• 2019-04-27 08:12:07
  • សេដ្ឋកិច្ច

សេដ្ឋី​ពាន់​លាន ប្ដឹង​កសិករ​ឥណ្ឌា​ថា​បាន​ដាំ​ប្រភេទ​ដំឡូង​​ជា​កម្មសិទ្ធិ​ផ្ដាច់​មុខ​របស់​ក្រុមហ៊ុន​ខ្លួន

  • 2019-04-27 08:12:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​នំ​​បន្ទះ​ឈីប​ដំឡូង​បារាំង​ Lay's ដ៏​ល្បី​បំផុត​បាន​ប្តឹង​កសិករ​មួយ​ក្រុម​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ថា​បាន​ដាំដុះ​ប្រភេទ​​ដំឡូង​បារាំង ដែល​ពួកគេ​និយាយ​ថា​ពួកគេ​មាន​សិទ្ធិ​ផ្តាច់​មុខ។

កសិករ​ប្រមូល​ផល​ដំឡូង​បារាំង​នៅភាគខាង​លិច​ទីក្រុងអាម៉ាដាបាដ ប្រទេស​ឥណ្ឌា​ឆ្នាំ ២០១២ (រូបភាព៖ Reuters)

PepsiCo ក្រុមហ៊ុន​របស់​នំ​​បន្ទះ​ឈីប​ដំឡូង​បារាំង​​ Lay's របស់​អាមេរិក​ដែល​មាន​ទ្រព្យសម្បត្តិ​​ ១៧៧ ពាន់​លាន​ដុល្លារ បាន​រៀបចំ​ឯកសារ​ប្តឹង​កសិករ​៤​នាក់​នៅ​តុលាការ Ahmedabad រដ្ឋ​គូចារ៉ាត (Gujarat) ប្រទេស​ឥណ្ឌា ​ ដោយ​ទាមទារ​សំណង ១៤៣ ០០០ ដុល្លារ​ក្នុង​ម្នាក់ៗ។ នេះ​បើ​យោង​តាម Business Insider ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ។

PepsiCo បាន​និយាយ​ថា​ខ្លួន​បាន​ទទួល​សិទ្ធិ​ផ្តាច់មុខ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​តាំង​ពី​ឆ្នាំ ២០១៦ មក​ម្ល៉េះ ក្នុង​ការ​ដាំ​ដំឡូងបារាំង​ ដែល​មាន​លេខ​កូដ​សម្គាល់​ដំឡូង​បារាំង FL-2027។

Ramon Laguarta នាយកប្រតិបត្តិនៃក្រុមហ៊ុន PepsiCo

ក្រុមហ៊ុន​យក្ស​នេះ​ បាន​អះអាង​ថា​ការ​ដាំដុះ​ដំឡូង​បារាំង FL-2027 ដោយ​គ្មាន​ការអនុញ្ញាត គឺ​ជា​ការ​រំលោភ​ច្បាប់​ឆ្នាំ​២០០១ ​ស្តីពី ការ​ការពារ​ពូជ​ដំណាំ និង សិទ្ធិ​របស់​កសិករ។

​​​​​តុលា​នឹង​កោះហៅ​កសិករ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​សុក្រ ដែល​២​នាក់​ក្នុង​ចំណោម​​នោះ​មាន​ឈ្មោះ Fulchand Kachchhawa និង Suresh Kachchhawa ដែល​រស់​នៅ​ភាគ​ពាយ័ព្យ​នៃ​រដ្ឋ​គូចារ៉ាត ខណៈ​ដែល​ក្រុម​សកម្មជន​រាប់​រយ​នាក់​យល់​ថា​បណ្តឹង​នេះ​គឺ​ជា​រឿង​មិន​ត្រឹមត្រូវ។

​ក្រៅ​ពី​មាន​​​នំ​​បន្ទះ​ឈីប​ដំឡូង​បារាំង​ Lay's ក្រុមហ៊ុន PepsiCo ក៏​នៅ​មាន​ផលិតផល​ម្ហូបអាហារ និង ភេសជ្ជៈ​ល្បីៗ​ជា​ច្រើន​មុខ​ទៀត​ដូច​ជា៖ Gatorade, Quaker Oats និង Pepsi ជាដើម៕

អាន៖ តុលាការ​ឥណ្ឌា​បណ្ដេញ​កុលសម្ព័ន្ធ​ជិត​១​លាន​នាក់​​ពី​លំនៅឋាន ដើម្បី​ការពារ​សត្វព្រៃ

អាន៖ ២៧ សន្លឹក​រូបថត​បែប portrait ដ៏​មាន​ឥទ្ធិពល​​របស់​​អ្នក​ថតរូប​​ប៉ូឡូញ​ដែល​ធ្វើ​ដំណើរ​​ទូទាំង​​ឥណ្ឌា

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់