• 2019-04-26 07:56:21
  • ព័ត៌មាន

ក្ដៅខ្លាំងពេក! ឌូបៃជះលុយ ១៣ប៊ីលានដុល្លារ កែវាលខ្សាច់ទៅជាកន្លែងផលិតអគ្គីសនីប្រើប្រាស់

  • 2019-04-26 07:56:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោម​កម្ដៅ​ថ្ងៃ​ដ៏​ក្ដៅ​នៅ​អារ៉ាប ទីក្រុង​ឌូបៃ​បាននិង​កំពុង​កែ​ច្នៃ​វាល​ខ្សាច់​ទៅ​ជា​ឧទ្យាន​ផ្ទាំង​សូឡា​ដ៏​ធំ​សម្បើម​សម្រាប់​ផលិត​អគ្គិសនី​ប្រើប្រាស់។

យោង​តាម​អាជ្ញាធរ​ថាម​ពល និង​ធនធាន​ទឹក​ឌូបៃ​ឲ្យ​ដឹង​ថា គម្រោង​ដ៏​មហិមា​នេះ​ត្រូវ​បាន​អភិវឌ្ឍ​អស់​រយ​ពេល ៨​ឆ្នាំ​ហើយ​ដោយ​ចំណាយ​ទឹក​ប្រាក់​ជាង ១៣​ប៊ីលាន​ដុល្លារ។ នៅ​ពេល​សាងសង់​រួច គម្រោង​នេះ​នឹង​អាច​ផ្គត់ផ្គង់​អគ្គិសនី​ដល់​ផ្ទះ​ចំនួន​ជាង​១,៣​លាន​ខ្នង និង​អាច​ផលិត​អគ្គិសនី​បាន ៥​ពាន់​មេហ្គាវ៉ាត់។ យ៉ាង​ណា​មិញ មក​ទល់​ពេល​នេះ​ក្រុម​ការ​ងារ កំពុង​ជួបប្រទះ​នឹង​បញ្ហា​ប្រឈម​មួយ គឺ​ដោយ​សារ​ដី​ខ្សាច់​ដែល​បក់​មក​ទុំ​លើ​ផ្ទាំង​សូឡា​ដែល​ធ្វើ​ឲ្យ​ការ​ផលិត​អគ្គិសនី​ធ្លាក់​ចុះ។ ដូច្នេះ​ ពួកគេ​កំពុង​អភិវឌ្ឍ​ថ្នាំ​សម្រាប់​លាប​​កុំ​ឲ្យ​ដី​ខ្សាច់​ទុំ​ពី​លើ​ផ្ទាំង​សូឡា ក៏​ដូច​ជា​អភិវឌ្ឍ​ប្រព័ន្ធ​សម្អាត​ជា​ប្រចាំ​ផង​ដែរ។

គួរ​បញ្ជាក់​ថា គម្រោង​នេះ បាន​ចាប់​ផ្ដើម​ឡើ​ងដំបូង​កាល​ពី​ឆ្នាំ ២០១២ ហើយ​និង​បញ្ចប់​ការ​សាង​សង់​ទាំង​មូល​ក្នុង​ឆ្នាំ ២០៣០៕

ប្រភព៖ CNN ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់