• 2019-04-30 03:20:06
  • ព័ត៌មាន

គម្រោង​ Bag to School ២០១៩ ត្រៀម​ចែក​សម្ភារៈ​ដល់​សិស្សានុសិស្ស​ ៤៥០នាក់ នៅ​សាលា​បឋម​សិក្សា​មួយ​ នៅ​ខេត្ត​ព្រៃ​វែង​

  • 2019-04-30 03:20:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្រោង​ Bag to School ឆ្នាំ​នេះ គ្រោង​ចែក​ជូន​សម្ភារៈ​សិក្សា​ សម្រាប់​ជំនួយ​ដល់​ការ​សិក្សា​ពេញ​មួយ​ឆ្នាំ ដល់​សិស្សានុសិស្ស ចំនួន ៤៥០នាក់ នៅ​សាលា​បឋម​សិក្សា​ទឹកថ្លា ស្ថិត​នៅ​ក្នុង ភូមិ​ត្រោក ឃុំ​ទឹកថ្លា ស្រុក​ស្វាយ​អន្ទរ ខេត្ត​ព្រៃវែង ដែល​នឹង​ប្រព្រឹត្ត​ទៅ​ នៅ​ថ្ងៃ​ទី១៩ ខែ​ឧសភា ឆ្នាំ​២០១៩ ខាង​មុខ​នេះ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គម្រោង Bag to School។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​បាន​បន្ត​ទៀត​ថា ដោយ​មើល​ឃើញ​ភាព​ខ្វះខាត​របស់​សាលា ពុំ​មាន​បន្ទប់​សិក្សា​គ្រប់គ្រាន់ គម្រោង បាន​នឹង​កំពុង​ចាប់​ផ្ដើម​ប្រមែប្រមូល​ជំនួយ​ពី​សប្បុរសជន​ដើម្បី​ចូលរួម​ជួសជុល​ ក៏ដូចជា​សាងសង់​សាលា​រៀន​ចំនួន​មួយ​ខ្នង ដែល​មាន​៣បន្ទប់ ​ដើម្បី​ជួយ​សម្រាល​ទុក្ខ​លំបាក​របស់​ប្អូនៗ​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាណា​ព្យាបាល នៃ​ភូមិ​ចំនួន​៦ ដែល​គ្រប​ដណ្ដប់​នៅ​ក្នុង​សាលា​បឋម​សិក្សា​ខាង​លើ​នេះ។

សេចក្ដី​ប្រកាស​ព័ត៌មាន​ក៏បាន​អំពាវនាវ បណ្ដា​សប្បុរសជន​គ្រប់គ្នា​ឲ្យ​ចូលរួម​សកម្មភាព​តិច​ក្ដី ច្រើន​ក្ដី ជា​ថវិកា សម្ភារៈ​សិក្សា គ្រឿង​សំណង់ និង​សម្ភារៈ​ប្រើ​ប្រាស់​ផ្សេង​ទៀត មក​កាន់​ក្រុម​ការងារ​ស្ម័គ្រចិត្ត​របស់​យើង តាម​រយៈ​ហ្វេកបុក​ផ្លូវ​ការ Bag to School និង JCI Phnom Penh។

គួរ​រំលឹក​ថា គម្រោង​ទៅ​រៀន​ដើម្បី​អនាគត​ខ្ញុំ ឬ​ហៅ​ថា Bag to School គឺជា​គម្រោង​មួយ​ ដែល​រៀប​ចំ​ផ្ដួចផ្ដើម​ឡើង​ដោយ​សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា សាខា​ភ្នំពេញ ឬ​ហៅថា JCI Phnom Penh សហការ​ជាមួយ JCI Marina Singapore តាំង​ពី​ឆ្នាំ ២០១២ មក​ម្ល៉េះ។

នេះ​ជា​ឆ្នាំទី ៨ ហើយ​ដែល​គម្រោង Bag to School នៅ​តែ​បន្ត​បេសកកម្ម​ ក្នុង​ការ​ចូលរួម​ចំណែក​ជួយ​ទៅ​ដល់​សហគមន៍ ក៏ដូចជា​ជួយ​លើក​កម្ពស់​វិស័យ​អប់រំ​នៅ​កម្ពុជា​ តាម​រយៈ​ការ​ចុះ​ទៅ​ចែក​ជូន​សម្ភារៈ​សិក្សា​ដល់​ប្អូន​ៗ​សិស្សានុសិស្ស​នៅ​ទី​ជនបទ ដាច់​ស្រយាល៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់
អត្ថបទពេញនិយម