• 2019-04-29 06:58:36
  • ព័ត៌មាន

គួរឲ្យភ្ញាក់ផ្អើល! ស្រីលង្ការហាមឃាត់ការពាក់ស្បៃមុខ ក្រោយការវាយប្រហារបំផ្ទុះគ្រាប់បែក

  • 2019-04-29 06:58:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​ប្រទេស​ស្រីលង្កា បាន​ធ្វើ​ការ​ហាម​ឃាត់​ការ​ពាក់​ស្បៃ​មុខ​ទាំង​អស់​ក្នុង​ប្រទេស​ក្រោយ​មាន​ការ​វាយ​ប្រហារ​ដោយ​បំផ្ទុះ​គ្រាប់​បែក​​ជា​ច្រើន​កន្លែង​មួយ​បណ្ដាល​ឲ្យ​មនុស្ស​ជាង ៣០០​នាក់​ស្លាប់។

យោង​តាម​សារព័ត៌មាន​ក្នុង​តំបន់​ឲ្យ​ដឹង​ថា ប្រធានាធិបតី​លោក Maithripala Sirisen បាន​ប្រើប្រាស់​អំណាច​ភ្លាម​ៗ​ដើម្បី​ធ្វើ​ការ​ហាម​ឃាត់​ការ​បិទបាំង​មុខ​នៅ​ទី​សាធារណ។ ការ​ហាមប្រាម​នេះ ត្រូវ​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​មាន​ន័យ​ថា​ស្ត្រី​កាន់​សាសនា​អ៊ីស្លាម​នៅ​ក្នុង​ប្រទេស​ស្រី​លង្ការ​ទាំង​អស់ នឹង​មិន​អាច​ពាក់​ស្បៃ​បិទបាំង​មុខ​ទៀត​នោះ​ទេ។ ជាមួយគ្នា ការ​ស្នើ​ធ្វើ​ច្បាប់​ថ្មី ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​រក​ឃើញ​ថា​ក្រុម​ភេរករ​បាន​បិទ​មុខ​ដើម្បី​បន្លំ​ចូល​គោល​ដៅ​មុន​ធ្វើ​ការ​វាយ​ប្រហារ​បំផ្ទុះ​គ្រាប់​បែក។

ចំណែក​សេចក្ដី​ថ្លែងការណ៍​របស់​ការិយាល័យ​ប្រធានាធិបតី​ឲ្យ​ដឹង​ថា ការ​ហាម​ប្រាម​ថ្មី ត្រូវ​ឲ្យ​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ចន្ទ​នេះ​ដើម្បី​ធានា​សុវត្ថិភាព​ជាតិ​ដោយ​គ្មាន​នរណា​ម្នាក់​អាច​លាក់​បាំង​អត្ដសញ្ញាណ​របស់​ខ្លួន​ឡើយ។ យ៉ាង​ណា​មិញ ការ​ពាក់​ស្បៃ​មុខ​ដើម្បី​រុំ​ក និង​សក់ (Hijab និង Chador) មិន​ត្រូវ​បាន​ហាម​ឃាត់​នោះ​ទេ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់