• 2019-05-05 02:51:20
  • ជំនឿ

ចង់ដឹងថាអ្នកមានសំណាងដល់កម្រិតណា សាកល្បងរើសយកម៉ូដចិញ្ចៀនមួយ ហើយមើលលទ្ធផល

  • 2019-05-05 02:51:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​​​​​​នេះ​​គឺ​​ជា​​​រូប​​​ចិញ្ចៀន​​​​៤​​ ម៉ូដ​​​​​​​ផ្សេង​គ្នា ដំបូង​ត្រូវ​​​ពិនិត្យ​​មើល​​​​​​សិន​ បន្ទាប់​​​មក​ត្រូវ​​​ជ្រើសរើស​​​​​​​​​​​មួយ​ណា​​​​ដែល​​​​​​​​អ្នក​​​​​​ពេញ​​​​ចិត្ត​​ជាង​​គេ​ ដើម្បី​​​​​​​​​​​​​ដឹង​​ថា​​​អ្នក​ជា​​មនុស្ស​​​ដែល​​មាន​​​សំណាង​​​​​​​ដល់​​​កម្រិត​ណា។ ​​​​​​​​​​​​​​​​ពេល​សម្រេច​​ចិត្ត​​​រួច​​​ កុំ​​ភ្លេច​​ទៅ​​​​​​​តាម​​​​ដាន​​លទ្ធផល​​ទាំង​​អស់​​គ្នា។​​​​​​​​​

​​​​​​​​ចិញ្ចៀន​ទី​​​​​​១​​​​​​​​

​​​​​​​ក្នុង​​ជីវិត​​​​​នេះ​​ អ្នក​មាន​​​​សំណាង​​​ប្រហែល​​មួយ​​លីត្រ បើ​​​​​​ប្រៀប​ធៀប​​នឹង​​​រង្វាស់​​​ទឹក​​។ ទោះ​​​បី​​​​​​​​​​​​អ្នក​​គ្មាន​​​​​សំណាង​​​​ធំ​​​ដុំ​​ ក៏​​មិន​​​​ត្រូវ​​បាក់​​​ទឹក​​​​ចិត្ត​​​ដែរ ព្រោះ​ជីវិត​​​​មនុស្ស​ម្នាក់ៗ​​តែង​​​មាន​​​ឧបសគ្គ​​​​ខុសៗ​​គ្នា​ យ៉ាង​ហោច​ណាស់​​​​​​​​​​​​​​អ្នក​​នៅ​តែ​​មាន​​​​​​​មនុស្ស​​ល្អ​​​​​​​​​តាម​ជួយ​​​​​ជ្រោមជ្រែង​ពី​​​​ក្រោយ។ ​​​​​​​​​​​​​​​អ្នក​​​គ្រាន់​​​តែ​ត្រូវ​​​​​​​​​​ឆ្លង​​​​​កាត់​​​ការ​​លំបាក​ច្រើន​ ​រួម​​ទាំង​ភាព​​អំណត់​​តស៊ូ ​​និង​​​មាន​​​ទំនុក​​​ចិត្ត​​លើ​​ខ្លួន​ឯង​​មុន​​ទទួល​​បាន​​ជោគជ័យ។

​​​​​​​​​​​​​​​​​​​​​​​​ចិញ្ចៀន​ទី​​​​​​២​​​​​​​​

​​​​​​​​​​​​​​​ក្នុង​​ជីវិត​​​របស់​អ្នក មាន​​ប្រហែល​ ១​​​​ តោន​​សំណាង។​​​​​ ​​ដំបូង​​​​​​អ្នក​​អាច​​​​​នឹង​​ឈឺ​​​​ក្បាល​វិល​​មុខ​​​ជាមួយ​​ជីវិត​​​នេះ​​បន្តិច​​​ហើយ ​​​ព្រោះ​​មាន​​​បញ្ហា​ជា​​​ច្រើន​​ដែល​​ត្រូវ​​ដោះ​​ស្រាយ​ ប៉ុន្តែ​​​កុំ​​​​​​​ស្មុគ​​ពេក​អី ត្រូវ​​​បើក​​​ចិត្ត​​​​ឲ្យ​ទូលាយ ធ្វើ​​​​ខ្លួន​​ឲ្យ​​រឹង​​មាំ ​​​​​​ក្លាហាន​​​​​​​ហ៊ាន​​ប្រឈម យូរ​​​​​និង​​ឆាប់​បញ្ហា​​​​​ទាំង​​នោះ​​នឹង​​​រលាយ​​បាត់​អស់។ ​​​​​​​​​សូម​​​​បន្ត​​​​គំនិត​​​វិជ្ជមាន ​​​​​​​​ព្រោះ​​​សំណាង​​​របស់​អ្នក​ នឹង​​​​​អាច​​ការពារ​​​អ្នក​​​​ យក​​​ឈ្នះ​​​ព្យុះសង្ឃរា​​ទាំង​​អស់​នោះ​​​មិន​​ខាន។

​​​​​​​​ចិញ្ចៀន​​ទី​​​៣​​​​​​​​

​​​​​​​​​​​​អ្នក​​​​​ជា​​មនុស្ស​​​មាន​​​​សំណាង​​ប្រមាណ​​​​ ៤​ គីឡូ​​ក្រាម​​​នៅ​​ក្នុង​​​ជីវិត។ ​​​​នា​ពេល​​​អនាគត ​​​អ្នក​​​​​មាន​​សំណាង​​​​​បាន​កូនៗ​​​​​​ដើរ​​​​តាម​​​​​​គន្លង​​ធម៌ និង​​​គិត​គូ​​ដឹង​គុណ​​ឪពុក​ម្តាយ។ ហេតុ​នេះ​​ពេល​​ចាស់​​ទៅ​​ អ្នក​​​​​​​នឹង​​បាន​សុខ​​ស្រួល​​។ ​​​សូម្បី​​តែ​​​​សព្វ​​ថ្ងៃ​​ ក៏​​អ្នក​​​​មិន​យ៉ាប់យ៉ឺន​​​​អី​​ខ្លាំង​​​​ពេក​​​ដែរ​​​ ​​​​​គ្រាន់​​តែ​​​​ត្រូវ​​​​​​ខិត​​ខំ​​​ប្រឹង​​ធ្វើ​ការ​​រកស៊ី​​​​​បន្តិច​​​សិន​​ ទើប​អាច​​ស្រណុក​តាម​​ក្រោយ។

​​​​​​​​​​​​​​​​​ចិញ្ចៀន​​ទី​​​៤​​​​​​​​

​​​​​​​​​​​ពិត​ជា​​​អស្ចារ្យ​​​​មែន​ទែន អ្នក​មាន​​​​សំណាង​​​​​​ដល់​​​ទៅ​​១០​​​តោន​ឯ​​​​ណោះ ​មិន​​​ងាយ​​រក​​បាន​ទេ។ ​​​​​​ជីវិត​​​របស់​អ្នក​​​​​​មិន​​សូវ​​​​​​​​​​​​ជួប​​​​ទុក្ខ​​លំបាក​​ច្រើន ហើយ​អ្វី​ៗ​​តែង​​​​​ទៅ​​មុខ​​​​រលូន​​​​ដូច​​ប្រាថ្នា។ ទាំង​​​លុយ​​កាក់ ​​​​​ទាំង​ទំនាក់ទំនង​​​​ស្នេហា សាច់ញាតិ​​​ មិត្តភ័ក្តិ សុទ្ធ​តែ​ទទួល​បាន​​ជោគ​ជ័យ​និង​​​ក្តី​​​ស្រលាញ់​ពិត​​​ប្រាកដ​​ពី​​​​ពួក​គេ​។ ​​អ្នក​​គួរ​​​​​សប្បាយ​​​​រីក​​រាយ​​ ពេញ​​​ចិត្ត​​​ស្កប់ស្កល់​​​​នូវ​អ្វី​​ដែល​​​ខ្លួន​មាន ព្រោះ​​​​មនុស្ស​​មិន​​​​​​ច្រើន​​​ប៉ុន្មាន​​ទេ​​ដែល​​​​​អាច​​​មាន​​សំណាង​​​​​ដូច​អ្នក​​បែប​នេះ៕

ប្រភព៖ Kanha ប្រែ​សម្រួល៖ ដេត ឈុនអីុ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី