• 2019-05-05 01:35:00
  • ការអប់រំ

គ្រួសារ​នារី​នេះ​ត្រូវ​គេ​រក​ឃើញ​ថា​បាន​សូក​លុយ​៦,៥​លាន​ដុល្លារ​ដើម្បី​ឲ្យ​នាង​បាន​រៀន​នៅ Stanford

  • 2019-05-05 01:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រួសារ​មហាសេដ្ឋី​ចិន​​ម្នាក់ត្រូវ​បាន​គេ​រក​ឃើញ​ថា​បាន​សូក​លុយ​ចំនួន ៦,៥ លាន​ដុល្លារ​ទៅ​ឲ្យ​បុរស​ម្នាក់​ឲ្យ​ជួយ​រត់ការ​ដើម្បី​ឲ្យ​កូនស្រី​របស់​ខ្លួន​បាន​ចូល​រៀន​នៅ​សាកលវិទ្យាល័យ Stanford ។ នេះ​បើ​យោង​តាម CNN ចុះផ្សាយ​​ពេល​ថ្មីៗ​នេះ។

Yusi Zhao កូនស្រី​របស់​មហាសេដ្ឋី​លក់​ឱសថ​លោក Tao Zhao

លោក William Singer ត្រូវ​បាន​តុលាការ​រក​ឃើញ​ថា​បាន​ក្លែង​បន្លំ​ឯកសារ​ដើម្បី​​​ឲ្យ​នាង Yusi Zhao ​អាច​ចូលរៀន​នៅ​សាកលវិទ្យាល័យ​ដ៏​ល្បី​​របស់​សហរដ្ឋ​អាមេរិក។​

លោក​បាន​ប្រើ​បច្ចេកទេស​មួយ​ចំនួន​​ដូចជា ការ​បម្រុង​កន្លែង​ឲ្យ​និស្សិត​បាន​ចូល​រៀន​ប្រសិន​បើ​គេ​ជា​អត្តពលិក និង ការ​បរិច្ចាគ ៥០ ម៉ឺន​ដុល្លារ​ជា​​អំណោយ​ដល់​ក្រុម​អត្តពលិក​របស់​សាលា​ក្រោយ​នាង​ត្រូវ​បាន​ជ្រើស​រើស បើ​ទោះ​ជា​នាង​មិន​មែន​ជា​​អត្តពលិក​ក៏ដោយ។

Singer បាន​សារភាព​ប្រាប់​ព្រះរាជអាជ្ញា​ថា កន្លង​មក​ខ្លួន​បាន​ប្រើ​រូបភាព​នេះ​ដោយ​ទារ​ថ្លៃ​ជា​ទូទៅ ២៥ ម៉ឺន​ដុល្លារ​ដើម្បី​សម្រួល​ឲ្យ​កូន​អ្នកមានៗ​ ណា​ដែល​​ចង់​ឲ្យ​កូន​ពួកគេ​បាន​​ចូល​រៀន​សាលា​ល្អ

លុយ​​រាប់​លាន​ដុល្លារ​សេសសល់​ពី​នោះ Singer យក​ដាក់​ហោប៉ៅ ដែល​ត្រូវ​បាន​គេ​ដឹង​ថា​ជា​លុយ​ដ៏​ច្រើន​បំផុត​ពី​​ការ​ឆបោក​នេះ។ Singer បាន​សារភាព​ប្រាប់​ព្រះរាជអាជ្ញា​ថា កន្លង​មក​ខ្លួន​បាន​ប្រើ​រូបភាព​នេះ​ដោយ​ទារ​ថ្លៃ​ជា​ទូទៅ ២៥ ម៉ឺន​ដុល្លារ​ដើម្បី​សម្រួល​ឲ្យ​កូន​អ្នកមានៗ​ណា​ដែល​​ចង់​ឲ្យ​កូន​ពួកគេ​បាន​​ចូល​រៀន​សាលា​ល្អ។ ​​

Yusi Zhao កូនស្រី​របស់​មហាសេដ្ឋី​លក់​ឱសថ​លោក Tao Zhao ត្រូវ​បាន​គេ​អនុញ្ញាត​ឱ្យ​ចូល​សិក្សា​នៅ​ស្ទែនហ្វដ​នៅ​និទាឃ​រដូវ​ឆ្នាំ ២០១៧ ដោយ​មាន​ការ​ជ្រោមជ្រែង​របស់ William Singer។ ប៉ុន្តែ​រឿង​អាស្រូវ​ពុក​រលួយ​នេះ​មិន​ត្រូវ​បាន​គេ​ដឹង​ភ្លាមៗ​ឡើយ។

Tao Zhao ​មហាសេដ្ឋី​ឱសថ​ ជាមួយ​លោក​ប្រធានាធិបតី Trump

នាង​ Yusi ដែល​ជា​និស្សិត​ផ្នែក​ចិត្តសាស្ត្រ និង ការ​សិក្សា​អំពី​អាស៊ី​បូព៌ា​ត្រូវ​បាន​​បណ្ដេញ​ចេញ​ពី​សាលា​កាល​ពី​ខែ​មុន​បន្ទាប់​ពី​សាកលវិទ្យាល័យ​បាន​រក​ឃើញ​ថា​ពាក្យ​សុំ​របស់​នាង​មាន​ផ្ទុក​ឯកសារ​ក្លែងក្លាយ។

គ្រួសារ​របស់​នាង​ បាន​និយាយ​ថា​ពួកគេ​គឺ​ជា​ជន​រងគ្រោះ​ដោយ​ចាញ់​ល្បិច​របស់​លោក Singer ដោយ​គិត​ថា ៦,៥ លាន​ដុល្លារ​គឺ​ជា​ជំនួយ​សប្បុរស​ដែល​ផ្តល់​ទៅ​ឲ្យ​មូលនិធិ​របស់ Singer ដើម្បី​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​នៅ ​Stanford។

Stanford ​សាកលវិទ្យាល័យ​ដ៏​ល្បី​​របស់​សហរដ្ឋ​អាមេរិក

កន្លង​មក​តុលា​អាមេរិក​ធ្លាប់​បាន​ចោទ​ប្រកាន់​​​ឪពុក​ម្ដាយ​អ្នក​មានៗ ៣៣​ករណី​មក​​ហើយ​​នៅ​អាមេរិក​ដែល​ព្យាយាម​សូកប៉ាន់​​អ្នក​រត់​ការ​ដើម្បី​ឲ្យ​កូន​ខ្លួន​បាន​ចូល​រៀន​សាលា​ល្អ ប៉ុន្តែ​គ្មាន​ករណី​ណា​ដែល​ចាយ​លុយ​សន្ធឹក​សន្ធាប់​ដូច​​​ករណី​កូនស្រី​​មហាសេដ្ឋី​ចិន​នេះ​ឡើយ៕

អាន៖ ៤ ចំណុច​ដែល​ឪពុក​ម្តាយ​ជនជាតិ​អាស៊ី​​ចិញ្ចឹមកូន​ ខុស​ពី​បស្ចិម​លោក

អាម៖ ​អ្នក​ភូមិ​​ជាង​១៦​លាន​នាក់​នៅ​ចិន​រក​ចំណូល​ទាប​ជាង​៣៤០ដុល្លារ​១​ឆ្នាំ

ប្រភព៖ CNN ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់