• 2019-05-02 02:20:09
  • ព័ត៌មាន

ជំនឿខ្លះៗពាក់ព័ន្ធនឹង​ការ​ពាក់កង​នៅ​ ក របស់កុលសម្ព័ន្ធKayan

  • 2019-05-02 02:20:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កុល​សម្ព័ន្ធ​Kayan​រស់​នៅ​តាម​តាម​ព្រំ​ដែន​មីយ៉ាន់​ម៉ា និង​ថៃ។ កុល​សម័្ពន្ធ​មួយ​នេះ​មាន​ប្រ​ពៃណី​ពាក់​កង​នៅ​ក របស់​ស្រ្តី​ដែល​ធ្វើ​ឡើង​ចាប់ពី​អាយុ​ប្រាំ​ឆ្នាំ។

ការ​ពាក់​កង​នេះ​ធ្វើ​ឡើង​ក្នុង​ដំណាក់កាល​កុមារភាព និង​ពេញ​វ័យ។ កង​ដែល​ពាក់​នៅ​ក​នេះអា​ច​មាន​ទម្ងន់​រហូត​ដល់​១០​គីឡូក្រាម ហើយ​អ្នកពាក់​ថា​មិន​បាន​បង្ករ​ការ​លំបាក​ដល់​ពួកគេ​នោះទេ។

ការ​ពាក់​កង​នេះ​មាន​តំណាល​ផ្សេងៗ​គ្នា ដោយ​ក្រុម​កុលសម្ព័ន្ធ​នេះ​ជឿថា​ដើម្បី​ការ​ពារ​ស្រ្តីពី​ការ​ប្រ​មាញ់​របស់​សត្វ​ខ្លា ដែលតែ​ង​តែខាំ​ក លើ​សត្វដែល​វា​ប្រមាញ់។

តំណាល​ខ្លះ​ទៀត​ថា​គឺ ដើម្បី​ភាព​ស្រស់ស្អាត​របស់​ស្រ្តី និង​ខ្លះ​ថា​ដើម្បី​​ធ្វើឲ្យ​ស្រ្តី​បាត់​បង់ភាព​ទាក់ទាញ ហើយ​មិន​ត្រូវ​ក្រុម​កុល​សម្ព័ន្ធ​ផ្សេង​ចាប់​ខ្លួន​ជាដើម។

អ្នក​ជំនាញ​ថត​រូប​ដែល​បាន​ចូលទៅ​ថត​រូប​កុលសម័ន្ធ​ខាង​លើគឺ លោក Lebaneseបាន​លើក​ឡើងថាសមាជិក​​កុលសម័ន្ធនេះ​​គួរ​ឲ្យ​រាប់​អាន​ និង​រាក់ទាក់​ណាស់។

​​លោក​បន្ត​ថា​កង​នេះ​អាច​មាន​ទម្ងន់​រហូត​ដល់​១០គីឡូក្រាម ហើយ​បើទោះបីជា​ដោះ​ចេញ​ក៏​មិន​បាន​ធ្វើ​ឲ្យ​ក មាន​បញ្ហា​ដែរ។​

លោក​ឲ្យ​ដឹងដែរថា​ក្រុម​កុលសម្ព័ន្ធ​មាន​មោទកភាព​ចំពោះ​កង​នេះ និង​យល់ថា​កង​នេះ​ជា​គ្រឿង​លម្អ និង​ជា​អត្តសញ្ញាណ​របស់​ពួក​គេ។ អ្នក​ថត​រូប​ខាង​លើ​ថា​នេះ​ជា​ប្រ​ធាន​បទ​សំខាន់មួយ​ដែលគួរ​ទទួល​បាន​ការ​សិក្សា​ស្រាវជ្រាវ​បន្ថែម៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ទូច សុខា

មតិយោបល់