• 2019-05-02 03:17:49
  • ព័ត៌មាន

ស្ដែងៗ! មកមើល ទិដ្ឋភាពបាក់ដីនៅបូលីវី បំផ្លាញផ្ទះសម្បែងរាប់សិបខ្នង (មានវីដេអូ)

  • 2019-05-02 03:17:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្ទះ​ជា​ច្រើន​ក្នុង​រដ្ឋធានី La Paz ប្រទេស​បូលីវី ត្រូវ​បាន​បំផ្លិចបំផ្លាញ​ក្រោយ​ពេល​ដែល​មាន​ការ​បាក់​ដី​មួយ​កាល​ពី​ថ្ងៃ​អង្គារ​ទី ៣០​កន្លង​ទៅ​ប៉ុន្តែ​មិន​មាន​របាយការណ៍​ណា​មួយ​បង្ហាញ​ពី​អ្នក​រង​របួស​នោះ​ទេ។

យោង​តាម​អាជ្ញាធរ​ក្នុង​ទីក្រុង​ឲ្យ​ដឹង​ថា ក្រុម​អ្នក​សង្គ្រោះ​បន្ទាន់ កំពុង​ធ្វើ​ការ​ជម្លៀស​ប្រជាជន​ពី​តំបន់​រងគ្រោះ​ទៅ​កាន់​ទី​សុវត្ថិភាព​ដោយ​ខ្លាច​ថា​អាច​នឹង​មាន​ការ​បាក់​ដី​ធ្ងន់ធ្ងរ​ជាង​នេះ​ទៀត។ យ៉ាង​ណា​មិញ ពួកគេ​កំពុង​ធ្វើ​ការ​រុករក​មនុស្ស​ម្នាក់​ដែល​ត្រូវ​បាន​រាយការណ៍​ថា​បាត់​ខ្លួន​នៅ​ក្នុង​ហេតុការណ៍​នេះ។ ចំណែក​ឯ​មន្ត្រី​ឲ្យ​ដឹង​ថា ផ្ទះ​ចំនួន ៤៦​ខ្នង​បាន​ដួល​រលំ​ទាំង​ស្រុង​ខណៈ​ពេល​ដែល ១៨​ខ្នង​ផ្សេង​ទៀត​រង​ការ​ខូចខាត​ដែល​បណ្ដាល​ឲ្យ ៨៨​គ្រួសារ​ត្រូវ​បង្ខំ​ចិត្ត​ជម្លៀស​ចេញ​។

គួរ​បញ្ជាក់​ថា ការ​បាក់​ដី​នេះ បាន​កើត​ឡើង​ក្រោយ​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ក្នុង​ទីក្រុង​ខណៈ​ពេល​ដែល​ទីក្រុង La Paz ស្ថិត​នៅ​កម្ពស់ ៣ ៦០០ ម៉ែត្រ​ដែល​ជា​រដ្ឋធានី​ខ្ពស់​ជាង​គេ​បំផុត​ក្នុង​ពិភពលោក៕

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ CNN ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី