• 2019-04-29 05:58:26
  • សុខភាព

គេងចាំទទួលផង! ភ្លៀងកក់ខែ ស្ទើទូទាំងប្រទេសចាប់ពីថ្ងៃនេះទៅហើយ

  • 2019-04-29 05:58:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងធនធានទឹក​បង្ហាញ​ពី​ស្ថានភាព​អាកាសធាតុ​ក្រោយ​តាម​ដាន​រួចមក​​ បញ្ជាក់​ថា​ ឥទ្ធិពល​នៃ​ Global Warming ពោល​គឺ​កម្ដៅ​អប្បបរមា​ក្នុង​ឆ្នាំ​២០១៩ ខុស​ពី​បណ្ដា​ឆ្នាំមុន​ៗ​កន្លង​មក​ ។ ទន្ទឹម​នឹង​នេះ​កម្ដៅ​អតិបរមា​ មាន​កម្រិត​ខ្ពស់​ ធ្វើ​ឲ្យ​ការ​ប៉ះ​ទង្គិច​រវាង​ម៉ាស​ត្រជាក់​ និង​ក្ដៅ​កាន់​តែ​សកម្ម​ថែម​ទៀត​ ជាហេតុ​ធ្វើ​ឲ្យស្ថាន​ភាព​អាកាសធាតុ​មាន​ការ​ប្រែប្រួក​ឆាប់​រហ័ស​ ក្នុង​នោះ​៖

១. នៅថ្ងៃ​ទី​២៩ មេសា នេះ បណ្ដាខេត្តជាច្រើន​ ដូចជា​ ឧត្តរមានជ័យ បន្ទាយមានជ័យ​ សៀមរាប​ និង​ខេត្ត​បាត់ដំបង​ នឹង​អាច​មាន​​ភ្លៀងកក់​ខែ​ពី​តិច​ទៅ​មធ្យម​នៅក្នុង​ស្រុក​-ក្រុង​មួយ​ចំនួន​ និង​មាន​ភ្លៀង​កក់ខែ​តិចតួច​។់

២. ចាប់​ពី​ថ្ងៃ​ទី​ ៣០​ មេសា​ ដល់ ០២ ឧសភា៖ ខេត្ត​ត្បូងឃ្មុំ​ កំពង់ចាម​ ព្រៃវែង​ ស្វាយរៀង តាកែវ​ កំពត ព្រះសីហនុ​កណ្ដាល​ កំពង់ស្ពឺ កំពង់ឆ្នាំង​ និង​រាជធានី​ភ្នំពេញ​ អាច​មាន​ភ្លៀង​កក់​ខែ​ពី​តិច​ទៅ​បង្គួរ​ និង​បន្ត​ភ្លៀង​កក់ខែ​ចាប់​ពី​ថ្ងៃ​​ទី​០៥ ឧសភា​។

ដោយឡែក​សីតុណ្ហភាព​បរិមាណ​ជាទូទៅ​ គឺ​ពី​ ៣៥ ទៅ​៣៧ អង្សាសេ និង​ បន្ត​ឡើង​កម្ដៅ​ដល់​ ៣៧​ដល់ ៤១ អង្សាសេ។​

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់