- 2019-04-30 04:58:23
- ព័ត៌មាន
ចប់! ទឹកល្អាងភ្នំដ៏ខៀវស្រងាត់មួយកន្លែង នៅស្រុកបាទី ត្រូវបានអាជ្ញាបិទមិនឱ្យងូតលេងដាច់ខាត
- 2019-04-30 04:58:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចប់! ទឹកល្អាងភ្នំដ៏ខៀវស្រងាត់មួយកន្លែង នៅស្រុកបាទី ត្រូវបានអាជ្ញាបិទមិនឱ្យងូតលេងដាច់ខាត
ចន្លោះមិនឃើញ
ទីបំផុតទៅទឹកខៀវស្រងាត់ និងគួរឱ្យចង់ងូតលេង នៅឃុំចំបាប់ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ ត្រូវបានអាជ្ញាធរស្រុកបាទីប្រកាសបិទមិនឱ្យចូលលេងកម្សាន្តទៀតឡើយ ដោយសារតែទឹកនេះមានសារធាតុបង្កគ្រោះថ្នាក់។
លោក ភួន ឈីម អភិបាលស្រុកបាទី កាលពីថ្ងៃទី ២៩ ខែមេសា ម្សិលមិញ បានចុះពិនិត្យមើលទឹកល្អាងភ្នំចំបាប់នៅការដ្ឋាន ដែលផ្ទុកដោយសារធាតុរំសេវ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពដល់អ្នកមកលេងទីនេះ ។ ក្នុងនោះចូលរួមមានពីលោកអភិបាលរងស្រុក លោកអធិការរងនគរបាលស្រុក លោកប្រធានការិយាល័យសុខាភិបាលប្រតិបត្តិស្រុក ការិយាល័យឧស្សាហកម្ម និងសិប្បកម្ម ការិយាល័យធនធានទឹក ការិយាល័យបរិស្ថាន ការិយាល័យទេសចរណ៍ លោកមេឃុំ នាយប៉ុស្តិ៍រដ្ឋបាល មេភូមិផងដែរ ដើម្បីផ្ដល់ជាការបញ្ជាក់ និងដំណឹងដល់ប្រជាពលរដ្ឋមិនឱ្យមកងូតទឹកលេងនៅទីនេះទៀត។
កាលពីពេលថ្មីៗ កន្លងមកនេះ មានមនុស្សម្នាជិតឆ្ងាយបានទៅងូតទឹកលេងកម្សាន្តនៅតំបន់ខាងលើយ៉ាងច្រើនកុះករ ដែលករណីដូចគ្នានេះធ្វើឱ្យគេនៅចាំបាននៅតំបន់ភ្នំខ្លែងពណ៌ស្ថិតក្នុងខេត្តបន្ទាយជ័យក៏មានទឹកពណ៌ខៀវស្រងាត់ និងធ្វើឱ្យមនុស្សទៅទស្សនាកម្សាន្តច្រើនដែរ តែត្រូវបានអាជ្ញាធរហាមឃាត់ ដោយសារទឹកមានសារធាតុគីមី ធ្វើឱ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរបើសិនទៅងូតលេង៕
រូបថត៖ រដ្ឋបាលស្រុកបាទី