• 2019-04-29 04:30:27
  • ព័ត៌មាន

មក​​ស្គាល់ ​សត្វ​ ៨​ប្រភេទ​ដែល​​មាន​ជីវិត​អមត​ នឹក​ស្មាន​មិន​ដល់

  • 2019-04-29 04:30:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មាន​ជីវិត​អមត​ជា​ក្តី​​​ប្រាថ្នា​របស់​មនុស្ស​ភាគ​ច្រើន ប៉ុន្តែ​​វា​មិន​អាច​​ទៅ​រួច​​នោះ​ឡើយ ទោះ​បី​ជា​អ្នក​មាន​​ទ្រព្យ​សម្បត្តិ​​​ហូរ​ហៀរ​យ៉ាង​ណា​​ក៏​ដោយ មាន​តែ​សត្វ​៨​​​ប្រភេទ​​នេះ​ទេ ដែល​​​អាច​រស់​រាន​មាន​ជីវិត​​យូរ​​អង្វែង​​នឹក​​ស្មាន​ដល់។

​១​. ​ត្រី​ Koi ​​អាច​រស់​​នៅ​បាន​ដល់​​​ទៅ​២២៥​​​ឆ្នាំ

ពិត​​ជា​មិន​គួរ​ឲ្យ​ជឿ​មែន ត្រី Koi អាច​មាន​ជីវិត​រស់​នៅ​​​បាន​ដល់​ទៅ​២២៥​ឆ្នាំ។ វា​ជា​ត្រី​មួយ​ប្រភេទ​ដែល​ប្រជាជន​ជប៉ុន​ ចាត់​ទុក​ជា​ត្រី​នាំសំណាង ប៉ុន្តែ​វា​​មិន​មាន​ក្រពះ​​នោះ​ទេ។

​២. អណ្តើក អាច​រស់​​នៅ​បាន​ដល់​​​ទៅ​២៥៥​​​ឆ្នាំ​ ​ អណ្តើក​តែង​ត្រូវ​បាន​​​គេ​ប្រដូច​ទៅ​នឹង​ពាក្យ​ស្លោក​មួយ​ឃ្លា​ថា ​"សុខ​ចិត្ត​ដើរ​យឺត​​បន្តិច ឲ្យ​តែ​រស់​បាន​យូរ​"។ អ្នក​​​ក៏​ពិបាក​សង្កេត​ដែរ​ថា​ អណ្តើក​មាន​អាយុ​កាល​ប៉ុន្មាន ព្រោះ​​វា​មើល​ទៅ​​នៅ​​ក្មេង​ដដែល។

​៣. ​ត្រី​ឆ្លាម​ GreenLand អាច​រស់​​នៅ​បាន​ចាប់​ពី​​២០០​​​​ដល់​​​៥០០​ឆ្នាំ

​ត្រី​​ឆ្លាម​ប្រ​ភេទ​នេះ អាច​​រស់​​រាន​មាន​ជីវិត​​ជា​មធ្យម ២៧០​​ឆ្នាំ ប៉ុន្តែ​មាន​ពេល​ខ្លះ​ អាច​ដល់​​ទៅ​ ៤៥០-​៥០០​​​ឆ្នាំ​ក៏​មាន។

​​​៤. ប្រភេទ​​​គ្រំ​មួយ​ចំនួន អាច​រស់​​នៅ​បាន​លើស​ពី​​៤០០​​​​ឆ្នាំ

សត្វ​ដែល​មាន​សំបក ដូច​ជា​ងាវ​ គ្រំ​ ប្រភេទ​មួយ​ចំនួន អាច​រស់​​នៅ​បាន​លើស​ពី​​៤០០​​​​ឆ្នាំ​។

​៥. សត្វ​ម្យ៉ាង​ដែល​គេ​ឲ្យ​ឈ្មោះ​ថា អេប៉ុងកញ្ចក់​ (Glass Sponges ) អាច​រស់​​នៅ​បាន​លើស​ពី​​​១៥០០០​​​​ឆ្នាំ

​តើ​​​គេ​ចាត់​​​ទុក​​​វា ជា​សត្វ​ពិត​មែន​​ឬទេ? ត្រូវ​ហើយ អេប៉ុងកញ្ចក់​ (Glass Sponges ) ក៏​ជា​សត្វ​ម្យ៉ាង​ដែល​មាន​​អាយុ​កាល​​យូរ​​ខ្លាំង​ណាស់ លើស​ពី​​១៥០០០ឆ្នាំ​ទៅ​ទៀត​។

​៦. សត្វ​​ពស់​សមុទ្រ ( Hydra  ) អាច​​មាន​ជីវិត​ជា​រៀង​រហូត

អ្នក​​វិទ្យាសាស្ត្រ​បាន​បង្ហាញ​​ថា ​​សត្វ​សមុទ្រ​មួយ​ប្រភេទ​​នេះ គឺ​​គ្មាន​អាយុ​កាល​​នោះ​ទេ។ ​​សរីរាង្គ​កាយ​របស់​វា អាច​ប្តូរ​កោសិកា​ថ្មី និង​អាច​រស់​​នៅ​ជា​រៀង​រហូត។

​៧. ​ខ្ញែរ​​សមុទ្រ​ Turritopsis Dohrnii  អាច​​មាន​ជីវិត​ជា​រៀង​រហូត

ខ្ញែរ​​សមុទ្រ​ Turritopsis Dohrnii  ​​ត្រឹម​​តែ​អាច​​មាន​ជីវិត​ជា​រៀង​រហូត​ទេ ​​​វា​ក៏​អាច​ផ្លាស់​ប្តូរ​​ ទៅ​ជា​រូប​រាង​អ្វី​ផ្សេង​ដែល​វា​ត្រូវ​ការ ឬ​មួយ​ក៏​​​​អាច​ប្រែ​ខ្លួន​ទៅ​​ជា​ក្មេង​​​វិញ​បាន​ ប្រសិន​បើ​វា​មាន​របួស​ បន្ទាប់​មក​​វា​នឹង​​លូត​លាស់​​ពេញ​វ័យ​សាជាថ្មី​ម្តង​ទៀត។

​៨. ខ្លា​ឃ្មុំ​រស់នៅ​ក្នុង​ទឹក​  aka Tardigrades អាច​​មាន​ជីវិត​ជា​រៀង​រហូត

ខ្លា​ឃ្មុំ​ដ៏​តូច ដែល​អាច​មើល​ឃើញ​តែ​​នៅ​ក្នុង​មីក្រូទស្សន៍​​ប៉ុណ្ណោះ វា​អាច​មាន​​ជីវិត​​លើ​ភព​ផែន​​​ដី ដល់​ទៅ​៥៣០​លាន​ឆ្នាំ។

​​​​​​

ប្រភព៖ Kanha ប្រែសម្រួល ៖ ដេត ឈុនអីុ

មតិយោបល់