• 2019-05-09 09:47:53
  • ព័ត៌មាន

ខំគិតថាឆ្ងាយ! ចំណាយតែ ៣នាទី ពីផ្លូវ ៦០ម៉ែត្រ ដល់គម្រោងថ្មី បុរី ប៉េង ហួត បាត់!

  • 2019-05-09 09:47:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្រោងថ្មី ដឹស្តា មេរាហ្កាដិន របស់ បុរី ប៉េង ហួត កំពុងតែដំណើរការសាងសង់ បន្ទាប់ពីធ្វើពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់កាលពីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ។

គម្រោងថ្មី ដឹស្តា មេរាហ្កាដិន របស់ បុរី ប៉េង ហួត នេះមានទីតាំងស្ថិតនៅលើផ្លូវក្រវាត់ក្រុងទី ២ ក្នុងតំបន់អភិវឌ្ឍពាណិជ្ជកម្ម ភាគខាងត្បូងរាជធានីភ្នំពេញ ដោយក្នុងនោះចំណាយតែ ៣នាទីប៉ុណ្ណោះពីមហាវិថី សម្តេចតេជោ (៦០ម៉ែត្រ) ក្បែរទាំងផ្សារទំនើបអ៊ីអន ៣ និងក្បែរព្រលានយន្តហោះថ្មីទៀតផង។

គម្រោងថ្មីមួយនេះជាគម្រោងអភិវឌ្ឍលំនៅឋានទំនើបចម្រុះដ៏គួរឲ្យទាក់ទាញ និងពោរពេញដោយភាពច្នៃប្រឌិតខ្ពស់ ហើយលាតសន្ធឹងលើផ្ទៃដីប្រមាណ៤០ហិកតា ជាមួយនឹងលំនៅឋានចម្រុះជិត ១០០០ ខ្នង។ ក្នុងគម្រោងនេះទៀតសោត ក៏មានបន្ថែមនូវប្រភេទវីឡាដែលបានរចនាជាម៉ូដថ្មី ចំនួន២ ផងដែរគឺ វីឡា ឃ្វីនថ្មី និង វីឡា ព្រីនប៊ី ដើម្បីផ្ដល់នូវជម្រើសកាន់តែសម្បូរបែបដល់អតិថិជន។

សូមបញ្ជាក់ផងដែរថាគម្រោងអភិវឌ្ឍលំនៅឋានទំនើបចម្រុះ ដឹស្ដា មេរាហ្កាដិន នេះ ជាគម្រោងអភិវឌ្ឍដែលផ្តោតសំខាន់ផងដែរនៅធម្មជាតិពណ៌បៃតងដែលមានសួនច្បារធំទូលាយ និងថែមទាំងមានតំបន់ពាណិជ្ជកម្ម ពោពេញទៅដោយហាងទំនិញ សេវាកម្ម និងអគារពាណិជ្ជកម្មសម្រាប់បំពេញតម្រូវការក្នុងតំបន់ នឹងផ្តល់ជូន អតិថិជន នូវបទពិសោធន៏រស់នៅដ៏អស្ចារ្យនិងសម្បូរបែបផងដែរ។

កាន់តែពិសេសជាងនេះទៅទៀត អតិថិជននឹងទទួលបានការបញ្ចុះតម្លៃរហូត ៧% ពីគម្រោងបុរី ប៉េង ហួត ដឹស្តា មេរាហ្កាដិន ហើយលោកអ្នកក៏អាចបង់រំលស់ដោយគ្មានប្រាក់កក់ រយៈពេល១៧ឆ្នាំ ផុតកំណត់ត្រឹមដំណាច់ខែ ឧសភា នេះ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ 015 90 6789 ឬ Email: sale@penghuoth.comឬចូលទៅកាន់គេហទំព័រ Facebook: www.facebook.com/boreypenghuoth ឬអាចអញ្ជើញមកសាកសួរព័ត៌មាន ពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នក រៀងរាល់ម៉ោងធ្វើការ៕

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់