• 2019-05-06 03:04:14
  • ព័ត៌មាន

ជាថ្មីម្ដងទៀត! កូរ៉េខាងជើងសាកល្បងបាញ់មីស៊ីលចម្ងាយជិត ខណៈការចរចានៅជាប់គាំង

  • 2019-05-06 03:04:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាព​ថ្មី​ថត​បាន​ដោយ​​ផ្កាយ​រណប បង្ហាញ​ពី​ស្នាម​ផ្សែង​ចេញ​ពី​ការ​បាញ់​មីស៊ីល​ចម្ងាយ​ជិត​ចូល​ទៅ​ក្នុង​សមុទ្រ​ដែល​ធ្វើ​ឡើង​ដោយ​កូរ៉េខាងជើង​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង​ឲ្យ​ដឹង​ថា មេ​ដឹកនាំ​គីមជុងអ៊ុនបានត្រួតពិនិត្យការបាញ់រ៉ុក្កែត និងការធ្វើតេស្តអាវុធ ក្រោយ​ពេល​ដែល​កិច្ច​ចរចា​ជាមួយ​អាមេរិក​នៅ​បន្ដ​ជាប់​គាំង។ ការធ្វើតេស្តនេះ ធ្វើឡើងប៉ុន្មានម៉ោង​ប៉ុណ្ណោះ​ក្រោយ​ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ​អះអាង​ថាលោកនៅតែមានជំនឿ​ចិត្ត​លើការចរចាអំពីការ​ដក​នុយក្លេអ៊ែរជាមួយមេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុន បើ​ទោះ​បី​ជា​ប្រទេស​នេះ​បានបាញ់គ្រាប់មីស៊ីលចូលទៅក្នុងសមុទ្រ​ក៏​ដោយ។ ជាមួយគ្នា កូរ៉េខាងត្បូងបានសម្តែងការព្រួយបារម្ភថាការបាញ់បង្ហោះបែបនេះ គឺជាការរំលោភលើកិច្ចព្រមព្រៀងអន្តរកូរ៉េដើម្បីបញ្ឈប់រាល់សកម្មភាព​គំរាមកំហែង​ទាំងអស់។

ទោះ​យ៉ាង​ណា​ក៏​ដោយ រដ្ឋលេខាធិការ​អាមេរិក​លោក Mike Pompeo បាន​ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​លោក​នៅ​តែ​មាន​ភាព​សុទិដ្ឋិនិយម​ក្នុង​កិច្ច​ចរចា​រវាង​អាមេរិក និង​កូរ៉េខាងជើង​ដើម្បី​ដក​នុយក្លេអ៊ែរ​ចេញ​ពី​ឧបទ្វីប​កូរ៉េ ប៉ុន្តែ​អ្នក​វិភាគ​ជា​ច្រើន​យល់​ថា នេះ​គឺ​ជា​ការ​សម្ដែង​ការ​ខក​ចិត្ត​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ក្រោយ​ពេល​ដែល​កិច្ច​ចរចា​បរាជ័យ​ក្នុង​ទីក្រុង​ហាណូយ​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់