- 2019-05-03 03:17:53
- សេដ្ឋកិច្ច
ស្ថាប័នអន្ដរជាតិមួយចាត់ចំណាត់ថ្នាក់លេខ១ដល់ក្រុងសៀមរាបជាគោលដៅទេសចរណ៍ក្នុងឆ្នាំ២០១៩
- 2019-05-03 03:17:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ថាប័នអន្ដរជាតិមួយចាត់ចំណាត់ថ្នាក់លេខ១ដល់ក្រុងសៀមរាបជាគោលដៅទេសចរណ៍ក្នុងឆ្នាំ២០១៩
ចន្លោះមិនឃើញ
ក្រសួងទេសចរណ៍កម្ពុជានៅថ្ងៃនេះបានដកស្រង់ការផ្សាយរបស់ស្ថាប័នផ្សព្វផ្សាយអន្តរជាតិអាល្លឺម៉ង់មកចុះផ្សាយបន្តថា ស្ថាប័នអន្តរជាតិនេះបានជ្រើសយកក្រុងសៀមរាបជាគោលដៅទេសចរណ៍លេខ១ ក្នុងចំណោមក្រុងទាំង៩៣នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
បើតាមក្រសួងទេសចរណ៍ស្ថាប័ននោះមានឈ្មោះថា You Discovery បានជ្រើសរើសក្រុងចំនួន៩៣នៅក្នុងតំបន់អាស៊ីអាគេ្នយ៍ ហើយបានផ្ដល់ពិន្ទុ១០ដល់ទីក្រុងសៀមរាប ពោលគឺជាប់លេខ១ខណៈទីក្រុងបាងកកឈរលេខ២ និងទីក្រុងសិង្ហបុរីឈរលេខ៣ ហើយរាជធានីភ្នំពេញឈរនៅលំដាប់ទី៤ មានពិន្ទុ ៩,៧ ជាទីក្រុងនៃគោលដៅទេចរណ៍សម្រាប់ឆ្នាំ២០១៩។
ក្រៅពីនេះក្រុងបាត់ដំបង ក៏ជាប់នៅក្នុងចំណោមគោលដៅទេសចរណ៍ទាំង១៥ ផងដែរ ដោយឈរនៅលំដាប់លេខ១៣។
ក្រសួងបានដកស្រង់មកចុះផ្សាយបន្តថាស្ថាប័នផ្សព្វផ្សាយទេសចរណ៍ពិភពលោករបស់អាល្លឺម៉ង់ You Discover បានបង្ហាញពីសក្តានុពលនៃខេត្តសៀមរាប ដែលមាន ប្រាសាទបុរាណជាច្រើន ជាពិសេសគឺប្រាសាទអង្គរវត្ត ដែលជាអត្តសញ្ញាណជាតិខ្មែរ គួបផ្សំនឹងតំបន់កម្សាន្តជាច្រើនទៀត ដែលបង្កើតបានជាបរិយាកាសដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរបរទេស៕