• 2019-05-03 07:33:31
  • ព័ត៌មាន

ជាង ២០០ប្រទេស អាចផ្ទេរប្រាក់តាមរយៈ វី​ង និង​ វេ​ស្ទើន​យូ​នៀ​ន ​លើ​កម្មវិធី​ទូរ​ស័ព្ទ​លើកដំបូង

  • 2019-05-03 07:33:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សេវា​ផ្ទេរ​ប្រាក់​អន្តរជាតិ​តាម​ប្រព័ន្ធ​ឌីជីថល​នៅលើ​ទូរ​ស័​ព្ទ​ ទៅ​កាន់​ប្រទេស​ជាង​២០០​ប្រទេស ត្រូវបាន​ដាក់​ឲ្យ​ប្រើប្រាស់​ជា​លើក​ដំបូង​សម្រាប់​អតិ​ថិ​ជន​ជាង​មួយ​លាន​នាក់​របស់​ធនាគា​រឯក​ទេស​វី​ង នៅក្នុង​ប្រទេស​កម្ពុជា ដែល​កំពុង​ប្រើប្រាស់​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង តាម​រយៈ​កិច្ចសហការ​រវាង​ក្រុមហ៊ុន វេ​ស្ទើន យូ​នៀន ដែល​ជា​អ្នក​នាំមុខគេ​ក្នុង​ការផ្ទេរ​ប្រាក់​ទូទាំង​ពិ​ភព​លោក និង ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត ដែល​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ផ្នែក សេវាកម្ម​ធនាគារ​ច​ល័តនៅ​កម្ពុជា​។​

ដោយ​គ្រាន់តែ​ចុច ពីរ​ឬ​បី​ដំណាក់កាល នៅលើ​កម្មវិធី​ស្មា​ត​ហ្វូន​វីង អតិ​ថិ​ជន​អាចធ្វើ​ការផ្ទេរ​ប្រាក់​តាម​រយៈ វេ​ស្ទើន យូ​នៀន ទៅកាន់​ក្រុមគ្រួសារ​និង​មនុស្ស​ជា​ទីស្រលាញ់​របស់​ពួកគេ​បាន​ភ្លាមៗ ២៤ ម៉ោង​លើ ០៧​ថ្ងៃ ទៅកាន់​ជាង ២០០​ប្រទេស​ជុំវិញ​ពិ​ភព​លោក​។​

ភាពងាយស្រួល​តាម​រយៈ​ការ​ប្រើ​ម្រាមដៃ​ចុច​នេះ គឺ​អាច​ធ្វើ​បាន​សម្រាប់​គ្រប់​អតិ​ថិ​ជន​វីង ដែល​មាន​កម្មវិធី​ស្មា​ត​ហ្វូន វី​ង នៅក្នុង​ទូរ​ស័ព្ទ​ដៃរ​បស់​ពួកគេ មិន​ថា​ជា​បុគ្គលិក​បម្រើ​ការងារ​ជាតិ និង​អន្តរជាតិ​។ អតិ​ថិ​ជន​មានជ​ម្រើ​ស​ក្នុង​ការផ្ទេរ​ប្រាក់​ដោយផ្ទាល់​ពី​គណនី​របស់​ធនាគារ ឬ​តាម​រយៈ​កាបូប​ឌីជីថល​នៅក្នុង​កម្មវិធី​ស្មា​ត​ហ្វូន​វីង ដែល​ពួកគេ​អាច ដាក់​ប្រាក់​នៅ​ភ្នាក់ងារ​វី​ង​ជាង ៦,000 កន្លែង ដើម្បី​ធ្វើ​ការផ្ទេរ​ប្រាក់​។

លោកស្រី សូ​ហ៊ី​នី រ៉ា​ចូលី អនុប្រធាន​តំបន់​អាស៊ី​ខាងត្បូង និង​ឥណ្ឌូចិន នៃ វេ​ស្ទើន យូ​នៀន មាន​ប្រសាសន៍ថា៖ "​សេវាកម្ម​របស់​យើង ផ្តល់​ជា​ដំណោះស្រាយ​សម្រាប់​ការ​ចលនា​ប្រាក់​ឆ្លងកាត់​ប្រទេស​នៅ​ទូទាំង​ពិ​ភព​លោក​។ ដោយ​ម​មាន​ជំនាញ​ផ្នែក​សេវាកម្ម​ហិ​រញ្ញ​វត្ថុ និង​បច្ចេកវិទ្យា​ដើម្បី​ភ្ជាប់​ពិ​ភព​ឌីជីថល​និង​ពិ​ភព​ផ្ទាល់​នៃ​ការផ្ទេរ​ប្រាក់ យើង​មាន​ជំហរ​រឹងមាំ​ក្នុង​ការផ្តល់​អំ​ណា​ច​ដល់​អតិ​ថិ​ជន​ដោយ​ផ្តល់​នូ​វ​ដំ​ណោះ​ស្រាយ​ដែល​ឆ្លើយតប​នឹង​ត​ម្រូ​វ​ការ​ហិ​រញ្ញ​វត្ថុ​របស់​អតិ​ថិ​ជន​។​ និងជួយសម្រួល​ដល់​ការ​ផ្ទេរប្រាក់​ពីក្រៅប្រទេស​មក​ខ្មែរ សម្រាប់ជន​អន្តោប្រវេសន៍ ក៏ដូចជា​សាច់ញាតិ​ដែល​រស់នៅ​ក្រៅប្រទេស​ផងដែរ"​។

លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស អគ្គនាយក​ធនាគា​រឯក​ទេស​វី​ង មាន​ប្រសាសន៍ថា៖ "​កាលពី​ឆ្នាំមុន យើង​បាន​ប្រកាស​ពី​កិច្ចសហការ​របស់​យើង​ជាមួយ វេ​ស្ទើន យូ​នៀន រួចមកហើយ។ តាម​រយៈ​សេវាកម្ម​វេ​ស្ទើន​យូ​នៀ​ន នៅលើ កម្មវិធី ស្មា​ត​ហ្វូន​វីង​របស់​យើង យើង​មាន​សេចក្តី​រីករាយ​ក្នុង​ការនាំយក​កិច្ច​សហការគ្នា​ទៅរក​កម្រិត​មួយ​ទៀត​ដែល​អាច​ឲ្យ​ជន​អន្តោប្រវេសន៍ អ្នក​ដែល​មិន​មាន​គណនី​ធនាគារ ឬ​មិន​ធ្លាប់​ប្រើប្រាស់​សេវាកម្ម​ធនាគារ និង​ព​លករ​បរទេស​ដើម្បី​ដើម្បី​ងាយស្រួល​ក្នុង​ការផ្ទេរ​ប្រាក់​ភ្លាមៗ ២៤​ម៉ោង​លើ​០៧ ថ្ងៃ ទៅកាន់​ក្រុមគ្រួសារ និង​អ្នក​នៅក្នុង​បន្ទុក​នៅផ្ទះ​និង​នៅ​ទូទាំង​ពិ​ភព​លោក​"។

ក្រៅពី​សេវាកម្ម​ផ្ទេរ​ប្រាក់​ក្នុងស្រុក​និង​អន្តរជាតិ អតិ​ថិ​ជន​អាច​ធ្វើ​ប្រតិបត្តិការ​ផ្សេងៗ​ទៀត​នៅលើ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​រួមមាន បញ្ចូល​ទឹកប្រាក់​ទូរ​ស័ព្ទ ទូទាត់​វិក្កយបត្រ ទូទាត់​តាម​អ៊ិន​ធឺ​ណេត និង​ដោយ​ស្កេន​កូដ​​ QR និង​ផ្សេងៗ​ទៀត​៕

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់