• 2019-05-04 04:10:00
  • ព័ត៌មាន

ឆ្អឹង​​សត្វ និង ឆ្អឹង​មនុស្ស​អាយុ​ជាង ១២,០០០ ​ឆ្នាំដ៏​ចម្លែក​រក​ឃើញ​នៅ​​ទី​បញ្ចុះសព​ក្រោម​ទឹក

  • 2019-05-04 04:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្អឹង​​សត្វ និង ឆ្អឹង​មនុស្ស​ដ៏​ច្រើន​ពោរពាស​ រួម​មាន៖​ ឆ្អឹង​ចចក​រាង​ដូច​ឆ្កែ ​ឆ្អឹង​សត្វ​ដូច​ដំរី ខ្លា​រខិន​រាង​តូច​ដូច​ឆ្មា និង​សត្វ​ចម្លែក​ដទៃ​ទៀត​ត្រូវ​បាន​គេ​រក​ឃើញ​កប់​នៅ​ក្នុង​ផ្នូរ​បុរាណ​មួយ​នៅ​បាត​រូង​ក្រោម​ទឹក​នៅ​ក្នុង​ប្រទេស​ម៉ិកស៊ិក។ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី Russian Today ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ។

ក្រុម​អ្នក​ជំនាញ​បាន​និយាយ​ថា "ផ្នូរ​ហ្វូស៊ីល​នេះ​ត្រូវ​បាន​​គេ​ថែរក្សា​យ៉ាង​ម៉ត់ចត់" រួម​ទាំង​​ឆ្អឹង​មនុស្ស​ និង លលាដ៍​ក្បាល​ដ៏​ធំ​មួយ​ដែល​មាន​អាយុកាល​ជាង ១២,០០០ ឆ្នាំ។

Hoyo Negro គឺជា​កន្លែង​ដែល​រក​ឃើញ​ហ្វូស៊ីល​នេះ ហើយ​ក៏​ជា​​រណ្តៅ​​ចុងក្រោយ​ដែល​បន្សល់​ទុក​ពី​យុគ​ថ្ម​បំបែក មុន​ពេល​ដែល​វា​ត្រូវ​បាន​បំពេញ​ដោយ​ទឹក​ក្រោយ​ពី​ឆ្លង​កាត់​ពេលវេលា និង ធម្មជាតិ។ សត្វ​ទាំង​នោះ​ត្រូវ​បាន​គេ​សន្មត​ថា​ត្រូវ​បាន​គេ​បោះ​ចូល​រណ្តៅ​ជម្រៅ​៦០​ម៉ែត្រ​​មុន​ពេល​ដែល​ពួកវា​ស្លាប់៕

ប្រភព៖ RT ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់