• 2019-04-30 04:52:51
  • ចរាចរណ៍

តោះកក់ដើរលេងជុំគ្នា! មានជើងហោះហើរត្រង់ពីខេត្ត​ព្រះសីហនុ ទៅ​បាងកក​​តម្លៃ​តែ ៣៥ដុល្លារ​

  • 2019-04-30 04:52:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ឱកាសសម្ពោធ​ជើង​ហោះហើរ​ត្រង់​ពី​ខេត្តព្រះសីហនុ ទៅ​ទីក្រុង​បាងកក ក្រុមហ៊ុនអាកាសចរណ៍ AirAsia បាន​ផ្តល់ជូនជាមួយ​តម្លៃ​ត្រឹមតែ ៣៥​ដុល្លារ/ធ្វើ​ដំណើរ​មួយដង​​ ចាប់ផ្ដើម​ពី​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០១៩ ជាមួយនឹង​ប្រូ​ម៉ូ​សិន​ពិសេស​សម្រាប់​អតិ​ថិ​ជន BIG Members។

ជើង​ហោះ​ហើរ​ពី “​ខេត្ត​ព្រះសីហនុ ឆ្ពោះទៅ​ទីក្រុង​បាងកក (​ដន​មឿង​)” នេះ​មាន ៤ ដង​ក្នុង​មួយ​សប្ដាហ៍ (​ថ្ងៃ​ចន្ទ ថ្ងៃ​ពុធ ថ្ងៃ​សុក្រ និង​ថ្ងៃអាទិត្យ​) ដែល​អនុញ្ញាត​ឲ្យ​ប្រជាជន​កម្ពុជា​ធ្វើ​ដំ​ណើ​រ​ទៅ​ទស្សនា​ទីក្រុង​បាងកក​ដ៏​អស្ចារ្យ ជា​ទីក្រុង​ពោរពេញ​ទៅ​ដោយ​កន្លែង​ដើរ​ទិញ​ទំនិ​ញ​ដ៏​សម្បូរបែប និង​មាន​អាហារ​ឆ្ងាញ់ៗ​ជាច្រើន​ប្រភេទ​។

កក់​សំបុត្រ​ចាប់ពី​ថ្ងៃទី​២២ ខែ​មេសា ដល់​ថ្ងៃទី​០៥ ខែ​ឧសភា ឆ្នាំ​២០១៩ សម្រាប់​ការធ្វើ​ដំណើរ​ចាប់ពី​ថ្ងៃទី​០១ ខែកក្កដា ដល់​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៩​។​

លោក Santisuk Klongchaiya នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍ AirAsia ប្រចាំ​ព្រះរាជាណាចក្រ​ថៃ បាន​ពន្យល់​បន្ថែមថា​ក្នុង​ឆ្នាំ​២០១៩ ក្រុមហ៊ុន​អាកាសចរណ៍​នេះ​នឹង​បន្តព​ង្រី​ក​បន្ថែម​នូ​វ​បណ្តាញ​នៃ​ជើង​ហោះ​ហើរ​របស់ខ្លួន ដើម្បី​ទទួលបាន​ឱកាស​ថ្មីៗ​សម្រាប់​វិស័យ​ទេសចរណ៍ និង​វិស័យ​វិ​និ​យោគ​ទុន ដែល​ផ្តោត​សំខាន់ទៅ​លើ​ប្រទេស​ឥណ្ឌា និង​តំបន់​ឥណ្ឌូចិន (​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា និង​វៀតណាម​) ដែល​ជា​តំបន់​មាន​ការរីកច​ម្រើ​ន​ជា​លំ​ដា​ប់​។

ទោះបីជា ទីក្រុង​បាងកក មាន​ភាពល្បីល្បាញ​សម្រាប់​ប្រជា​ជន​កម្ពុជា​ថា​ជា​ទីកន្លែង​នៃ​ការដើរ​ទិញ​ទំនិ​ញ​ដ៏​សម្បូរបែប​ និង​រស់​រវើក សម្បូរ​ដោយ​អគារ​ទំនើបៗ និង​អាហារ​ដ៏​ឈ្ងុយឆ្ងាញ់​ជាច្រើន​ប្រភេទ​ក៏ដោយ ក៏ប៉ុន្តែ​នៅមាន​អ្វីៗ​គួរ​ឱ្យ​រំភើ​ប​រីករាយ និង​គួរ​ឱ្យ​ចង់​ស្វែង​យល់​ជាច្រើន​ទៀត​នៅក្នុង​ទីក្រុង​មួយ​នេះ​។ សម្រាប់​អ្នក​ដំណើរ​ទេសចរណ៍ ទីក្រុង​បាងកក បាន​ផ្ដល់ជូន​នូ​វ​សេវាកម្ម​ស្ប៉ា ម៉ាស្សា​បែប​ប្រពៃណី​យ សេវាកម្ម​ថែរក្សា​សុខភាព​និង​សម្រស់ ព្រម​ទាំង​ផ្តល់ជូន​នូ​វ​ភាព​ទាក់ទាញ​ជាច្រើន​ផ្សេង​ទៀត​ដើម្បី​បំ​ពេញ​សេចក្ដីត្រូវការ​របស់​ភ្ញៀ​វ​ទេសចរ​មិន​ឱ្យ​ខុស​បំ​ណង​ឡើយ​។​

ការបន្ថែម​ជើង​ហោះហើរ​ថ្មី​ចុងក្រោយ ក្រុមហ៊ុន​អាកាសចរណ៍ AirAsia នៃ​ប្រទេស​ថៃ អាច​ធ្វើការ​ហោះហើរ​រវាង​ប្រទេស​ថៃ និង​កម្ពុជា ចំនួន ៣ ទិសដៅ គឺ​ពី​ទីក្រុង​បាងកក (​ដន​មឿង​) ទៅកាន់​រាជធានី​ភ្នំពេញ ខេត្តសៀមរាប និង​ខេត្ត​ព្រះសីហនុ​។ ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ ក៏​ផ្ដល់ជូន​នូ​វ​ជើង​ហោះហើរ​ពី​ខេត្ត​ភូ​កេ​ត ទៅ​ខេត្តសៀមរាប និង​ពី​ខេត្ត​ភូ​កេត ទៅ​រាជធានី​ភ្នំពេញ ដើម្បី​ព​ង្រឹ​ង​ទំនា​ក់​ទំ​នង​និង​បង្កើន​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំងពីរ​ផងដែរ​៕

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី