ្យម្លប់ ​ដោយមួក​ឬឆ័ត្រ និង​ហាម​ទុក​ទារក​កុមារ​ចោល​នៅក្នុងរថ​យន្ត​ដែលចតចោល​។

ប្រ​ភព​ដដែល​បន្តថា​ការ​រលាក​ស្បែក​ដោយ​សារពន្លឺ​ព្រះអាទិត្យ​ប៉ះពាល់​ដល់​រាងកាយ​និង​ធ្វើឲ្យ​រាង​កាយ​បាត់​បង់​ជាតិ​ទឹកហើយ​ វាក៏​បណ្តាល​ឲ្យស្បែក​មាន​ការ​ឈឺចាប់​និង​ខូចស្បែក​ផង​ដែរ​។

ចំពោះ​ការ​ចេញ​ដំណើរ​ទៅណា​មក​ណា​វិញ​ក្រ​សួង​ណែនាំ​ឲ្យ​ចេញពីព្រឹក ឬ​ពេល​ល្ងាច​បើ​អាចធ្វើ​បាន និង​ត្រូវ​ព្យាយាម​សម្រាក​ឲ្យ​បានញឹក​ញាប់​នៅ​កន្លែង​ម្លប់​ដូច្នេះ​ រាង​កាយ​របស់​លោក​អ្នក​នឹង​មាន​ឱកាស​មាន​កម្លាំង​ឡើង​វិញ៕

អត្ថបទ៖ ទូច សុខា

មតិយោបល់