• 2019-05-02 06:24:07
  • ព័ត៌មាន

មកមើល ស្ពានអាកាសថ្មើរជើងវែងជាងគេបំផុតនៅអាមេរិក ស្ថិតនៅកម្ពស់ ៤២ម៉ែត្រពីដី (មានវីដេអូ)

  • 2019-05-02 06:24:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ពាន​អាកាស​ថ្មើរ​ជើង​មួយ​ខ្សែ​ស្ថិត​នៅ​ក្នុង​ទីក្រុង Gatlinburg រដ្ឋ Tennessee សហរដ្ឋអាមេរក​គ្រោង​នឹង​សម្ពោធ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ១៧​ខែ​ឧសភា​ខាង​មុខ​នេះ។

ស្ពាន​អាកាស​នេះ លាត​សន្ធឹង​ប្រវែង ២០៧​ម៉ែត្រ​ឆ្លង​កាត់​ជ្រលង​ភ្នំ the Great Smoky Mountain ក្នុង​រយៈ​កម្ពស់ ៤២​ម៉ែត្រ​ពី​ដី។ នៅ​ពេល​ដែល​ស្ពាន​នេះ​បើក​ដំណើរ​ការ ភ្ញៀវ​ទេសចរ​អាច​ដើរ​ឆ្លង​កាត់​ដោយ​គ្មាន​កំណត់ និង​ថត​រូប​ទិដ្ឋភាព​ភ្នំ​ដ៏​ស្រស់ស្អាត។ យ៉ាង​ណា​មិញ ដើម្បី​ឡើង​ទៅ​ដល់​លើ​ភ្នំ ភ្ញៀវ​ទេសចរ​ត្រូវ​ជិះ​ខ្សែ​រ៉ត​​ឡើង​ទៅ​លើ​កំពូល​មុន​ពេល​ដើរ​ឆ្លង​កាត់​ស្ពាន​ថ្មើរ​ជើង​ដ៏​វែង​នេះ។ ចំពោះ​តម្លៃ​នេះ​ការ​ជិះ​ខ្សែ​រ៉ត សម្រាប់​មនុស្ស​ពេញ​វ័យ​មាន​តម្លៃ ១៥​ដុល្លារ ​និង​កូន​ក្មេង ១២​ដុល្លារ។

គួរ​ឲ្យ​ដឹង​ថា សព្វ​ថ្ងៃ​នេះ ស្ពាន​ថ្មើរ​ជើង​ដែល​វែង​ជាង​គេ​បំផុត​ក្នុង​ពិភពលោក​ស្ថិត​នៅ​ក្នុង​ប្រទេស​ស្វីស​ដោយ​មាន​ប្រវែង​សរុប ៤៩៤​ម៉ែត្រ​ក្នុង​រយៈ​កម្ពស់ ៨៥​ម៉ែត្រ​បើក​ដំណើរ​ការ​កាល​ពី​ឆ្នាំ ២០១៧៕

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ CNN ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់