• 2019-04-29 03:22:53
  • សុខភាព

ដូណាល់ ត្រាំជំរុញឲ្យពលរដ្ឋចាក់ថ្នាំបង្ការ ក្រោយផ្ទុះជំងឺកញ្ជ្រឹលពេញប្រទេស

  • 2019-04-29 03:22:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​ប្រកាស​ឲ្យ​ប្រជាជន​ទាំង​អស់​នាំ​គ្នា​ទៅ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​កញ្ជ្រឹល​ខណៈ​ពេល​ដែល​ករណី​ជំងឺ​នេះ​ផ្ទុះ​ឡើង​ពេញ​ប្រទេស។

យោង​តាម​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​អាមេរិក (CDC) ឲ្យ​ដឹង​ថា រហូត​មក​ទល់​ពេល​នេះ​មាន​ករណី​ជំងឺ​កញ្ជ្រឹល ៧០០​ករណី​ហើយ​ដែល​ត្រូវ​បាន​រាយការណ៍​ពី​រដ្ឋ​ទាំង ២២​ដោយ​បង្ក​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ពី​ជំងឺ​ឆ្លង​មួយ​នេះ។ ប្រភព​ដដែល​បន្ថែម​ថា នេះ​គឺ​ជា​ចំនួន​ដែល​ច្រើន​បំផុត​មិន​ធ្លាប់​មាន​ចាប់​តាំង​ពី​ឆ្នាំ ២០០០​មក​នៅ​ពេល​ដែល​ជំងឺ​នេះ​ត្រូវ​លុប​បំបាត់​ចេញ​ពី​សហរដ្ឋអាមេរិក។ ចំណែក​ឯ​ទិន្នន័យ​ពី​អង្គការ​សុខភាព​ពិភពលោក​បង្ហាញ​ថា ករណី​ជំងឺ​កញ្ជ្រឹល​ទូទាំង​ពិភពលោក​មាន​រហូត​ដល់​ជាង ១១០ ០០០​ករណី​គិត​ត្រឹម​៣​ខែ​ដើម​ឆ្នាំ ២០១៩​នេះ​ដែល​ជា​ការ​កើនឡើង ៣០០%​បើ​ធៀប​នឹង​ឆ្នាំ​មុន។

យ៉ាង​ណា​មិញ ការ​ចាក់​វ៉ាក់សាំង​ ត្រូវ​គេ​សង្កេត​ឃើញ​ថា​មាន​ការ​ធ្លាក់​ចុះ​ខ្លាំង​នៅ​ក្នុង​ប្រទេស​អភិវឌ្ឍ​ជា​ច្រើន​ដោយ​សារ​ឪពុក​ម្ដាយ​ជឿ​លើ​ហេតុ​សាសនា និង​ទស្សនវិជ្ជា​ផ្សេង​ៗ ខណៈ​ពេល​ដែល​ប្រទេស​មាន​ចំណូល​ទាប​បែរ​ធ្លាក់​ចុះ​ជំងឺ​កញ្ជ្រឹល​ទៅ​វិញ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម