• 2019-05-03 08:31:14
  • ស្នេហា

ស្នេហាផ្លាស់ប្ដូរនារីជិត ១០០គីឡូឲ្យមានរូបរាងស្រស់ស្អាតគ្មានវះកាត់បន្តិចឡើយ(មានវីដេអូ)

  • 2019-05-03 08:31:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កញ្ញា​ស្រស់​ស្អាត​ម្នាក់​ដែល​ធ្លាប់​មាន​រូប​រាង​ធាត់​ បាន​ផ្លាស់​ប្ដូរ​ជីវិត​របស់​ខ្លួន​យ៉ាង​ថ្មី​សន្លាង​ ព្រោះ​តែ​ការ​ឈឺចាប់​រឿង​ស្នេហា​។

នារី​វ័យ​ក្មេង​មាន​គណនី​ហ្វេសបុក​ឈ្មោះ​ Rona Diana ​បាន​សរសេរ​រៀប​រាប់​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ពី​ភាព​ឈឺចាប់​ត្រូវ​គេ​បោះ​បង់​ព្រោះ​រូបរាង​មិន​ស្អាត​ ដោយ​វា​បាន​ក្លាយ​ជា​កម្លាំង​ចិត្ត​យ៉ាង​មុត​មាំ​ដល់​យុវតី​នេះ ​ប្រែ​ក្លាយ​ខ្លួន​ជា​នារី​ម្នាក់​ផ្សេង​យ៉ាង​ស្រស់​ស្អាត ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ និង​ចែក​រំលែក​តៗគ្នា​​ពី​អ្នក​ប្រើ​ប្រាស់​ហ្វេសបុក​ ជា​ពិសេស​អ្នក​ដែល​រូបរាង​ម៉ាប់ៗ​។

​អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ​ អ្នក​លេង​ហ្វេសបុក​​បាន​ចោទ​សួរ​យុវតី​ខាង​លើ​ពី​វិធី​សាស្ត្រ​សម្រក​ទម្ងន់​របស់​នាង។ នេះ​ជា​គន្លឹះ​ខ្លះ​ដែល​កញ្ញា​ បាន​លើក​ឡើង​ដូចជា​​៖​​​​​​​

  • ក្នុង​រយៈ​ពេល​១៥ខែ​ យុវតី​រូប​នេះ​ បាន​សម្រក​ទម្ងន់​រហូត​ដល់​៣៤​គីឡូ បច្ចុប្បន្ន​នៅ​សល់​ ៥៦គីឡូ​
  • ចាប់​ផ្ដើម​ពី​ការ​ញាំ​ទឹក​ឲ្យ​បាន​ ២ ទៅ ៣លីត្រ​​ (មិនមែន​ទឹក​កក)​ យក​ល្អ​គួរ​ញាំ​ទឹក​ក្ដៅ ដែល​សម្រក​ក្បាល​ពោះ​បាន​លឿន
  • ការ​តម​អាហារ​ជារឿង​ចាំបាច់​ យុវតី​រូប​នេះ​តែង​ប្រាប់​ខ្លួន​ឯង​ថា​ "នៅ​ពេល​ឃើញ​ឆ្ងាញ់​យ៉ាង​ណា​ ចាំ​ស្អែក​ចាំ​ញ៉ាំ​ក៏​មិន​ទាន់​ហួសពេល​ ​"​
  • ធ្វើ​លំហាត់​ប្រាណ​ឲ្យបាន​ទៀង​ទាត់​
  • ទន្ទឹម​នឹង​នោះ​​​ ​កញ្ញា​ក៏បាន​ប្រើ​ប្រាស់​សម្រក​បន្ថែម​ផង​ដែរ​។

យ៉ាងណា​មិញ​​ យុវតី​រូប​នេះ​ក៏បាន​បញ្ជាក់​ថា​ ការ​សម្រក​មិន​អាច​ទទួល​បាន​ជោគជ័យ​ឡើយ​ ដរាបណា​គ្មាន​ការ​តាំង​ចិត្ត​ឲ្យ​មោះ​មុត​ជាមុន​នោះ។

សូម​ទស្សនា​វីដេអូលម្អិតបន្ថែម​របស់​យុវតី​រូប​នេះ​បាន​ចែក​រំលែក​ពី​បទ​ពិសោធន៍​ខ្លះ​ៗ​នៃ​ការ​សម្រក​គីឡូ​ដែល​នាង​​ធ្លាប់​ឆ្លងកាត់​ដូច​ខាង​ក្រោម​៖​​​​​

​ ​ ​​​​​​​​​

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់